មន្ត្រី​សង្ស័យ​ ការស្រុត​ចេតិយ​នៅ​មាត់ទន្លេ​មកពី​គ្រោះធម្មជាតិ

ប្រភព កោះសន្តិភាព

សមត្ថកិច្ច​ ពិនិត្យ​មើល​ចេតិយ​​បាក់ស្រុត​​ដោយ​​ការ​បាក់ដី​ច្រាំង​ទន្លេ​នៅ​ក្នុង​វត្ត​ក្ដីតាកុយ សង្កាត់​វាលស្បូវ​ ខណ្ឌ ច្បារអំពៅ​ពី​ថ្ងៃ​ម្សិលមិញ​។ មន្ត្រី​ជំនាញ​ខណ្ឌ​បាន​ដាក់​ការ​សង្ស័យ​ថា អាច​មកពី​គ្រោះ​ធម្មជាតិ។ ផា លីណា

ភ្នំពេញៈ មន្ត្រី​ជំនាញ​ខណ្ឌ​ច្បារអំពៅ​រាជធានី​ភ្នំពេញ​បាន​ដាក់​ការសង្ស័យ​ករណី​បាក់​ដី​ច្រាំងទន្លេ​នៅ​វត្ត​ក្តីតាកុយ​ក្នុង​សង្កាត់​វាលស្បូវ​ដែល​ធ្វើឲ្យ​រំលំ​ចេតិយ​អស់​ ២ ​ថា​អាច​មកពី​គ្រោះ​ធម្មជាតិ ខណៈ​មិន​ទាន់​វាយតម្លៃ​ច្បាស់​នៅ​ឡើយ តែ​កំពុង​ចាក់ដី និង​ដាក់​ប៉ាវ​ខ្សាច់​លុប​ទីតាំង​ដែល​ស្រុត​នោះ​កាលពី​ម្សិលមិញ​។ បន្ត​ការ​អាន

Advertisements

ខ្យល់​ដៃដំរី​កួច​យក​ដំបូលផ្ទះ​ពលរដ្ឋ​១៤៥​ខ្នង នៅ​ស្រុក​ដំណាក់​ចង្អើរ

ប្រភព ៖ កោះសន្ដិភាព

ខេត្ត​កែប ៖ លំនៅ​ដ្ឋា​ន​ប្រជាពលរដ្ឋ​ចំនួន​១៤៥​ខ្នង នៅ​ឃុំ​ពងទឹក និង​ឃុំ​អ​ង្គោ​ល ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ត្រូវ​បាន​អ្នក​ភូមិ​ថា ជា​ខ្យល់​ដៃដំរី​បាន​កួច​យក​ដំបូល បន្ត​ការ​អាន

កម្ពុជាអាចនឹងមានភ្លៀងធ្លាក់ពីតិចទៅច្រើនបន្តទៀតចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២៦កញ្ញា២០១៨

ប្រភព ៖ ហង្សមាសព័ត៌មាន

ភ្នំពេញ៖នៅតំបន់ទំនាបកណ្តាលនិងតំបន់ជួរភ្នំក្នុងប្រទេសកម្ពុជាគឺអាចនឹងមានភ្លៀងធ្លាក់ច្រើនចាប់ពីថ្ងៃទី១៩រហូតដល់ថ្ងៃទី២៦កញ្ញា២០១៨ហើយនឹងអាចបង្កជាជំនន់ទឹកភ្លៀង។នេះបើតាមការព្យាកររបស់ក្រសួងធនធានទឹកនិងឧតុនិយមថ្ងៃទី១៩កញ្ញា២០១៨។ បន្ត​ការ​អាន

សេចក្ដី​ប្រកាស​ព័ត៌មាន របស់​រដ្ឋបាល​ក្រុង​ប៉ោយ​ប៉ែ​ត

ប្រភព ៖ កោះសន្ដិភាព

ខេត្តបន្ទាយមានជ័យ ៖ រដ្ឋបាល​ក្រុង​ប៉ោយ​ប៉ែ​ត សូម​ជម្រាប​ជូន​ព័ត៌មាន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​សង្កាត់​និមិត្ត​ទាំងអស់​ឲ្យ​បាន​ជ្រាប​ថា នៅ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់ ធ្វើ​ឲ្យ​កម្ពស់​ទឹក​នៅ​អាង​អូ​ខៃ​ដ​ន ហក់​ឡើង​ខ្ពស់​ខ្លាំង​ឈាន​ដល់​ប្រកាស​អាសន្ន​។ បន្ត​ការ​អាន

៧​ខេត្ត អាច​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង​ម្តងទៀត​នៅ​ចុង​សប្តាហ៍​នេះ

ប្រភព ៖ ថ្មីៗ

 

​ភ្នំពេញ​៖ ខេត្ត​ចំនួន​៧ នឹង​ប្រឈមមុខ​ជាមួយ​ជំនន់​ទឹកភ្លៀង​សារជាថ្មី​នៅ​ចុង​សប្តាហ៍​នេះ​។ ខេត្ត​ទាំងនោះ មាន ខេត្ត​ឧ​ត្ត​រ​មានជ័យ ព្រះវិហារ កំពង់ធំ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ និង​ខេត្តកំពង់ឆ្នាំង​។ លោក កែវ វី អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ប្រាប់​សារព័ត៌មាន​Thmey Thmey ព្រឹក​ថ្ងៃទី​១២​កញ្ញា ថា បើ​ភ្លៀង​នៅតែ​បន្ត​ធ្លាក់ ក្នុង​កម្រិត​៥០ ទៅ​២០០​មី​លី​ម៉ែត្រ ខេត្ត​ទាំងនោះ​នឹងរង​នូវ​ការលិចលង់​ជាមិនខាន​។ បន្ត​ការ​អាន

មនុស្សស្លាប់៦នាក់និងពលរដ្ឋខេត្តក្រចេះរាប់ពាន់គ្រួសាររងគ្រោះដោយទឹកជំនន់

ប្រភព ៖ ហង្សមាសព័ត៌មាន

ក្រចេះ​៖​ ជាមួយ​និង​ស្ថានភាព​ទឹកជំនន់​ ខ្យល់​កន្ត្រាក់​ ដែល​គេ​ចាត់​ទុក​ថា​ ជា​គ្រោះ​ធ​កម្ម​ជាតិ​ គឺ​កំពុង​បន្ត​យាយី​ឥត​ឈប់​ឈរ​ ចំណែក​ខ្យល់​កន្ត្រាក់​បាន​បន្ត​វាយបក់​ ដួលរ​លំនៅ​ឋាន​ន​ពលរដ្ឋ​អស់​ជា​ច្រើន​ខ្នង​ផ្ទះ។​ ចំណែក​គ្រោះ​ធម្មជាតិ​ទឹកជំនន់​ បាន​បន្ត​ជន់​លិច​ដល់​លំនៅ​ដ្ឋា​ន​ពលរដ្ឋ​ និង​ឆក់​យក​ជីវិត​មនុស្ស​៦​នាក់​ផង​ដែរ​។​ បន្ត​ការ​អាន

មនុស្ស​ស្លាប់​​ដោយ​ទឹក​ជំនន់​​កើន​ដល់ ​១៨ ​នាក់ ខណៈ​ជាង​ ៤​ ម៉ឺន​គ្រួសារ​រង​ផល​ប៉ះពាល់

ប្រភព ៖ ភ្នំពេញប៉ុស្ដី៍

ទិដ្ឋភាពទឹកជំនន់នៅទន្លេសេសានកាលពីថ្មីៗនេះ។ រូបថត ក្រសួងធនធានទឹក

ភ្នំពេញៈ​ មនុស្ស​ស្លាប់​បាន​កើន​ដល់​ ១៨ ​នាក់​ ខណៈ​ជាង ​៤ ម៉ឺន​គ្រួសារ​ទៀត​រង​ផល​ប៉ះពា​ល់​​ ដោយ​សារគ្រោះ​ទឹក​ជំនន់​ទឹក​ភ្លៀងនិ​ង​ជំនន់​ទន្លេ​មេគ​ង្គ នៅ​ទូទាំ​ង​ប្រទេស​កម្ពុជា​ គិត​ចាប់​តាំង​ពីចុង​ខែ​កក្កដារ​ហូត​ដល់​ជាង​ពាក់​កណ្ដាល​ខែ​សីហា​​​នេះ​​។ នេះ​​បើ​តាម​លោក​ កែវ វី អ្នក​នាំ​ពាក្យ​គណៈ​កម្មា​ធិ​ការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្ដ​រាយ​ កាល​ពី​ម្សិល​មិញ។ បន្ត​ការ​អាន