ឈើ​ជិត​១០០​កំណាត់​ដែល​ឈ្មួញ​ដឹក​មក​លាក់​ទុក ត្រៀម​ដឹក​ចេញ​ទៅ​លក់​ស្រុក​យួន

ប្រភព​ ៖ កោះសន្តិភាព

ខេត្តរតនគិរី ៖ កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​សហ​ការណ៍​ជាមួយ​សមត្ថកិច្ច​ជា​ច្រើន​ស្ថាប័ន នៅ​ក្នុង​ខេត្តរតនគិរី​បាន​ចុះ​រឹបអូស​ឈើ​ឡាំង​បួន​ជ្រុង​ជិត​១០០​ បន្ត​ការ​អាន

Advertisements

សមត្ថកិច្ច​ប្រគល់​ឲ្យ​វិញ​ហើយ រឿង​ចាប់​ឈើ​ធ្នង់​៥​កំណាត់​របស់​ពលរដ្ឋ

ប្រភព ៖ កោះសន្ដិភាព

ខេត្តស្វាយរៀង ៖ បែកធ្លាយ​រឿង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ចាប់​ឃាត់​ឈើ​៥​កំណាត់​ប្រភេទ​ឈើ​ធ្នង់ របស់​ប្រជាពលរដ្ឋ​ដឹក​យក​ទៅ​ធ្វើ​គ្រឿងផ្ទះ​ត្រូវ​បាន​អាជ្ញាធរ​ឃុំ​ស្រុក​ខេត្ត​អន្តរាគមន៍​បាន​ប្រគល់​ឲ្យ​ម្ចាស់​វិញ​ហើយ​។ នៅ​ថ្ងៃ​ទី​១១ កញ្ញា ២០១៨​នេះ លោក ម៉ៅ សា​មឿ​ន មេឃុំ​ធ្មា​បាន​បញ្ជាក់​ថា បន្ត​ការ​អាន

បណ្ដាញ​ព្រៃឡង់ ​រកឃើញ​​បទល្មើស​ជិត​ ៣ ​ពាន់​ករណី

ប្រភព ៖ ភ្នំពេញប៉ុស្ដី៍

អ្នក​កាប់​ឈើ​ពីរ​នាក់ ត្រូវ​បាន​ឃាត់​ខ្លួន ក្រោយ​កំពុង​កាប់​ឈើ​ក្នុង​ព្រៃឡង់។ រូបថត​បណ្តាញ​ព្រៃឡង់

ភ្នំពេញៈ យោង​តាម​របាយការណ៍​ថ្មី​មួយ​បាន​ឱ្យ​ដឹង​ថា​​បណ្ដាញ​សហគមន៍​ព្រៃឡង់​ (PLCN) ​បាន​កត់ត្រា​តាមរយៈ​កម្មវិធី​បច្ចេកវិទ្យា​ស្មាតហ្វូន​ដោយ​​រកឃើញ​នូវ​សកម្មភាព​ខុស​ច្បាប់​​សរុប​ចំនួន​ ២៩២៩ ​ករណី​នៃ​បទល្មើស​ព្រៃឈើ​នៅក្នុង​ខេត្ត​ចំនួន​ ៤ ​គិត​ចាប់​តាំងពី​ខែ​កុម្ភៈ ឆ្នាំ ២០១៥ មក ។ បន្ត​ការ​អាន

ឈើ​គ្រញូង​ជាង​ ១ ​តោន​ និង​រថយន្ត​​ប្រភេទ​ឡង់គ្រីស័រ​ត្រូវ​បាន​រឹបអូស ឃុត សុភចរិយា | Publication date 06 September 2018 | 09:35 ICT

ប្រភព ៖ ភ្នំពេញប៉ុសិ៍្ត

ពោធិ៍សាត់ៈ ឈើ​គ្រញូង​ជាច្រើន​កំណាត់​ទម្ងន់​ជាង​ ១ ​តោន​​ និង​រថយន្ត​ឡង់គ្រីស័រ​ ១ ​គ្រឿង​ត្រូវ​បាន​កងរាជ​អាវុធហត្ថ​ខេត្ត​ពោធិ៍សាត់​ចាប់ និង​រឹបអូស​បាន​​កាលពី​យប់​រំលង​អធ្រាត្រ​ឈាន​​ចូល​ថ្ងៃទី​ ៥ ខែ​កញ្ញា​ម្សិលមិញ​នៅ​លើ​ផ្លូវជាតិ​លេខ​ ៥ ​ក្នុង​ភូមិ​ត្រាំ ឃុំ​ត្នោតជ្រំ ស្រុក​ក្រគរ ខេត្ត​​ពោធិ៍សាត់​។ បន្ត​ការ​អាន

ព្រៃ​ឈើ​​នៅ​តែ​ត្រូវ​គេ​កាប់​បំផ្លាញ ហើយ​សត្វ​ព្រៃ​​ក៏​កំពុង​តែ​ត្រូវ​បាន​គេ​បរបាញ់​នៅ​សហគមន៍​សង្ឃ​រុក្ខាវ័ន្ត

ប្រភព ៖ ភ្នំពេញប៉ុស្ដី៍

 

ព្រះ​តេជ​គុណ ប៊ុន សាលួត និង​ប្រជា​សហគមន៍​កំពុង​ចុះ​ពិនិត្យ​ទី​តាំង​ដែល​មានការ​លួច​កាប់​ឈើ​ក្នុង​តំបន់​សហគមន៍​រុក្ខ​ាវ័ន្ត​នា​ពេល​ថ្មីៗ​នេះ។ រូប​ថត សហគមន៍

ខេត្ត​ឧ​ត្ត​រ​មានជ័យ: សត្វព្រៃ​គ្រប់​ប្រភេទ​ ក្នុង​តំបន់​សហគមន៍​ការពារ​ព្រៃឈើ​សង្ឃ​រុក្ខាវ័​ន្ត កំពុង​រង​ការគំរាមកំហែង​ពី​ក្រុម​អ្នក​បរបាញ់​សត្វ​នាពេល​យប់ ប៉ុន្ដែ​បទល្មើស​កាប់បំផ្លាញ​ព្រៃឈើ​មាន​អត្រា​ធ្លាក់ចុះ ខណៈ​ព្រះសង្ឃ មន្ត្រី​បរិស្ថាន មន្ត្រី​រដ្ឋ​បាល​ព្រៃឈើ និង​ប្រជាពលរដ្ឋ​សហការគ្នា​ការពារ​ព្រៃ​ឈើ​។ នេះ​បើ​តាម​ព្រះ​តេជគុណ ប៊ុន សា​លួត ប្រធាន​សង្ឃ​សហគមន៍​រុក្ខា​វ័ន បាន​​មាន​សង្ឃដីកា​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​​នៅ​ថ្ងៃ​ទី ៣ខែ​កញ្ញា។ បន្ត​ការ​អាន

ជនជាតិ​​ភាគតិច​ទំពួន​ថា មេភូមិ​ឃុបឃិត​ជាមួយ​ឈ្មួញ​កាប់​ព្រៃ​អភិរក្ស​ដែន​ជម្រក​សត្វព្រៃ​លំផាត់

ប្រភព ៖ វិទ្យុអាស៊ីសេរី

សហគមន៍​ភូមិ​សមុទ្រក្រោម ឃុំ​សេដា ស្រុក​លំផាត់ ខេត្ត​រតនគិរី ចុះ​ពិនិត្យ​កន្លែង​កាប់​រាន​ព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​លំផាត់ កាល​ពី​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០១៧។

ជនជាតិ​ដើម​ភាគតិច​ទំពួន រស់នៅ​ភូមិ​កែងសាន់ ឃុំ​សេដា ស្រុក​លំផាត់ ខេត្ត​រតនគិរី បារម្ភ​ជា​ថ្មី​ទៀត ពី​ជោគវាសនា​ព្រៃ​ការពារ ដែល​នៅ​សេសសល់​ចុងក្រោយ​ប្រមាណ ១​ពាន់​ហិកតារ កំពុង​ទទួលរង​ការ​កាប់​ទន្ទ្រាន​យក​ដី ធ្វើ​អាជីវកម្ម​ទ្រង់ទ្រាយ​ធំ ពី​សំណាក់​មេភូមិ និង​ឈ្មួញ គ្មាន​ការ​បង្ក្រាប។ អ្នកភូមិ​ថា មេភូមិ​កែងសាន់ បាន​ដើរ​កៀរគរ​ពលរដ្ឋ​ឲ្យ​ចូល​ព្រៃ​អភិរក្ស កាប់​ទន្ទ្រានព្រៃ​យក​ដី ដោយ​ត្រូវ​បង់​ប្រាក់​ឲ្យ​ខ្លួន​ក្នុង​មួយ​គ្រួសារ ៧​រយ​ដុល្លារ។ បន្ត​ការ​អាន

តុលាការ​ឃុំ​ខ្លួន​ ៥ ​នាក់​រឿង​កាប់​ឈើ និង​បរបាញ់​សត្វ

ប្រភព ៖ ភ្នំពេញប៉ុស្ដី៍

ក្រុម​ជនសង្ស័យ​ពេល​សមត្ថកិច្ច​ឃាត់​ខ្លួន​បាន​។ រូប wildlife Alliance

ខេត្តព្រះវិហារ: បុរស​ ៥ នាក់​ត្រូវ​បាន​សាលាដំបូង​ខេត្ត​ព្រះវិហារ​សម្រេច​ឃុំ​ខ្លួន​កាលពី​ថ្ងៃទី​ ២៥ សីហា​ពាក់ព័ន្ធ​នឹង​ការលួច​កាប់​ដឹក​ជញ្ជូន​ឈើ​ប្រណីត និង​បរបាញ់​សត្វ​ក្នុង​ដែនជម្រក​សត្វព្រៃ​ភ្នំ​ត្នោត​ក្នុង​ឃុំ​ស្តៅ ស្រុក​សង្គម​ថ្មី​។ នេះ​បើ​តាម​លោកស្រី ភី ស៊ីថង ព្រះរាជអាជ្ញារង​នៃ​សាលាដំបូង​ខេត្ត​ព្រះវិហារ​កាលពី​ម្សិលមិញ​។ បន្ត​ការ​អាន