មេធាវី​ប្ដឹង​ស្នើ​តុលាការ​កំពូល​ដោះលែង​ពលរដ្ឋ​សហគមន៍​អូរខ្សាច់​៤​រូប​ឲ្យ​បាន​នៅ​ក្រៅ​ឃុំ

ប្រភព ៖ វិទ្យុអាស៊ីសេរី

ពលរដ្ឋ ៤​នាក់ ដែល​ត្រូវ​តុលាការ​កំពូល​ប្រកាស​សាល​ដីកា​ស្ថាពរ​លើ​សំណុំ​រឿង​ព្រហ្មទណ្ឌ​ផ្ដើម​ដោយ​ជម្លោះ​ដីធ្លី នា​ភូមិ​៤ ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១៥។

មេធាវី​ការពារ​ក្តី​ឲ្យ​ពលរដ្ឋ​សហគមន៍​អូរខ្សាច់​បួន​នាក់ ដែល​កំពុង​ជាប់ឃុំ​ព្រោះ​បញ្ហា​ដីធ្លី​បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​តុលាការ​កំពូល​ស្នើ​សុំ​ឲ្យ​កូន​ក្តី​របស់​ខ្លួន នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន។ សង្គម​ស៊ីវិល​តាម​សំណុំ​រឿង​នេះ និយាយ​ថា ករណី​នេះ ជា ការ​ឃុបឃិត​រំលោភ​ដីធ្លី​របស់​ពលរដ្ឋ​ជា​ប្រព័ន្ធ ដូច្នេះ​បើ​គ្មាន​ការ​អន្តរាគមន៍​មេដឹកនាំ​ពី​របប​ក្រុងភ្នំពេញ​នោះ​ទេ ពលរដ្ឋ​មិន​ងាយ​នឹង​ទទួល​បាន​យុត្តិធម៌​ពី​តុលាការ​នោះ​ទេ។ បន្ត​ការ​អាន

Advertisements

កម្ពុជា​ចោទ​ឧត្ដមស្នងការ​អ.ស.ប​សិទ្ធិមនុស្ស​ជ្រៀត​ជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ខ្លួន

ប្រភព៖ វិទ្យុអាស៊ីសេរី 

អ្នក​មាន​ជម្លោះ​ដីធ្លី​ក្នុង​សហគមន៍​បឹកកក់ ដាក់​ញត្តិ​សុំ​អន្តរាគមន៍​​ដើម្បី​ឲ្យ​មាន​ការ​ដោះលែង​អ្នកស្រី ទេព វន្នី នៅ​មុខ​ការិយាល័យ​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី១៤ ខែ​សីហា ឆ្នាំ​២០១៧។

ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​របស់​កម្ពុជា​ប្រចាំ​អង្គការសហប្រជាជាតិ នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស ចោទប្រកាន់​ការិយាល័យ​ឧត្ដមស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា ថា​កំពុងតែ​រំលោភ​ដែន​សមត្ថកិច្ច និង​ជ្រៀត​ជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា។
បន្ត​ការ​អាន

តុលាការ​នឹង​សម្រេច​លែង​ឬ​បន្ត​ឃុំ​ខ្លួន​អតីត​បុគ្គលិក​អាស៊ីសេរី​នៅ​ថ្ងៃ​ទី១៨ ឧសភា

ប្រភព៖ វិទ្យុអាស៊ីសេរី

អតីត​អ្នក​យក​ព័ត៌មាន​អាស៊ីសេរី លោក អ៊ួន ឈិន (ឆ្វេង) និង​លោក យាង សុធារិន្ទ ហៅ យាង សុជាមេត្តា (ស្ដាំ)។

សាលាដំបូង​រាជធានី​ភ្នំពេញ​ពន្យារ​ពេល​ប្រកាស​សេចក្ដី​សម្រេច​ដោះលែង ឬ​ពន្យារ​ពេល​នៃ​ការ​ឃុំខ្លួន​អតីត​អ្នករាយការណ៍​ព័ត៌មាន​អាស៊ីសេរី​ពីរ​នាក់ ដែល​កំពុង​ជាប់ឃុំ ជុំវិញ​បទ​ចោទ​លួច​ផលិត​ព័ត៌មាន​សម្ងាត់​បញ្ជូន​ទៅ​រដ្ឋ​បរទេស​ទៅ​ថ្ងៃ​សុក្រ ទី១៨ ឧសភា។
បន្ត​ការ​អាន

មន្រ្តីអាដហុក និងគ.ជ.ប ទាំង៥នាក់ ត្រូវបានដោះលែងឱ្យនៅក្រៅឃុំនៅព្រលប់ថ្ងៃព្រហស្បត្តិ៍នេះ ខណៈអ្នកនាំពាក្យអះអាងថា នីតិវិធីតុលាការនៅតែបន្ត (Video inside)

ប្រភព៖ ហ្វ្រេសញូវ

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Ffreshnewsasia%2Fvideos%2F763130110525449%2F&show_text=0&width=560(ភ្នំពេញ)៖ មន្រ្តីអាដហុក និងគ.ជ.ប ចំនួន៥នាក់ ដែលជាប់ចោទក្នុងសំណុំរឿងសូកប៉ាន់សាក្ស៊ី ត្រូវបានដោះលែងចេញពីពន្ទនាគារហើយ នាព្រលប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ បន្ទាប់ពីលោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ចេញដីការសម្រេចឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន។

លោក តាំង ស៊ុនឡាយ ប្រធានសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មាន Fresh News ឱ្យដឹងថា តុលាការពិតជាបានចេញដីកាដោះលែង ជនសង្ស័យទាំង៥នាក់នេះពិតប្រាកដមែន។

ប៉ុន្តែទោះជាយ៉ាងណា អ្នកនាំពាក្យ សាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន បានបញ្ជាក់ឱ្យដឹងថា បន្ត​ការ​អាន

មន្ត្រី​សមាគម​អាដហុក​៤​រូប និង​មន្ត្រី​គ.ជ.ប​លោក​នី ចរិយា ត្រូវ​តុលាការ​ដោះលែង

ប្រភព៖ វិទ្យុអាស៊ីសេរី

(ពី​ឆ្វេង) អគ្គលេខាធិការ​រង​គ.ជ.ប លោក នី ចរិយា មន្ត្រី​សមាគម​អាដហុក (ADHOC) លោក យី សុខសាន្ត លោក នី សុខា អ្នកស្រី លឹម មុន្នី និង​លោក ណៃ វ៉ង់ដា ពេល​បញ្ជូន​មក​​សាលាឧទ្ធរណ៍ នៅ​ថ្ងៃ​ទី១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Brach Chev

មន្ត្រី​សមាគម​សិទ្ធិមនុស្ស​អាដហុក (ADHOC) ៤​រូប និង​អគ្គលេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) លោក នី ចរិយា ត្រូវ​បាន​​សាលាដំបូង​រាជធានី​ភ្នំពេញ ដោះលែង​ហើយ​នៅ​ល្ងាច​ថ្ងៃ​ទី២៩ មិថុនា។

ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ លោក តាំង ស៊ុនឡាយ ប្រាប់​អាស៊ីសេរី​តាម​បណ្ដាញ​សង្គម​តេឡេក្រាម (Telegram) នៅ​ល្ងាច​ថ្ងៃ​ទី២៩ ខែ​មិថុនា ថា ​នេះ​ជា​ការ​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ក្រោយ​ស៊ើបសួរ​ចប់។ បន្ត​ការ​អាន

គ្រួសារ​ថា​មន្ត្រី​អាដហុក​៣​រូប​កំពុង​ប្រឈម​នឹង​ជំងឺ​នៅ​ក្នុង​ពន្ធនាគារ​ព្រៃ​ស

ប្រភព៖ វិទ្យាស៊ីសេរី

មន្ត្រី​សមាគម​អាដហុក (ADHOC) ៣​រូប (ពី​ឆ្វេង​ក្នុង​ឯកសណ្ឋាន​ពណ៌​ទឹកក្រូច) គឺ​លោក ណៃ វ៉ង់ដា លោក នី សុខា លោក យី សុខសាន្ត ពេល​ចេញ​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី២៧ ខែ​មេសា ឆ្នាំ​២០១៧។ RFA/Morm Moniroth

អ្នក​ការពារ​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក (ADHOC) ៣​រូប ដែល​ត្រូវ​តុលាការ​ឃុំ​ខ្លួន​នៅ​មណ្ឌល​កែប្រែ «ម​១» ត្រូវ​បាន​ក្រុម​គ្រួសារ​អះអាង​ថា កំពុង​ធ្លាប់​ខ្លួន​ឈឺ​ជា​ទម្ងន់។ ក្រុម​គ្រួសារ​លើក​ឡើង​ថា លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា និង​លោក នី សុខា កំពុង​មាន​ជំងឺ​នៅ​ក្នុង​ពន្ធនាគារ​ព្រៃ​ស ប៉ុន្តែ​ថ្នាំ​ពេទ្យ​ព្យាបាល​មិន​ចំ​នឹង​ជំងឺ ហើយ​ការ​ព្យាបាល​មិន​បាន​ដិតដល់​ផង បណ្ដាល​ឲ្យ​ពួក​គេ​ដែល​កំពុង​មាន​ជំងឺ​ប្រចាំ​កាយ​ស្រាប់​ផង​នោះ ធ្លាក់​ខ្លួន​ឈឺ​កាន់​តែ​ធ្ងន់ធ្ងរ​ទៅៗ។ មន្ត្រី​នាំ​ពាក្យ​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ អះអាង​ថា ប្រសិន​បើ​ចង់​បាន​ពេទ្យ​ពី​អង្គការ ឬ​ទទួល​ការ​ព្យាបាល​ឲ្យ​បាន​ដិតដល់ លុះត្រា​មាន​ការ​សម្រេច​ពី​តុលាការ​ជា​មុន​សិន។ បន្ត​ការ​អាន

ពលរដ្ឋ​ប៉ះពាល់​ពី​ការ​សង់​ទំនប់ ​រង់ចាំ​ក្រុមហ៊ុន​ទៅ​ឈូស​ដី​ធ្វើ​ស្រែ

ប្រភព៖ ភ្នំពេញប៉ុស្តិ៍

គ្រឿងចក្រ​កំពុង​ជីកកកាយ​នៅ​ទីតាំង​សង់​ទំនប់​វារីអគ្គិសនី សេសាន កាលពី​ឆ្នាំ​ ២០១៥​។ ហេង ជីវ័ន

ស្ទឹងត្រែងៈ ដី​ពលរដ្ឋ​នៅ​ឃុំ​ស្រែគរ​ជាង​ ១ ​ពាន់​ហិកតា​ដែល​ជា​ដី​សំណង​ទទួល​បាន​ពី​គម្រោង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ ២ ​នៅ​មិន​ទាន់​ត្រូវ​បាន​ក្រុមហ៊ុន​ឈូសឆាយ​ឲ្យ​ពលរដ្ឋ​បង្ក​បង្កើនផល​បាន​នៅ​ឡើយ​នោះ​ទេ​នៅ​ក្នុង​រដូវវស្សា​នេះ​ដែល​ធ្វើឲ្យ​ពលរដ្ឋ​ដែល​ព្រម​ចាកចេញ​ពី​លំនៅឋាន​ចាស់​អាច​ប្រឈម​នឹង​ការ​ខ្វះខាត​ស្បៀង​។

ជនជាតិ​ដើម​ភាគតិច​ឡាវ​ជាង ៣០០ ​គ្រួសារ​ដែល​នៅ​ផ្នែក​ខាង​លើ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ ២ បន្ត​ការ​អាន