អ្នកជំនាញ​ជំរុញ​ឱ្យ​ផ្សព្វផ្សាយ​បុណ្យ​សមុទ្រ​ដើម្បី​ទាក់ទាញ​ទេសចរ

ប្រភព ៖ កោះសន្តិភាព

រាជធានី​ភ្នំពេញ ៖ នៅ​សល់​មិន​ដល់​១​ខែ​ទៀត​ទេ ពិធីបុណ្យ​សមុទ្រ​លើក​ទី​៧ ជុំ​ទី​២ នឹង​ឈាន​ចូល​មក​ដល់ ដែល​ប្រារព្ធ​ធ្វើ​នៅ​ខេត្តកោះកុង ជា​ខេត្ត​មួយ​មាន​សក្តានុពល​ទាំង​ទេសចរណ៍ និង​វិនិយោគ ។ បន្ត​ការ​អាន

Advertisements

ពល​រដ្ឋ​ដែល​មាន​ជម្លោះ​ដី​ធ្លី​ ជា​មួយ​ក្រុម​ហ៊ុន​ចិន ​(UDG) ម​ក​តវ៉ា​នៅ​មុខ ​ផ្ទះ​លោក​ហ៊ុន សែន​

ប្រភព ៈ ភ្នំពេញប៉ុស្ដី៍

ពល​រដ្ឋ​ដែល​មាន​ជម្លោះ ដីធ្លី​ជា​មួយ​ក្រុម​ហ៊ុន​ចិន (UDG)មក​តវ៉ា​នៅ​មុខ​ភូមិផ្ទះ​លោក​ ហ៊ុន សែន នៅ​ថ្ងៃ​ទី ២៤ ខែ​តុលា។ ផា លីណា

កោះកុង: ពលរដ្ឋ​ ប្រមាណ​​ជាង ៦០ នាក់ មកពី​ឃុំ​ភ្ញី​មាស ឃុំ​តា​នួន និង​ឃុំ​កោះ​ស្តេច​ស្រុក​គី​រី​សា​រគរ​ នៅ​ថ្ងៃ​ទី ២៤ ខែ​តុលា ​បាននាំគ្នា​មក​ដាក់​ញាតិ​នៅ​ភូមិគ្រឹះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ស្នើ​សុំ​ឲ្យ​មានការ​ដោះលែង​លោក ហេង សុខ តំណាង​ពួកគាត់ និង​ដោះស្រាយ​បញ្ហាដីធ្លី ខណៈ​រដ្ឋាភិបាល ទើប​​​តែ​បាន​បង្កើត​គណៈកម្មការ​ថ្មី​មួយ បន្ត​ការ​អាន

ជុំវិញ​មន្ទីរពេទ្យ​រុ​ស្ស៊ី កំពុង​តែ​ក្លាយជា​គំនរ​សំរាម និង​ជះក្លិន​ស្អុយ​យ៉ាង​ខ្លាំង

ប្រភព ៖ កោះសន្ដិភាព

រាជធានី​ភ្នំពេញ ៖ អ្នក​ដែល​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ជា​ច្រើន​សុទ្ធតែ​បាន​នាំ​គ្នា​បិទ​ច្រមុះ​គ្រប់​ៗ​គ្នា នៅ​ពេល​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​ផ្លូវ​ល​២៧១ និង​ផ្លូវ​លេខ​១៨៧ ដែល​នៅ​ជុំវិញ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ សូ​វៀត ដែល​មនុស្ស​ភាគច្រើន​បាន​ហៅ​ថា មន្ទីរពេទ្យ​រុ​ស្ស៊ី​នោះ គេ​បានឃើញ មាន​គំនរ​សំរាម​គរ​ដូច​ភ្នំ ទៅ​ហើយ​ៗ​ក៏​បាន​ជះក្លិន​ស្អុយ​ បន្ត​ការ​អាន

ពល​រដ្ឋ​ ៣ ​គ្រួសារ​បាន​ជំរុញ​ឲ្យ​ក្រុម​ហ៊ុន​ចិន UDG ពន្លឿន​ការ​ដោះ​ស្រាយ​ផ្តល់​សំណង​ដល់​ពួកគាត់​

ប្រភព ៖ ភ្នំពេញប៉ុស្ដី៍

ផ្ទះ​របស់​ប្រជា​ពល​រដ្ឋ​ដែល​កំពុង​ប្រឈម​នឹង​ការ​ឈូស​ឆាយ​បណ្តេញ​ចេញ ខណៈ​ដំណាំ​ហូប​ផ្លែ​ត្រូវ​បាន​ឈូស​​បំផ្លាញ​។ រូប​ថត លឹម គឹម​ស័រ

ខេត្តកោះកុង: ប្រជាពលរដ្ឋ​ប្រមាណ ៣ គ្រួសារ នៅ​ភូមិ​ព្រែក​ស្មាច់ ឃុំ​កោះ​ស្តេច ស្រុក​គិរី​សាគរ កាលពី​ម្សិលមិញ​ បាន​​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ចិន Union development Group (UDG) ព​ន្លឿ​ន​​ការ​ដោះ​ស្រាយ​ផ្ដល់​សំណង​ដីធ្លី​ឲ្យ​បាន​សម​រម្យ​និង​ឲ្យ​បាន​ឆាប់​​ជូន​ពួកគាត់​ ខណៈ​ក្រុមហ៊ុន​បាន​ធ្វើ​របង​ព័ទ្ធ​យក​ដី​របស់​ពួកគាត់​ ទាំង​មិនទាន់​បានផ្ដល់​សំណង​សម​រម្យ​នៅឡើយ។ បន្ត​ការ​អាន

បុរស​ម្នាក់​ កាប់​ទន្ទ្រាន​ដីព្រៃ​ ត្រូវ​ចាប់​បញ្ជូន​ទៅ​តុលាការ

ប្រភព ៖ ភ្នំពេញប៉ុស្តិ៍

ដីព្រៃ​ ត្រូវ​បានគេ​កាប់​ទន្ទ្រាន។ រូបថត សហការី

កោះកុងៈ បុរស​ម្នាក់​ក្នុង​ចំណោម​ ៤ ​នាក់​ដែល​ត្រូវ​បាន​សមត្ថកិច្ច​ស្រុក​បទុមសាគរ​ចាប់​ឃាត់​ខ្លួន ខណៈ​កំពុង​កាប់​រាន​ដីព្រៃ​លិច​ទឹក​កាលពី​ថ្ងៃទី​ ៣ ខែ​កញ្ញា នៅ​ភូមិ​អណ្តូងទឹក ឃុំ​អណ្តូងទឹក​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​ហើយ បើ​ទោះបី​ជា​បុរស​រូប​នេះ​បាន​អះអាង​ថា​ខ្លួន​ជា​អ្នក​ស៊ីឈ្នួល​កាប់​រាន​ដីព្រៃ​ឲ្យ​គេ​ក៏ដោយ​។ បន្ត​ការ​អាន

ផ្ទៃដី​ព្រៃ​លិច​ទឹក​ប្រមាណ​ ១២ ​ហិកតា​ត្រូវ​បាន​កាប់​ទន្ទ្រាន

ប្រភព ៖ ភ្នំពេញប៉ុស្ដី៍

តំបន់​ដីព្រៃ​លិច​ទឹក​ក្នុង​ស្រុក​បទុម​សាគរ​ដែល​រង​ការទន្ទ្រាន​យក​។ រូបថត សហការី

កោះកុង: មន្ទីរ​បរិស្ថាន​ខេត្ត​កោះកុង​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ផ្ទៃដី​ព្រៃ​លិច​ទឹក​ប្រមាណ​ជា​ ១២ ​ហិកតា​សន្ធឹង​នៅ​តាម​តំបន់​មាត់សមុទ្រ​ពី​មាត់​ព្រែក​អណ្ដូងទឹក​រហូត​ដល់​ឃុំ​អណ្ដូងទឹក និង​ឃុំ​ថ្មស​នៃ​ស្រុក​បទុមសាគរ​កំពុង​រង​ការគំរាម​កំហែង​ដោយសារ​ជន​មិន​ស្គាល់មុខ​កាប់​ទន្ទ្រាន​យក​ដោយ​ខុស​ច្បាប់ ខណៈ​ដែល​អាជ្ញាធរ​ពាក់ព័ន្ធ​កំពុង​ដាក់​កម្លាំង​ចុះ​អង្កេត​ជាក់ស្ដែង​ដើម្បី​ស្វែងរក​ជនល្មើស​។ បន្ត​ការ​អាន

រដ្ឋបាលខេត្តកោះកុង ច្រានចោលពាក្យ ចរចាមអារាមថា តម្រូវឲ្យពលរដ្ឋបង់ប្រាក់ ជាថ្នូរនឹងការចុះស្រង់ ទិន្នន័យដីធ្លីមានជម្លោះ

ប្រភព ៖ ដើមអម្ពិល

ភ្នំពេញ៖ ក្រុមការងារអន្តរ ក្រសួងបានប្រកាសច្រាលចោល ពាក្យចរចាមអារាមថា ក្រុមការងារទាមទារឲ្យមានការបង់ប្រាក់ ពីប្រជាពលរដ្ឋដើម្បីជាថ្នូរ ក្នុងការបំពេញតួនាទីភារកិច្ច របស់ខ្លួនក្នុងការចុះពិនិត្យ និងសិក្សាពីស្ថានភាពនៅទីតាំងដី ដែលមានទំនាស់រវាងប្រជាពលរដ្ឋនិងក្រុមហ៊ុនចិននៅស្រុក បូទុមសាគរ និងគិរីសាគរ។ បន្ត​ការ​អាន