កម្មកររោងចក្រជីមលីចំនួន២៤០០នាក់កំពុងបិទផ្លូវជាតិលេខ៤ហើយ

ប្រភព ៖ ហង្សមាសព័ត៌មាន

 

ភ្នំពេញ៖កម្មករប្រមាណ២៤០០នាក់អតីតបម្រើការងាររោងចក្រ កាត់ដេរជីម បន្ត​ការ​អាន

Advertisements

ប្រធាន​អនុគណៈកម្មាធិការ​សភា​អឺរ៉ុប​ផ្នែក​សិទ្ធិមនុស្ស​ជំរុញ​ឲ្យ​ចាត់ការ​ប្រឆាំង​នឹង​ការ​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា

ប្រភព ៖ វិទ្យុអាស៊ីសេរី

ប្រធាន​អនុគណៈកម្មាធិការ​សភា​អឺរ៉ុប​ទទួលបន្ទុក​កិច្ចការ​សិទ្ធិមនុស្ស លោក ព្យែ អង់តូនីញ៉ូ ប៉ង់ហ្សឺរី (Pier Antonio Panzeri)។

 

ប្រធាន​អនុគណៈកម្មាធិការ​សភា​អឺរ៉ុប​ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស ជំរុញ​ឲ្យ​គណៈកម្មាធិការ​អឺរ៉ុប​ស្នើ ដាក់​វិធានការណ៍​នានា​ប្រឆាំង​នឹង​ការ​រំលោភបំពាន​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ ការ​ស្នើ​នេះ ធ្វើឡើង​ក្រោយ​ពេល​ដែល​សហភាព​អឺរ៉ុប ចេញ​សេចក្ដីថ្លែងការណ៍ មិន​ទទួលស្គាល់​លទ្ធផល​នៃ​ការបោះឆ្នោត ដែល​សហភាព​អឺរ៉ុប ចាត់ទុកថា មិន​អាច​ជឿ​ទុកចិត្ត​បាន ព្រោះតែ​ខ្វះ​ការ​ប្រកួតប្រជែង​ស្មោះត្រង់ និង​ត្រឹមត្រូវ ហើយ​មិន​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​ប្រជាពលរដ្ឋ​ពិតប្រាកដ​បាន​ឡើយ។ បន្ត​ការ​អាន

អ្នក​រាយការណ៍​ពិសេស​របស់​ អ.ស.ប ​ទទួល​​បន្ទុក​​​សិទ្ធិ​​មនុស្ស​​ប្រចាំ​​កម្ពុជា​ ជំរុញ​​​​របប​​លោក​ ហ៊ុន សែន ​ឲ្យ​បញ្ឈប់​​ការ​​បំភិត​បំភ័យ​អ្នក​បោះ​​ឆ្នោត​

ប្រភព ៖​ វិទ្យុអាស៊ីីសេរី

អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ ទទួល​បន្ទុក​​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា អ្នកស្រី​រ៉ូណា ស្មីត (Rhona Smith) ជំរុញ​ឲ្យ​របប​លោក​ ហ៊ុន សែន គោរព​​សិទ្ធិ​សេរីភាព​របស់​​ពលរដ្ឋ​ក្នុង​ការ​សម្រេច​ថា​ទៅ ឬ​មិនទៅ​បោះឆ្នោត និង​ថ្កោលទោស​ឲ្យ​បាន​ច្បាស់​លាស់​ ចំពោះ​ការ​បំភិតបំភ័យ​​ម្ចាស់​ឆ្នោត ក្នុង​ការ​បោះឆ្នោត​​​ជ្រើសតាំង​តំណាង​រាស្ត្រ​នៅ​ថ្ងៃ​ទី​២៩ កក្កដា​ខាង​មុខ​នេះ។ នេះ​បើ​តាម​​សារ​របស់​អ្នក​ស្រី​​ដែល​បង្ហោះ​នៅ​លើ​ទំព័រ​

 

អ្នកស្រី ​រ៉ូណា ស្មីត (Rhona Smith) អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា។ បន្ត​ការ​អាន

អង្គការអន្ដរជាតិថា កម្ពុជាមិនបានធ្វើតាមអនុសាសន៍ UN ក្នុងការជំរុញការគោរពសិទ្ធិមនុស្ស

ប្រភព ៖ សំឡេងប្រជ ាធិបតេយ្យ


អង្គការអន្ដរជាតិចំនួន២ រិះគន់ថា រដ្ឋាភិបាលកម្ពុជាមិនបានគោរពតាមអ្វីដែលក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានផ្ដល់អនុសាសន៍ឲ្យនោះទេ បន្ទាប់ពីកម្ពុជាបានត្រួតពិនិត្យបញ្ហាសិទ្ធិមនុស្ស ២ដងរួចមកហើយ។ ប៉ុន្ដែ អ្នកនាំពាក្យបក្សកាន់អំណាចហាក់មិនចាប់អារម្មណ៍នឹងរបាយការណ៍ទាំងនោះឡើយ។ បន្ត​ការ​អាន

អង្គការ​ចំនួន​១៦៤​ស្នើ​ក្រសួង​មហាផ្ទៃ​ស៊ើប​អង្កេត​បន្ថែម​លើ​ឃាតកម្ម​លោក​ កែម ឡី​

ប្រភព ៖ សំឡេងប្រជាធិបតេយ្យ  ( VOD )

បណ្ដុំអង្គការជាតិ និងអន្ដរជាតិជាង១០០ស្ថាប័នស្នើរដ្ឋាភិបាលកម្ពុជា បើកការស៊ើបអង្កេតបន្ថែមលើឃាតកម្មអ្នកវិភាគនយោបាយល្បីឈ្មោះលោកបណ្ឌិត កែម ឡី ខណៈមានជនជាប់ចោទតែម្នាក់ប៉ុណ្ណោះ ត្រូវបានតុលាការកាត់ទោស។

តាមរយៈលិខិតមួយកាលពីថ្ងៃទី៧កក្កដា ដែលវីអូឌីទើបទទួលបាននៅថ្ងៃនេះ ក្រុមអង្គការជាតិ និងអន្ដរជាតិ ១៦៤ស្ថាប័ន បានស្នើទៅរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ លោក ស ខេង ឲ្យបង្កើតគណៈកម្មាការឯករាជ្យ មួយស្របតាមបទដ្ឋានអន្ដរជាតិ ដើម្បីស៊ើបអង្កេតបន្ថែមទៀតលើករណីឃាតកម្មលោក កែម ឡី កាលពី២ឆ្នាំមុន ដោយថា ការស៊ើបអង្កេត និងជម្រះក្ដីរបស់តុលាការកម្ពុជាកន្លងមក​ មិនទាន់គ្រប់គ្រាន់ និងគ្មានការផ្សព្វផ្សាយជាសាធារណៈជុំវិញករណីនេះ។
បន្ត​ការ​អាន

ពលរដ្ឋ​និង​សង្គម​ស៊ីវិល​ដង្ហោយ​រក​យុត្តិធម៌​ជូន​បណ្ឌិត កែម ឡី ក្នុង​ឱកាស​ខួប​២​ឆ្នាំ

ប្រភព ៖ វិទ្យុអាស៊ីសេរី ( RFA ) 

ម្ដាយ​លោក​បណ្ឌិត កែម ឡី លោកស្រី ភោគ សេ (រូប​ស្ដាំ) ពេល​ទទួល​រូប​សំណាក​បណ្ឌិត កែម ឡី នៅ​ស្រុក​កំណើត​នា​ខេត្ត​តាកែវ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​តុលា ឆ្នាំ​២០១៦។

ថ្ងៃទី១០ កក្កដា នេះ គឺជា​ខួប​គម្រប់ ២ ឆ្នាំ​គត់ នៃ​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី។ ប្រជា​ពលរដ្ឋ មន្ត្រី​សិទ្ធិមនុស្ស ថ្នាក់ដឹកនាំ​សហជីព និង​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ដែល​ជា​អ្នក​គោរព​ស្រឡាញ់ ឬ​ជា​រាប់អាន​គ្នា​ជាមួយ​បណ្ឌិត កែម ឡី បាន​នាំគ្នា​យក​បាច់​ផ្កា​ទៅ​ដាក់​នៅមុខ​ហាង​លក់ទំនិញ​ស្ដារ​ម៉ាត​កាល់តិច (Caltex) ស្តុប​បូកគោ ទី​ដែល​លោក​បណ្ឌិត​ត្រូវ​បាន​ឃាតក​បាញ់សម្លាប់​កាលពី ២ ឆ្នាំមុន។ អ្នក​ខ្លះ​ទៀត​ក៏បាន​នាំគ្នា​ទៅ​គោរព​វិញ្ញាណក្ខន្ធ​របស់​លោក​ដល់​ឯ​ខេត្ត​តាកែវ។ សារសំខាន់​ដែល​ពួកគាត់​លើកឡើង​នោះ គឺ​ការ​ទាមទារ​រក​យុត្តិធម៌​ជូន​បណ្ឌិត កែម ឡី ដែល​មិន​ត្រូវ​បិទ​បញ្ចប់​ត្រឹម​បុគ្គល ជួប សម្លាប់ នោះ​ឡើយ។
បន្ត​ការ​អាន

សង្គម​ស៊ីវិល​និង​ពលរដ្ឋ​យក​ថ្ងៃ​ខួប​​២​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​លោក​ កែម ឡី​ ជំរុញ​ទៅ​អាជ្ញាធរ​ស្វែងរក​អ្នក​ពាក់ព័ន្ធ​

ប្រភព ៖ សំលេងសហរដ្ឋអាមេរិច

ក្រុមអង្គការសង្គមស៊ីវិលនិងពលរដ្ឋមួយចំនួនបានយកថ្ងៃខួប​២ ឆ្នាំនៃការបាញ់សម្លាប់លោក កែម ឡី ជំរុញឲ្យអាជ្ញាធរស្វែងរកអ្នកជាប់ពាក់ព័ន្ធផ្សេងទៀតមកផ្តន្ទាទោស  ដោយពួកគេថា ករណីឃាតកម្មនេះ អាចជាប់ពាក់ព័ន្ធជាមួយអ្នកមានអំណាច។

នៅថ្ងៃនេះ អង្គការសង្គមស៊ីវិលនិងពលរដ្ឋ បាននាំគ្នាមកប្រមូលផ្ដុំនៅស្ដុបបូគោ  ដែលជាកន្លែងខ្មាន់កាំភ្លើងបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ។

លោក កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅក្នុងហាងស្តាម៉ាតមួយកន្លែង ស្ថិតក្នុងស្ថានីយ៍ប្រេងឥន្ទៈកាល់តិចជាប់ស្តុបបូកគោ កាលថ្ងៃទី១០ខែកក្កដាឆ្នាំ២០១៦ ក្រោយពីអ្នកវិភាគដ៏ល្បីរូបនោះបានវិភាគបន្ថែមលើរបាយការណ៍ស៊ើបអង្កេតរបស់អង្គការអន្តរជាតិមួយ ដែលលាតត្រដាងពីការក្តោបក្តាប់មុខជំនួញរបស់គ្រួសារ «ត្រកូលហ៊ុន» ។

រហូត​មក​ដល់បច្ចុប្បន្ននេះ  អាជ្ញាធរកម្ពុជាបានចាប់ខ្លួនបុរសម្នាក់ប៉ុណ្ណោះ ឈ្មោះ អឿត អាង ហៅខ្លួនឯងថា «ជួប សម្លាប់» ដោយកាត់​ទោស​ឲ្យ​ជាប់ពន្ធនាគារមួយជីវិត  នៅ​ក្នុង​ករណី​ឃាតកម្ម​លើ​អ្នក​វិភាគ​ល្បី​ឈ្មោះ​លោក កែម ឡី។