អាជ្ញាធរ​ខេត្ត​សៀម​រាប ​បញ្ជា​ឲ្យ​ក្រុម​ហ៊ុន​ដែល​ចាក់​ដី​លុប ​បឹង​ត្រាវកុដិ​ កាយ​ដី​ចេញ​វិញ​

ប្រភព ៖ ភ្នំពេញប៉ុសិ៍្ត

បឹង​ត្រាវ​កុដិដែល​ត្រូវ​គេ​ចាក់​ដី​លុប ហើយ​អាជ្ញា​ធរ​ខេត្ត​សៀម​រាប​ បញ្ជា​ឲ្យ​កាយ​ដី​ចេញ​វិញ​។ រូប​ថត​អាជ្ញា​ធរ​ខេត្ត​សៀម​រាប​

សៀមរាប: សាលា​ខេត្ត​សៀម​រាប បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន​ចំនួន​ ៣ ដែល​បាន​ចាក់​ដី ​និង​សាង​សង់​សំណង់​​នៅ​លើ​តំបន់​អាង​ទឹក នៃ​​រមណីយ​ដ្ឋាន​ធម្ម​ជាតិ​ត្រាវ​កុដិ ​របស់​រដ្ឋ ឲ្យកាយ​​ដី​ចេញ​វិញ​ ដោយ​ទុក​រយៈ​ពេល​ ១សប្ដាហ៍​។ បន្ត​ការ​អាន

Advertisements

ពលរដ្ឋ និង​ព្រះសង្ឃ​តវ៉ា​ប្រឆាំង​ការ​លួច​លក់​ដី​វត្ត

ប្រភព ៖ ភ្នំពេញប៉ុស្ដី៍

ប្រជាពលរដ្ឋ​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​នៅ​មុខ​វត្ត​សារិកាកែវ​កាលពី​ម្សិលមិញ​។ រូបថត ហ្វេសប៊ុក

កណ្តាល: ប្រជាពលរដ្ឋ និង​ព្រះសង្ឃ​ប្រមាណ​ជាង ៥០០ នាក់​/​អង្គ រស់នៅ​ភូមិ​ពោធិ៍ធំ និង​ភូមិ​ខ្សាច់ ឃុំ​អរិយក្សត្រ ស្រុក​ល្វាឯម​កាលពី​ម្សិលមិញ​បាន​ប្រមូល​ផ្ដុំគ្នា​តវ៉ា​ដោយ​ចោទ​លោកគ្រូ​/​អ្នកគ្រូ​បង្រៀន​នៅ​សាលា​បឋមសិក្សា​ពោធិ៍ធំ​ចំនួន ៦ ​នាក់​ថា​បាន​ឃុបឃិត​គ្នា​លួច​លក់​ដី​ «​វត្ត​សារិកាកែវ​» ​ទៅ​ឲ្យ​ឈ្មួញ​ជា​ឧកញ៉ា​មាន​អំណាច​។ បន្ត​ការ​អាន

ពលរដ្ឋជិត ៣០០គ្រួសារ សុំអន្តរាគមន៍ពីមន្រ្តីជាន់ខ្ពស់ រាជរដ្ឋាភិបាល ឲ្យចាត់មន្រ្តីជំនាញចុះវាស់វែង និងចុះបញ្ជីក្បាលដី នៅសង្កាត់លេខ១ ក្រុងព្រះសីហនុ

ប្រភព ៖ ដើមអម្ពិល

ភ្នំពេញ៖ តំណាងប្រជាពលរដ្ឋជិត ៣០០គ្រួសារ និង លោកស្រី ហ៊ឹម សុវណ្ណរី បានស្នើសុំអន្តរាគមន៍ពី នាយឧត្តមសេនីយ៍ ប៉ុល សារឿន ប្រធានក្រុមការងារថ្នាក់ កណ្ដាលចុះជួយខេត្តព្រះសីហនុ និងលោក ជា សុផារ៉ា ទេសរដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងដែនដី ឲ្យចាត់មន្រ្តីជំនាញចុះវាស់វែង និងចុះបញ្ជីក្បាលដីដើម្បី ចេញប័ណ្ណសម្គាល់សិទ្ធិ កាន់កាប់ដីធ្លីឲ្យពួកគាត់ដែលជា ប្រជាពលរដ្ឋកំពុងរស់ នៅស្របច្បាប់នៅក្រុមទី២១ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ បន្ត​ការ​អាន

ជនជាតិ​ដើម​ភាគតិច​នៅ​រតនគិរី​មិន​ពេញចិត្ត​នឹង​ការ​លក់​ដី​ព្រៃ​ព្រៃ​សហគមន៍​ ២៦០​ហិកតារ

ប្រភព ៖ វិទ្យុអាស៊ីសេរី

សហគមន៍​ភូមិ​សមុទ្រក្រោម ឃុំ​សេដា ស្រុក​លំផាត់ ខេត្ត​រតនគិរី ចុះ​ពិនិត្យ​កន្លែង​កាប់​រាន​ព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​លំផាត់ កាល​ពី​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០១៧។

ជនជាតិ​ដើម​ភាគតិច​ទំពួន រស់នៅ​ភូមិ​សមុទ្រក្រោម ឃុំ​សេដា ស្រុក​លំផាត់ ខេត្ត​រតនគិរី សម្ដែង​ការ​មិន​សប្បាយ​ចិត្ត នៅ​គ្រា​ដែល​អាជ្ញាធរ​មូលដ្ឋាន និង​មេ​សហគមន៍ បាន​ញុះញង់​អ្នកភូមិ​ជាង ១រយ​គ្រួសារ ឲ្យ​ចូលរួម​លក់​ដី​ព្រៃ ក្នុង​ដែន​ជម្រក​សត្វព្រៃ​លំផាត់​ចំនួន ២៦០​ហិកតារ។ បន្ត​ការ​អាន

នៅថ្ងៃស្អែកក្រុមការងារ អន្តរក្រសួងនឹងចែក ជា២ក្រុមចុះស្រង់ចុះស្រង់ ទិន្នន័យពលរដ្ឋមាន វិវាទ ដីធ្លី ជាមួយក្រុមហ៊ុនចិន នៅឃុំព្រែកខ្សាច់

ប្រភព ៖ ដើ​មអម្ពិល 

ភ្នំពេញ៖លោក សុខ សុធី អភិបាលរងខេត្តកោះកុង ដែលទទួលបន្ទុកដោះស្រាយ វិវាទដីធ្លីជូនប្រជាពលរដ្ឋនៅឃុំព្រែកខ្សាច់ បានឲ្យដឹងថា មន្រ្តីជំនាញអន្តរក្រសួងសហការជាមួយ រដ្ឋបាលខេត្តកោះកុងបានដឹកជញ្ជូនឧបករណ៍ បច្ចេកទេសទៅដល់តំបន់ ដីមានជម្លោះរួចរាល់ ហើយក្រុមការងារនឹងបែងចែកគ្នាជាពីរក្រុមផ្ដើម ចុះស្រង់ទិន្នន័យពិនិត្យវាស់វែងកំណត់ អត្តសញ្ញាណដីជូន ប្រជាពលរដ្ឋ នៅថ្ងៃទី១១កក្កដាស្អែកនេះ។

លោក សុខ សុធីបានឲ្យដឹងបន្ថែមថា ដោយសារតែមេឃភ្លៀងបណ្ដាលឲ្យ ផ្លូវពិបាកធ្វើដំណើរដូច្នេះក្រុមការងារ មិនទាន់អាច ចុះស្រង់ ទិន្នន័យពិនិត្យវាស់វែង កំណត់អត្តសញ្ញាណដីជូនប្រជាពលរដ្ឋបាន នៅថ្ងៃទី១០កក្កដានេះទេដូច្នេះក្រុមការងារបាន ត្រឹមតែដំឡើងឧបករណ៍បច្ចេកទេស ដើម្បីត្រៀមធ្វើការនៅថ្ងៃស្អែក តែប៉ុណ្ណោះ។ បន្ត​ការ​អាន

អាជ្ញាធរ រាជរដ្ឋាភិបាល ផ្ដើមចុះស្រង់ទិន្នន័យ ពលរដ្ឋ មានវិវាទដីធ្លី ជាមួយក្រុមហ៊ុនចិន នៅឃុំព្រែកខ្សាច់

ប្រភព ៖ ដើមអម្ពិល

ភ្នំពេញ ៖ ក្រោយពីអាជ្ញាធររាជរដ្ឋាភិបាល បានចុះសិក្សានិងពិនិត្យ ជាក់ស្ដែង ពីស្ថានភាពដីធ្លី ដែលមានទំនាស់រវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនចិន នៅឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨នេះ ក្រុមការងារក្រសួង បរិស្ថានសហការ ជាមួយក្រុម ការងារក្រសួងដែន​ដីនគរូបនីយកម្ម និងសំណង់និងក្រុមការងារ រដ្ឋបាលខេត្តកោះកុង ចាប់ផ្ដើមចុះស្រង់ទិន្នន័យពិនិត្យ វាស់វែង កំណត់អត្តសញ្ញាណដី ជូនប្រជាពលរដ្ឋ ខណៈការចុះស្រង់ទិន្នន័យ មានរយៈពេល៤សប្ដាហ៍។

សូមរំលឹកថាកាលពីថ្ងៃទី៥ ខែ កក្កដា ឆ្នាំ២០១៨ក្រសួងបរិស្ថានបានស្នើ ទៅកាន់លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ឲ្យចាត់មន្រ្តីជំនាញ ​បច្ចេកទេស សហការជាមួយក្រុម ការងារក្រសួងបរិស្ថាន និងក្រសួងដែនដី ដើម្បីចុះកំណត់វាស់វែង អត្តសញ្ញាណដី ដែលប្រជាពលរដ្ឋរស់នៅកាន់កាប់ ប្រើប្រាស់ និងអាស្រ័យផលជាក់ស្ដែង។ ស្ថានភាពទំនាស់ដីធ្លីនៅឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង រវាងប្រជាពលរដ្ឋជា មួយក្រុមហ៊ុនចិនបានធូរ​ស្រាលក្រោយពីអាជ្ញាធររាជរដ្ឋាភិបាល ចុះដោះស្រាយ និងត្រួត ពិនិត្យស្ថានភាព លើដីទំនាស់ជាក់ស្ដែង កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ ២០១៨។

យោងតាម សេចក្ដីជូនដំណឹងរបស់ រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី១០កក្កដានេះ បានឲ្យដឹង ថា “ចាប់ពីថ្ងៃទី១០ ខែកក្កដា ​ឆ្នាំ ២០១៨​ តទៅក្រុមការងារនឹងចុះស្រង់ ទិន្នន័យ នៅឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ដែលគ្រោងអនុវត្តក្នុងរយៈពេល ៤សប្ដាហ៍ ក្នុងរយៈពេល នេះសូមបងប្អូនប្រជាពលរដ្ឋ ដែលមានការពាក់ព័ន្ធមកបំពេញ ឯកសារផ្ដល់ព័ត៌មាន ជាមួយក្រុមការងារកុំបីខាន។ ហួសពេលកំណត់ នេះ ក្រុមការងារមិនទទួលខុសត្រូវ ចំពោះការបាត់បង់ ផលប្រយោជន៍នានារបស់បងប្អូនឡើយ”។

សេចក្ដីជូនដំណឹងដដែលបន្ថែមថា” ក្រោយពីបញ្ចប់ការចុះស្រង់ទិន្នន័យ នៅឃុំព្រែកខ្សាច់នេះ ក្រុមការងារនឹងចុះស្រង់ទិន្នន័យ នៅបណ្ដាភូមិ និងឃុំពាក់ព័ន្ធដែលស្ថិតក្នុងស្រុកគិរីសាគរ និងស្រុកបូទុមសាគររហូតដល់ចប់រួចរាល់ជាស្ថាពរ។ចំពោះកាល បរិច្ឆេទជាក់ស្ដែងក្រុមការងារនឹងជូនដំណឹង នៅពេលក្រោយ”។

សូមជម្រាបថា តាមគោលការណ៍ដោះស្រាយ របស់រាជរដ្ឋាភិបាល នឹងកាត់ឆ្វៀលដីជូនប្រជាពល រដ្ឋ ដែលទទួលយកសំណង ដោះដូរជាទីតាំងដីនិងទូទាត់ជាថវិកា ជូនប្រជាពលរដ្ឋ ដែល ព្រមយកសំណងជាថវិកា។ ការដោះស្រាយនេះ ជាជំហានដំបូងអាជ្ញាធរ មូលដ្ឋាន នឹងធ្វើការ ស្រង់ទិន្នន័យ និងអត្តសញ្ញាណប្រជាពលរដ្ឋ ដែលរស់នៅលើដីជាក់ស្ដែង ហើយធ្វើការ ដោះស្រាយជូន តាមគោលការណ៍រាជរដ្ឋាភិបាល ដោយសារមាន​ប្រជាពលរដ្ឋខ្លះ មិនមែនជា អ្នករស់នៅក្នុង មូលដ្ឋាននោះទេ ភាគច្រើនជាអ្នករស់ នៅ ភ្នំពេញ ទីរួមខេត្តកោះកុង ប៉ុន្តែពួកគាត់បានធ្វើការទិញដី នៅតំបន់មានទំនាស់។

សូមបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា យល់ស្របតាមសំណើ របស់ក្រសួងបរិស្ថានឲ្យ​កាត់ឆ្វៀលដី ចេញពីតំបន់ វិនិយោគអភិវឌ្ឍន៍ របស់ក្រុមហ៊ុន Union Development Group Co., Ltd (UGD) នៅក្នុងខេត្តកោះកុង ផ្ដល់ជូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅនិង អាស្រ័យ ផលជាក់ស្ដែង ដោយសហការជាមួយ ក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ ក្រោមជាតិពាក់ព័ន្ធ៕

 

អាជ្ញាធរ រាជរដ្ឋាភិបាល ផ្ដើមចុះស្រង់ទិន្នន័យ ពលរដ្ឋ មានវិវាទដីធ្លី ជាមួយក្រុមហ៊ុនចិន នៅឃុំព្រែកខ្សាច់

ប្រភព ៖ ដើមអម្ពិល