មេឃុំមួយនៅកំពង់ឆ្នាំងឲ្យពលរដ្ឋសុំក្រសួងមហាផ្ទៃដើម្បីជួបជុំប្រារព្ធសិទ្ធិលំនៅដ្ឋាន

ប្រភព៖ សំឡេងប្រជាធិតេយ្យ

រូបភាពពី ហ្វេសប៊ុក លោក អ៊ុំ សុធី ប្រជាសហគមន៍ខេត្តកំពង់ឆ្នាំង

មេឃុំមួយនៅក្នុងខេត្តកំពង់ឆ្នាំងមិនអនុញ្ញាតឲ្យប្រជាពលរដ្ឋជួបជុំគ្នាដើម្បីប្រារព្ធកម្មវិធីសិទ្ធិលំនៅដ្ឋាន ដោយថាការ​ប្រមូលផ្ដុំត្រូវតែមានការអនុញ្ញាតពីក្រសួងមហាផ្ទៃ។

មេឃុំតាជេសបានចេញលិខិតមួយចុះថ្ងៃទី ០៧ ខែ តុលា មិនអនុញ្ញាតឲ្យ​គណៈកម្មការ​រៀប​ចំកម្មវិធី​សិទ្ធិ​លំនៅ​ដ្ឋាន នៅស្ថិតក្នុងភូមិឡពាង ឃុំ តាជេស ស្រុក កំពង់ត្រឡាចឡើយ។ តាមគម្រោងសហគមន៍រៀបចំកម្មវិធីនៅថ្ងៃស្អែក នេះ។​
បន្ត​ការ​អាន

Advertisements

ក្រសួង​ដែនដី​សន្យា​ដោះ​ស្រាយ​បញ្ចប់​វិវាទ​ដី​ធ្លី ដ៏​រ៉ាំរ៉ៃ​ជាង​១០​ឆ្នាំ នៅ​ខេត្ត​កោះកុង

ប្រភព ៖ វិទ្យុបារាំង

ក្រសួង​ដែនដី នគរូបនីយកម្ម​និង​សំណង់​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ បាន​យល់​ព្រម​ឲ្យ​មន្ត្រី​សុរិយោដី​របស់​ខ្លួន​បញ្ចប់​វិវាទ​ដី​ធ្លី​ដ៏​រ៉ាំរ៉ៃ នៅ​ស្រុក​ស្រែ​អំបិល​ខេត្ត​កោះកុង​ហើយ។ ការ​បញ្ជាក់​ដូច​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ប្រជាពលរដ្ឋ​ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​នឹង​ក្រុមហ៊ុន​ស្ករ​អំពៅ​ជាង​១០០​គ្រួសារ នាំ​គ្នា​ទៅ​កាន់​ក្រសួង​ដែនដី និង​សុំ​កិច្ច​អន្តរាគមន៍​ពី​ក្រសួង​សាមី​មួយ​នេះ ដើម្បី​ពួក​គេ​ទទួល​បាន​ដី​ស្នាក់​នៅ​និង​ធ្វើ​ចំការ​ដូច​ប្រក្រតី​ឡើង​វិញ។

បន្ត​ការ​អាន

មេ​ប៉ុស្តិ៍​ប៉ូលិស​រំលោភ​យក​ដី​អ្នកស្រុក ត្រូវ​បាន​បញ្ឈរជើង

ប្រភព ៖ កោះសន្តិភាព

ខេត្តកំពង់ស្ពឺ ៖ លោក ង៉ែត ចាន់​ដា ហៅ​ឡុ​ង ហ៊ី​ម ដែល​ជា​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ភា​រី​មាន​ជ័យ ត្រូវ​បាន​ថ្នាក់លើ​បញ្ជា​តាម​ឋានានុក្រម​ឱ្យ​ដក​បញ្ឈរជើង បន្ទាប់​ពី​នាយ​ប៉ុស្តិ៍​រូប​នោះ ព្យាយាម​រំលោភ​យក​ដី​របស់​ប្រជាពលរដ្ឋ​ម្តង​ហើយ​ម្តងទៀត​។

តាម​សម្តី​របស់​មន្ត្រី​នគរបាល​ស្រុក​ប​សេដ្ឋ​បាន​បង្ហើប​ឱ្យ​ដឹង​ថា ការ​ពិត​នាយ​ប៉ុស្តិ៍​នគរបាល​ត្រូវ​បាន​យក​ទៅ​បញ្ឈរជើង​នៅ​ស្នង បន្ត​ការ​អាន

មន្ត្រី​សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​អាជ្ញាធរ​ខេត្ត​ក្រចេះ​បែង​ចែក​ដីធ្លី​ជូន​ពលរដ្ឋ​ឲ្យ​មាន​តម្លាភាព

ប្រភព៖ វិទ្យុអាសុីសេរី ,ដោយ ម៉ែន សុធីរ,2015-09-01
ប្រជុំ.១jpg

អាជ្ញាធរ​ខេត្ត មន្ត្រី​ជំនាញ​សុរិយោដី មន្ត្រី​សង្គម​ស៊ីវិល និង​តំណាង​ពលរដ្ឋ ផ្ទៀងផ្ទាត់​បញ្ជី​ឈ្មោះ​បែង​ចែក​ដីធ្លី​ពលរដ្ឋ​ចំនួន ១០៤​គ្រួសារ​ឡើង​វិញ នៅ​ឃុំ​ឃ្សឹម ស្រុក​ស្នួល ខេត្ត​ក្រចេះ កាល​ពី​រសៀល​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០១៥។ Photo ADHOC

១០៤​គ្រួសារ ហាក់​ធ្វើ​ឡើង​ដោយ​មិន​ច្បាស់លាស់ និង​មាន​ភាព​ចម្រូងចម្រាស​ច្រើន ព្រម​ទាំង​មាន​ពលរដ្ឋ​ចំនួន ៣៧​គ្រួសារ​ផ្សេង​ទៀត នៅ​មិន​ទាន់​មាន​ឈ្មោះ​ក្នុង​បញ្ជី​បែង​ចែក​ដីធ្លី​នៅ​ឡើយ។ ការ​ទាមទារ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​ដីធ្លី​ជូន​ពួក​គាត់​ដោយ​តម្លាភាព​នេះ ធ្វើ​ឡើង​ភ្លាមៗ​នៅ​ខណៈ​អភិបាល​រង​ខេត្ត បាន​ចុះ​ទៅ​អង្កេត​លើ​ដី​ទំនាស់​មុន​នឹង​ធ្វើ​ការ​ដោះស្រាយ​ជូន​ពលរដ្ឋ។

អភិបាល​រង​ខេត្ត​ក្រចេះ និង​មន្ត្រី​សុរិយោដី​ខេត្ត រួម​ទាំង​មន្ត្រី​សង្គម​ស៊ីវិល នៅ​ថ្ងៃ​ទី​៣១ សីហា បាន​ចុះ​ស្រាវជ្រាវ​ដី​ជម្លោះ​នៅ​ឃុំ​ឃ្សឹម ស្រុក​ស្នួល ទាក់ទិន​ពលរដ្ឋ​ចំនួន ៣៧​គ្រួសារ នៅ​មិន​ទាន់​មាន​ឈ្មោះ​ក្នុង​បញ្ជី​បែង​ចែក​ដីធ្លី​ក្នុង​ចំណោម​ពលរដ្ឋ​ចំនួន ១០៤​គ្រួសារ។

ការ​ចុះ​ស្រាវជ្រាវ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ភាព​ចម្រូងចម្រាស​នៃ​ការ​បែង​ចែក​ដីធ្លី​របស់​អាជ្ញាធរ​ស្រុក ទាក់ទង​ការ​ស្រង់​ស្ថិតិ​បញ្ជី​ឈ្មោះ​ពលរដ្ឋ​ចំនួន ១០៤​គ្រួសារ អាច​មាន​ភាព​មិន​ប្រក្រតី ដោយសារ​តែ​មាន​ពលរដ្ឋ​មិន​មាន​ដី​កាន់​កាប់​ជាក់ស្តែង បែរ​ជា​មាន​ឈ្មោះ​ក្នុង​បញ្ជី​ទៅ​វិញ។ ចំណែក​ពលរដ្ឋ​មាន​ដី​កាន់​កាប់​ជាក់ស្តែង បែរ​ជា​អត់​មាន​ឈ្មោះ​ក្នុង​បញ្ជី។

អភិបាល​រង​ខេត្ត​ក្រចេះ ដែល​បាន​ចុះ​អង្កេត​ករណី​នេះ គឺ​លោក ហឿ ស៊ីយ៉ែម។ លោក​បញ្ជាក់​យ៉ាង​ខ្លី​ថា ការ​ដោះស្រាយ​បញ្ហា​នេះ គោលដៅ​សំខាន់ គឺ​ទាល់​តែ​មាន​ការ​ចូលរួម​ពី​ក្រុម​ពលរដ្ឋ អាជ្ញាធរ និង​សង្គម​ស៊ីវិល ដើម្បី​ប្រឹក្សា​លម្អិត និង​ស្វែងរក​ដំណោះស្រាយ ធ្វើ​យ៉ាង​ណា​អាច​ទទួល​យក​បាន​ទាំងអស់​គ្នា។ លោក​ថា ជា​ជំហាន​ដំបូង អាជ្ញាធរ​នឹង​ដោះស្រាយ​ការ​សម្អាត​បញ្ជី​ឈ្មោះ​បែង​ចែក​ដីធ្លី ដែល​មាន​ឈ្មោះ​ពលរដ្ឋ​ចំនួន ១០៤​គ្រួសារ ដែល​លោក​ជឿជាក់​ថា នឹង​ទទួល​បាន​លទ្ធផល​ស្ទើរ​តែ ១០០%៖ «ពេល​នេះ​លទ្ធផល​ជា​វិជ្ជមាន យើង​នៅ​តែ​ផ្ទៀងផ្ទាត់​ទេ អ៊ីចឹង​ដំណាក់​កាល​ដំបូង គឺ​យើង​សម្អាត​បញ្ជី​សិន ដើម្បី​ឲ្យ​គាត់​ទាំង​សង​ខាង​ហ្នឹង គឺ​គាត់​ទទួល​យក​បាន​ទាំងអស់​គ្នា»

ទាក់ទង​ករណី​នេះ​ដែរ តំណាង​ពលរដ្ឋ លោក សឹម ពៅ បារម្ភ​ចំពោះ​គោលការណ៍​កំណត់​បែង​ចែក​ដីធ្លី​របស់​អាជ្ញាធរ​ដែល​តម្រូវ​រំលាយ​ដី ហើយ​ពុះ​ដី​ជា​ឡូ​ឲ្យ​ស្មើៗ​គ្នា ដើម្បី​បែង​ចែក​ជូន​ពលរដ្ឋ​ចំនួន ១០៤​គ្រួសារ។ លោក​ថា គោលការណ៍​នេះ​មាន​ពលរដ្ឋ​ចំនួន ៧៣​គ្រួសារ​ក្នុង​ចំណោម​ពលរដ្ឋ​ចំនួន ១០៤​គ្រួសារ ដែល​មិន​យល់ព្រម និង​សំណូមពរ​ឲ្យ​អាជ្ញាធរ​ខេត្ត​រក​យន្តការ​ផ្សេង គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​ពលរដ្ឋ​ដែល​មាន​ដីធ្លី​ពិត​ប្រាកដ អាច​មាន​លទ្ធភាព​អាស្រ័យ​ផល​លើ​ដី​របស់​ខ្លួន​បាន៖ «ក្រែង​តែ​អាជ្ញាធរ​គាត់​បាន​ស្រង់​បញ្ជី​ឈ្មោះ​ហើយ ដើរ​តាម​គ្រួសារ​នីមួយៗ​ហើយ បាន​ជា​គាត់​ហ្នឹង​យក​ដី​ទៅ​អង្កន់​វិញ​ដដែល អា​ហ្នឹង​ហើយ​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មិន​កក់​ក្តៅ​ក្នុង​ចិត្ត»

កាល​ពី​ឆ្នាំ​២០១១ ក្រុម​ពលរដ្ឋ​ចំនួន ១០៤​គ្រួសារ ធ្លាប់​ប្តឹងផ្តល់​ជាមួយ​ក្រុមហ៊ុន​វៀតណាម ប៊ិញ​ភឿក​២ ទាក់ទិន​ការ​រំលោភ​ដីធ្លី។ រហូត​មក​ដល់​ខែ​កុម្ភៈ ឆ្នាំ​២០១៤ អាជ្ញាធរ​ខេត្ត​ក្រចេះ បាន​កាត់​ដី​ពី​ក្រុមហ៊ុន ប៊ិញ​ភឿក​២ ចំនួន​ជាង ២៥០​ហិកតារ (២៥០.៥៦​ហិកតារ) មក​ឲ្យ​ពលរដ្ឋ​ចំនួន ១០៤​គ្រួសារ គ្រប់គ្រង​តាម​ទំហំ​ដី​ផ្សេងៗ​គ្នា ហើយ​មាន​ពលរដ្ឋ​ខ្លះ​ទៀត​ត្រូវ​បាន​ក្រុមហ៊ុន​កាត់​ដី​យក។

ទាក់ទង​បញ្ហា​នេះ ប្រធាន​ផ្នែក​ដីធ្លី​នៃ​សមាគម​អាដហុក (ADHOC) លោក ឡាត់ គី មាន​ប្រសាសន៍​បញ្ជាក់​ថា គោលការណ៍​សម្អាត​បញ្ជី​ស្ដែង​ចេញ​ពី​លទ្ធផល​វិជ្ជមាន​យ៉ាង​សំខាន់ ដើម្បី​រក​ឃើញ​នូវ​ការ​ពិត និង​ជា​ទំនុក​ចិត្ត​សម្រាប់​ពលរដ្ឋ​ដែល​មាន​ដីធ្លី​ពិត​ប្រាកដ និង​មាន​ឈ្មោះ​ក្នុង​បញ្ជី។ លោក ឡាត់ គី កត់​សម្គាល់​ថា បញ្ជី​ឈ្មោះ​ពលរដ្ឋ​ចំនួន ១០៤​គ្រួសារ អាច​នឹង​មាន​ឈ្មោះ​ពលរដ្ឋ​ផ្សេង​ទៀត មិន​មែន​ជា​អ្នក​កាន់​កាប់​អាស្រ័យ​ផល​ជាក់ស្តែង៖ «ការ​ដោះស្រាយ​ដែល​មាន​ភាព​ប្រឈម​ខ្លាំង​នៅ​ចំពោះ​មុខ​បច្ចុប្បន្ន​នេះ គឺ​ទាក់ទិន​ទៅ​នឹង​បង​ប្អូន​ដែល​គេ​ហៅ​ថា កាន់​កាប់​អាស្រ័យ​ផល​លើ​ដី​ជាក់ស្តែង​អត់​មាន​ឈ្មោះ ដូច្នេះ​បញ្ហា​ហ្នឹង គឺ​បញ្ហា​អាទិភាព​មួយ​ទៀត គឺ​បញ្ហា​អាទិភាព​ទី​១ គឺ​បញ្ហា​បញ្ជី​ឈ្មោះ ដែល​ត្រូវ​សម្អាត​បញ្ជី​ឈ្មោះ​តម្លាភាព និង​គណនេយ្យ​ភាព​នៅ​ចំពោះ​បង​ប្អូន​ដែល​អ្នក​កាន់​កាប់​អាស្រ័យ​ជាក់ស្តែង»

អាជ្ញាធរ​ស្រុក​ស្នួល អនុវត្ត​គោលការណ៍​បែង​ចែក​ដី​ចំនួន​ជាង ២០០​ហិកតារ ជូន​ពលរដ្ឋ​ចំនួន ១០៤​គ្រួសារ។ ក្នុង​នោះ ពលរដ្ឋ​មួយ​គ្រួសារ​ទទួល​បាន​ដី​ចំនួន ២​ហិកតារ មាន​ដី​ភូមិ ដី​ចម្ការ និង​ដី​លិច​ទឹក ឋិត​នៅ​ភូមិ​ស្រែថ្មី ឃុំ​ឃ្សឹម ស្រុក​ស្នួល ក៏ប៉ុន្តែ​គោលការណ៍​នេះ​រង​ការ​ជំទាស់​ពី​ពលរដ្ឋ​ចំនួន ៧៣​គ្រួសារ ក្នុង​ចំណោម​ពលរដ្ឋ​ចំនួន ១០៤​គ្រួសារ ដោយ​សំអាង​ថា អាជ្ញាធរ​រំលាយ​ដី​ដែល​ពួក​គេ​ធ្លាប់​អាស្រ័យ​ផល ហើយ​ពុះ​ជា​ឡូ៕

អាជ្ញាធរខេត្ត​ស្វាយរៀង មិន​យកចិត្តទុកដាក់​ដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​

ថ្ងៃ August 18, 2015 ដោយ មនសិការខ្មែរ

លោក ជៀង អំ អភិបាលខេត្ត​ស្វាយរៀង ត្រូវបាន​មជ្ឈដ្ឋាន​នានា​រិះគន់ថា មិន​យកចិត្តទុកដាក់​ដោះស្រាយ​ជម្លោះដីធ្លី​ជូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ក្រុមហ៊ុនចម្ការកៅស៊ូ​ពាម​ជាំ​ង ឆក់​ប្លន់​ដីធ្លី​យ៉ាង​កំរោល​នោះទេ ហើយ​បែរជា​យកចិត្តទុកដាក់​បិទបាំង​អំពើ​ឈ្លានពាន​របស់​យួន​នៅតាម​ព្រំដែន​ក្នុង​ឃុំ​ត្នោត ស្រុក​កំពង់​រោទ៍ ខេត្តស្វាយរៀង ទៅវិញ​។ ជាក់ស្ដែង​កាលពី​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១៥ ប្រជាពលរដ្ឋ​ដែលមាន​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុនចម្ការកៅស៊ូ​ពាម​ជាំ​ង នៅ​ភូមិ​បឹង ឃុំ​ត្រស់ ស្រុក​រមាសហែក ខេត្តស្វាយរៀង បាន​យក​លិខិត​អន្តរាគមន៍​របស់​រដ្ឋ​សភា ទៅជូន​សាលាខេត្ត​ស្វាយរៀង ដើម្បី​ឲ្យ​ជួយ​ព​ន្លឿ​ន​ដោះស្រាយ​ទំនាស់​ដីធ្លី​ដ៏​យូរអង្វែង​របស់​ពួកគាត់​។ ក៏ប៉ុន្តែ​អភិបាលរង​ខេត្តស្វាយរៀង​ម្នាក់​ឈ្មោះ រស់ ឆាយ បាន​អះអាងថា​ខ្លួន​មិនទាន់បាន​ពិនិត្យមើល​សំណុំ​រឿងនេះ​នៅឡើយ​ទេ ដោយសារ​រវល់​ដោះស្រាយ​ទំនាស់​ដីធ្លី​ជាច្រើន​កន្លែង​ទៀត​។

កាលពី​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១៥ តំ​ណា​ប្រជាពលរដ្ឋ​រងគ្រោះ​២០​គ្រួសារ នៅ​ភូមិ​បឹង ឃុំ​ត្រស់ ស្រុក​រមាសហែក ខេត្តស្វាយរៀង បាន​ឡើង​មកសុំ​អន្តរាគមន៍​ពី​សាលាខេត្ត​ឲ្យ​ជួយ​ដោះស្រាយ​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុនចម្ការកៅស៊ូ​ពាម​ជាំ​ង​។ តំណាង​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា ជា​យូរ​មកហើយ​មិនទាន់​ឃើញ​មន្ត្រី​អាជ្ញាធរខេត្ត​ស្វាយរៀង ចុះ​ដោះស្រាយ​ជម្លោះដីធ្លី​ទំហំ​ជាង​៩០​ហិកតា ដែល​ក្រុមហ៊ុនចម្ការកៅស៊ូ​ពាម​ជាំ​ង​ឆក់​ប្លន់​ពី​ពួកគាត់​យ៉ាង​កំរោល​នោះទេ ទោះបី​រដ្ឋសភា​បានចេញ​លិខិតស្នើ​សុំ​ឲ្យ​អភិបាលខេត្ត​ស្វាយរៀង ព​ន្លឿ​ន​ការដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​យ៉ាងណាក៏ដោយ​។ ហេតុនេះហើយ​ទើប​ពួកគាត់​កាត់​លិខិត​របស់​រដ្ឋសភា​មក​ជូន​ការិយាល័យ​រដ្ឋាភិបាល​សាលាខេត្ត​ស្វាយរៀង ហើយ​មន្ត្រី​សាលាខេត្ត​បាន​និយាយថា​លោក​អភិបាលខេត្ត ជៀង អំ បានប្រគល់​ឲ្យ​អភិបាលរង​ឈ្មោះ រស់ ឆាយ ជា​អ្នកដោះស្រាយ​។

សូមបញ្ជាក់ថា​កាលពី​ខែមិថុនា​កន្លងទៅ ប្រធាន​គណៈកម្មការ​ទី​១​រដ្ឋសភា គឺ​លោក អេង ឆៃអ៊ាង បាន​ផ្ញើលិខិត​មួយច្បាប់​ជូន​អភិបាលខេត្ត​ស្វាយរៀង ជំរុញ​ឲ្យ​ព​ន្លឿ​ន​ដំណោះស្រាយ​ទំនាស់​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​នៅ​ឃុំ​ត្រស់ ឲ្យ​បាន​ឆាប់​។ ក៏ប៉ុន្តែ​អាជ្ញាធរខេត្ត​ស្វាយរៀង ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់ ហេតុនេះហើយ​ទើប​កាលពី​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៥ លោក អេង ឆៃអ៊ាង បាន​ផ្ញើលិខិត​រំលឹក​ជាថ្មីទៀត​ជុំវិញ​បញ្ហា​នេះ​។ ទោះជា​យ៉ាងណា​អាជ្ញាធរខេត្ត​ស្វាយរៀង មិន​យកចិត្តទុកដាក់​ដោះស្រាយ​ជម្លោះដីធ្លី​ជូន​ប្រជាពលរដ្ឋ​នៅ​ឃុំ​ត្រស់ ស្រុក​រមាសហែក​នោះទេ ហើយ​អភិបាលរង​ខេត្តស្វាយរៀង ឈ្មោះ រស់ ឆាយ បាន​អះអាងថា​ខ្លួន​មិនទាន់​ពិនិត្យមើល​សំណុំរឿង​ដីធ្លី​មួយ​នេះ​នៅឡើយ​។ ប្រការ​នេះហើយ​ដែល​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នានា​សង្ស័យថា លោក រស់ ឆាយ អភិបាលរង​ខេត្តស្វាយរៀង ទំនងជា​ទទួលបាន​ផលប្រយោជន៍​ពី​ក្រុមហ៊ុនចម្ការកៅស៊ូ​ពាម​ជាំ​ង ទើប​មិន​យកចិត្តទុកដាក់​អនុវត្តន៍​តាម​ការចាត់​តាំង​របស់លោក ជៀង អំ ជា​អភិបាលខេត្ត និង​ធ្វើ​មិនដឹងមិនឮ​ចំពោះ​លិខិត​អន្តរាគមន៍​របស់​គណៈ​កម្ម​ការ​ទី​១​នៃ​រដ្ឋសភា ដែលមាន​លោក អេង ឆៃអ៊ាង ជា​ប្រធាន​៕

ត្រាក់ទ័រ

សកម្មជន​ដីធ្លី​ឣា​យុ​ជិត​៨០​ឆ្នាំ​ទើប​បាន​កម្មសិទ្ធិ​ដី​បន្ទាប់ពី​ជាប់ពន្ធនាគារ​ពីរដង​​

ប្រភព៖​ VOD សំលេងប្រជាធិបតេយ្យ,ដោយ៖​ ញឹម សុខន​ | ថ្ងៃអង្គារ ទី28 កក្កដា 2015
VOD

លោក​ គួច ចំរើន អភិបាល​ខណ្ឌ​ដូនពេញ ថតរូប​ជា​អនុស្សាវរីយ៍​ជាមួយ​អ្នកមាន​បញ្ហា​ដី​ធ្លីនៅតំបន់​បឹងកក់ ក្នុង​ពេល​ប្រគល់​ប័ណ្ណកម្មសិទ្ធិ​ដី​ជូនលោកយាយ ង៉ែត ឃុន (រូបថតពីហ្វេសប៊ុករាជាធានីភ្នំពេញ)

ស្ត្រី​សកម្មជន​ដីធ្លី នៅ​តំបន់​បឹងកក់ លោកយាយ ង៉ែត ឃុន អាយុ​៧៦​ឆ្នាំ​ដែល​តវ៉ា​ប្រឆាំង​នឹង​ការបណ្តេញចេញ​ជិត​១០​ឆ្នាំ​មក​នោះ បាន​ទទួល​ប័ណ្ណកម្មសិទ្ធិ​ដី​ផ្ទះ​ហើយ នៅ​ថ្ងៃ​អង្គារ​នេះ បន្ទាប់​ពី​អាជ្ញាធរ​រដ្ឋាភិបាល ចាប់គាត់​ដាក់ពន្ធនាគារយ៉ាងតិច​ពីរ​ដង​។​

ស្ត្រី​វ័យ​៧៦​ឆ្នាំ​រូប​នោះ ក្រៅពី​ជាប់ពន្ធនាគារ​ព្រៃ​ស​ពីរ​ដងនោះ គាត់​ធ្លាប់​បាន​រងរបួស​ច្រើន​លើក​ទៀត ពេល​អាជ្ញាធរ​បង្ក្រាប​ក្រុមអ្នកតវ៉ា ទាមទារ​សិទ្ធិ​រស់នៅ​ស្របច្បាប់​ក្នុង​សហគមន៍​របស់​ខ្លួន​។​

​អភិបាលខណ្ឌ​ដូនពេញ លោក គួច ចំរើន និង​មន្ត្រី​មួយចំនួនទៀតរបស់​សាលា​រាជធានី​ភ្នំពេញ បាន​ចុះទៅដល់​ផ្ទះលោកយាយ ង៉ែត ឃុន នៅ​ភូមិ​២២​ តំបន់​បឹង​កក់ សង្កាត់​ស្រះចក ដោយ​បាន​ប្រគល់​ប័ណ្ណ​កម្មសិទ្ធិឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ និង​បាន​ថតរូប​ជាមួយ​ស្រី្ត​វ័យ​ចំណាស់​រូប​នោះ​ទុក​ជា​អនុ​ស្សាវរីយ៍​ទៀតផង​។ ដី​ផ្ទះ​របស់​លោកយាយ ង៉ែត ឃុន មាន​ទំហំ៨គុណ​១៨​ម៉ែត្រ​។​

បើ​តាម​អ្នកស្រី ទេព វ​ន្នី អ្នក​តវ៉ា​ប្រឆាំង​នឹង​ការបណ្តេញចេញ ប្រមាណ​ជា​៧០០​គ្រួសារ ទទួលបាន​ប័ណ្ណកម្មសិទ្ធិ​ចំនួន​៦៥៥​គ្រួសារ​ហើយ តែ​នៅសល់​៣០​គ្រួសារ​ទៀត​។​

ក្រៅពី​ប្រគល់ប័​ណ្ណ​កម្មសិទ្ធិឲ្យ​លោកយាយ ង៉ែត ឃុន នៅថ្ងៃនេះ សកម្មជន​ដីធ្លី​ម្នាក់​ទៀត​នៅ​ភូមិ​២២ ដូចគ្នា គឺ​អ្នកស្រី គឹម វណ្ណី ក៏​ទទួលបាន​ប័ណ្ណ​កម្មសិទ្ធិឲ្យ​ដូចគ្នា​ដែរ​។​
​លោកយាយ ង៉ែត ឃុន ឲ្យ ​VOD ​ដឹងថា ការចូលរួម​ក្នុង​សកម្មភាព​តវ៉ា នៅតែ​បន្ត​ធ្វើ​ឡើង បើ​ដំណោះស្រាយ​ផ្សេងទៀត សម្រាប់​អ្នក​ភូមិ​ដែល​នៅ​សេសសល់ មិនទាន់​បាន​ដោះស្រាយ​ដោយ​តម្លាភាព​។​

តំណាង​អ្នក​ភូមិ​ម្នាក់ ដែល​ធ្លាប់​ជាប់​ពន្ធនាគារ ជាមួយ​លោកយាយ ង៉ែត ឃុន គឺ អ្នកស្រី​ទេព វ​ន្នី ឲ្យដឹងថា ការចុះ​ប្រគល់​ប័ណ្ណកម្មសិទ្ធិ​ដល់ផ្ទះសកម្មជន​ដីធ្លី​ពេលនេះ អាច​ជា​ការ​លុបលាង​កំហុសរបស់​អាជ្ញាធរ​កន្លង​ទៅ ដើម្បី​ទាញយក​ប្រជាប្រិយភាព​ឡើងវិញ ស្រប​ពេល​ការបោះឆ្នោត​ឃុំ​សង្កាត់​ជិត​មក​ដល់​។​

សកម្មជន​ដីធ្លី​នៅ​តំបន់​បឹងកក់ រួមទាំង​លោក យាយ ង៉ែត ឃុន ផង​ត្រូវ​អាជ្ញាធរ​ចាប់​ដាក់​ពន្ធនាគារ​ព្រៃ​ស កាលពី​ឆ្នាំ​២០១២ ​អស់​រយៈពេល​១​ខែ​៣​ថ្ងៃ ក្រោយមក​នៅ​ឆ្នាំ​២០១៤​អាជ្ញាធរ​ចាប់​ដាក់​ពន្ធនាគារ​ម្តងទៀត ឃុំខ្លួន​រយៈពេល​៥​ខែ ទើប​មាន​ការលើកលែង​ទោស​ពី​ព្រះមហាក្សត្រ​៕​

 

ក្រុមហ៊ុនទ្រីភាព ៖ ដីសម្បទាន សេដ្ឋកិច្ច នៅឧស្យានជាតិ វរជ័យ បានប្រគល់ ជូនក្រសួងបរិស្ថាន តាំងពីចុងឆ្នាំ២០១៣ មកម៉្លេះ

ប្រភព៖ ដើមអំពិល Friday, 10 July 2015 06:32 ដោយ៖ ដើមអម្ពិល (DAP), ID-009

ក្រុមហ៊ុន ទ្រីភាព អឹមផត អិចផត បានបញ្ជាក់ តាមរយៈសេចក្តីប្រកាស ព័ត៌មានរបស់ខ្លួន នៅល្ងាច ថ្ងៃពុធ ទី៨ ខែកក្កដា ឆ្នាំ២០១៥ថា ក្រុមហ៊ុនបានប្រគល់ដី សម្បទានសេដ្ឋកិច្ចចំនួន២កន្លែង នៅក្នុង ឧស្យានជាតិវរជ័យជូនទៅរាជរដ្ឋាភិបាល ដែលតំបន់នោះគ្រប់គ្រងដោយក្រសួងបរិស្ថានវិញ តាំងតែពី ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៣ ហើយរាជរដ្ឋាភិបាលក៏បានចេញ សជណ ទទួលយកជាផ្លូវការ កាលពី ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៣មកម្ល៉េះ ដូច្នេះក្រុមហ៊ុនពុំមានការជាប់ពាក់ព័ន្ធ ទៅនឹងដីសម្បទានសេដ្ឋកិច្ច ខាងលើនេះទេ។ លើសពីនេះទៅទៀត ក្រុមហ៊ុនក៏បានស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការតាម ផ្លូវច្បាប់ ប្រសិនបើមានបុគ្គលណាមួយធ្វើសកម្មភាពល្មើសច្បាប់។

សេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន ទ្រីភាព ខាងលើ បានចេញផ្សាយ បន្ទាប់ពីអ្នកតំណាងរាស្រ្ត គណបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៥ តាមរយៈសម្តេចប្រធានរដ្ឋសភា បានស្នើ សុំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ឲ្យលុបចោលជាបន្ទាន់នូវដីសម្បទានសេដ្ឋកិច្ច ដែលផ្តល់ទៅឲ្យក្រុមហ៊ុនទ្រីភាពគ្រុប។

យោងតាមលិខិតរបស់សម្តេច ហេង សំរិន ផ្ញើជូនសម្តេចតេជោ ហ៊ុន សែន ដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ទទួលបាននៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៥ ថា «យើងខ្ញុំមានកិត្តិយស ជម្រាបជូនសម្តេច នាយករដ្ឋមន្រ្តី មេត្តាជ្រាបថា កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥ យើងខ្ញុំជាអ្នកតំណាងរាស្រ្ត បានចុះ ទៅពិនិត្យដោយផ្ទាល់នៅក្នុងឧស្យានជាតិវរជ័យ ដែលជាតំបន់ព្រៃស្រោង ស្ថិតនៅក្នុងតំបន់កន្ទុយនាគ ខេត្តរតនគិរី ហើយបានប្រទះឃើញក្រុមហ៊ុនរបស់ឧកញ៉ា ទ្រី ភាព និងក្រុមហ៊ុនរបស់ឧកញ៉ា អាន ម៉ារ៉ាឌី កំពុងធ្វើអាជីវកម្មបំផ្លាញ និងដឹកជញ្ជូនឈើយ៉ាងអនាធិបតេយ្យ»។

chanroth015-july-90 chanroth015-july-91 chanroth015-july-95

ប្រវតិ្តរឿង

ក្រុមហ៊ុនទ្រីភាព ផ្តល់ផ្ទៃដីសម្បទាន សេដ្ឋកិច្ចជាង ១ម៉ឺនហិកតា ជូនរាជរដ្ឋាភិបាលវិញ

– លោកឧកញ៉ា ទ្រី ភាព ស្វាគមន៍ក្រុមអង្គការ សង្គមស៊ីវិល ចុះទៅសិក្សាដោយផ្ទាល់ នៅតំបន់អភិវឌ្ឍន៍ របស់ក្រុមហ៊ុន

ភ្នំពេញ៖ ក្រុមហ៊ុនរបស់លោកឧកញ៉ា ទ្រី ភាព ដែលជាក្រុមហ៊ុនដ៏ធំមួយនៅកម្ពុជា ដែលទទួលបានការ អនុគ្រោះ ផ្តល់ដីសម្បទានសេដ្ឋកិច្ច ដើម្បីដាំដំណាំកសិ-ឧស្សាហកម្មកៅស៊ូ និងម្រេចនោះ បានផ្តល់ដី សម្បទានសេដ្ឋកិច្ច មិនទាន់ឈូសឆាយ ជាង ១ម៉ឺនហិកតា ជូនរាជរដ្ឋាភិបាលវិញ ដើម្បីយកទៅធ្វើជា តំបន់អភិរក្សបរិស្ថាន។

ជាមួយការផ្តល់ដីសម្បទាននេះ លោកឧកញ៉ា ទ្រី ភាព អគ្គនាយកក្រុមហ៊ុនទ្រីភាព អ៊ីមផត អ៊ិចផត ក៏បានឲ្យដឹង ផងដែរថា ក្រុមហ៊ុនរបស់លោក តែងតែអនុវត្តន៍តាមច្បាប់របស់រាជរដ្ឋាភិបាល ដែលមាន ជាធរមាន។ លោកឧក ញ៉ាក៏ស្វាគមន៍ផងដែរ ដល់ក្រុមអង្គការសង្គមស៊ីវិលនានា អាចចុះទៅសិក្សា ស្វែងយល់ដោយផ្ទាល់នៅតាមក្រុម ហ៊ុនរបស់លោក ដែលកំពុងធ្វើការអភិវឌ្ឍនៅក្នុងខេត្តរតនគិរី ពោធិ៍សាត់ និងព្រះវិហារ។

យោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្រ្តីចុះថ្ងៃទី៦ ខែវិច្ឆិកា បានឲ្យដឹងថា ក្រុមហ៊ុនរបស់លោក ឧកញ៉ាទ្រីភាព បានប្រគលដីសម្បទានវិនិយោគអភិវឌ្ឍន៍ ដំណាំកសិកម្មឧស្សាហកម្មកៅស៊ូចំនួន ២កន្លែង ស្ថិតនៅតំបន់ឧទ្យាន ជាតិវីរៈជ័យ ក្នុងភូមិសាស្រ្ត ស្រុកតាវែង ខេត្តរតនៈគិរី។

ផ្ទៃដីសម្បទានសេដ្ឋកិច្ច ដែលប្រគល់ជូនរាជរដ្ឋាភិបាលនេះ មានទំហំ ១៤.៨៥៤ហិកតា ដើម្បីទុកជា តំបន់អភិរក្ស នៃក្រសួងបរិស្ថាន។ ក្រៅពីការផ្តល់ដីសម្បទានសេដ្ឋកិច្ចជូនរាជរដ្ឋាភិបាលវិញហើយនោះ ក្រុមហ៊ុរបស់លោកឧក ញ៉ា ទ្រី ភាព ក៏បានធ្វើកែប្រែកិច្ចសន្យាសម្បទានវិនិយោគអភិវឌ្ឍន៍លើផ្ទៃដី ៤ពាន់ហិក ពី ៧០ឆ្នាំ មកត្រឹម៥០ឆ្នាំ ផងដែរ។

បើតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្រ្តីដដែលនេះ បានហៅកាយវិការ នៃការប្រគល់ដីសម្បទាន សេដ្ឋកិច្ចរបស់ ក្រុមហ៊ុនរបស់លោកឧកញ៉ា ទ្រី ភាព ជាកាយវិការប្រកបដោយស័្មគ្រចិត្ត និងសុឆន្ទៈ ក្នុងនាមជាក្រុមហ៊ុន ក៏ដូចជា ពលរដ្ឋល្អ។

ស្របពេលជាមួយការប្រកាសផ្តល់ដីសម្បទានសេដ្ឋកិច្ច ជូនរាជរដ្ឋាភិបាលវិញនេះ លោកឧកញ៉ា ទ្រី ភាព បានថ្លែងថា ក្រុមហ៊ុនរបស់ប្តេជ្ញាគោរព និងធ្វើតាមច្បាប់ និងបទដ្ឋាននានា របស់រាជរដ្ឋាភិបាល ដែលបានកំណត់។ ដោយ ឡែកកិច្ចសន្យា នៃរយៈពេលវិនិយោគ ដែលបានកែប្រែពី ៧០ឆ្នាំ មក ៥០ឆ្នាំនោះ ក៏ក្រុមហ៊ុនរបស់ស្វាគមន៍ដោយ ក្តីរីករាយ ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ តាម គោលនយោបាយរបស់រាជដ្ឋាភិបាល ដែលបានកំណត់។

ឆ្លើយតបទៅនឹងរបាយការណ៍របស់អង្គការកិច្ចការពិសេស សិទ្ធិមនុស្សកម្ពុជា ដែលចោទថា ក្រុមហ៊ុន របស់លោក ទទួលដីសម្បទានសេដ្ឋកិច្ចច្រើន តែមិនសូវមានការអភិវឌ្ឍន៍ ពោលគឺដាំដុះដំណាំកសិ-ឧស្សាហកម្មតិចតួចនោះ លោកឧកញ៉ា ទ្រី ភាព បានធ្វើការច្រានចោលទាំងស្រុង។

អគ្គនាយកក្រុមហ៊ុនទ្រីភាពគ្រុបរូបនេះ បានបញ្ជាក់ថា ក្រុមហ៊ុនរបស់លោក បាននិងកំពុងធ្វើការអភិវឌ្ឍ ព្រមទាំង ដាំដុះដំណាំកសិ-ឧស្សាហកម្មយ៉ាងសកម្មលើដំណាំកៅស៊ូ និងម្រេច ហើយដំណាំទាំងនោះ គ្រោងនឹងទទួលបាន ផលក្នុងពេលឆាប់ៗនេះផងដែរ។

ពាក់ព័ន្ធមន្ទិលសង្ស័យលើការអភិវឌ្ឍរបស់ក្រុមហ៊ុន លោកឧកញ៉ា បានថ្លែងស្វាគមន៍ដល់ក្រុមអង្គការ សង្គមស៊ីវិល ចុះទៅសិក្សា និងស្រាវជ្រាវដោយផ្ទាល់នៅលើទីតាំងក្រុមហ៊ុន ដែលកំពុងធ្វើការអភិវឌ្ឍ ជាជាងការ ឈរពីចម្ងាយ ធ្វើការវាយប្រហារ និងវាយតម្លៃដោយគ្មានមូលដ្ឋានច្បាស់លាស់។

ក្រៅពីតំបន់អភិវឌ្ឍន៍នៅខេត្តរតនគិរី និងពោធិ៍សាត់ នៅក្នុងស្រុករវៀង ខេត្តព្រះវិហារ លើផ្ទៃដីជិត ១ម៉ឺនហិកតា ក្រោមគម្រោងវិនិយោគប្រមាណ ៣០លានដុល្លារអាម៉េរិកនោះ ដំណាំកៅស៊ូ និងម្រេច បាននឹងកំពុងរីកលូតលាស់ យ៉ាងច្រូងច្រាង ហើយផលដំណាំខ្លះទៀត គ្រោងនឹងទទួលផលក្នុង ពេលឆាប់ៗខាងមុខនេះផងដែរ។

ជាមួយនឹងផលដំណាំគេសង្កេតឃើញមាន សំណង់អគារដ្ឋបាលនានា ជាច្រើនផ្សេងទៀត ត្រូវបាន សាងសង់ឡើងផងដែរ ដើម្បីបម្រើដល់សេចក្តីត្រូវការរបស់កម្មករជាម្ចាស់ស្រុក៕

១ ២ ៣