ដីសម្បទាន​សង្គមកិច្ច​ របស់​អតីតយុទ្ធជន ​ត្រូវ​ជន​មាន​អំណាច​រំលោភ​យក

ប្រភព ៖ ភ្នំពេញប៉ុស្ដី៍ 

សកម្មភាព​ឈូសឆាយដី​សម្បទាន​ផ្តល់​ឲ្យ​អតីតយុទ្ធជន​។ សហការី

កំពង់ឆ្នាំងៈ ដីសម្បទាន​សង្គមកិច្ច​សម្រាប់​ចែក​ជូន​អតីតយុទ្ធជន​ចំនួន​ជាង​ ៣០០ ​គ្រួសារ​នៅ​តំបន់​ភ្នំ​ជម្រាយ​ស្ថិត​ក្នុង​ឃុំ​ចំនួន ៤ នៅ​ស្រុក​សាមគ្គី​មានជ័យ ខេត្ត​កំពង់ឆ្នាំង​កំពុង​ត្រូវ​បាន​បុគ្គល​មាន​អំណាច​មួយ​ចំនួន​ឈូសឆាយ​រំលោភបំពាន​យក​យ៉ាង​អនាធិបតេយ្យ បើ​ទោះបី​តំបន់​នោះ​មាន​អនុក្រឹត្យ​ចេញ​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏ដោយ​។ បន្ត​ការ​អាន

Advertisements

សាលារាជធានីឲ្យពលរដ្ឋតំបន់បឹងទំពុននិង​ជើងឯកដាក់បង្ហាញឯកសារកាន់កាប់ដីធ្លី

ប្រភព៖ សំឡេងប្រជាធិបតេយ្យ

ពលរដ្ឋតំបន់បឹងទំពុននិង​ជើងឯក

សាលារាជធានីភ្នំពេញទុករយៈពេលមួយខែ ឲ្យពលរដ្ឋដែលកាន់កាប់ដីតំបន់បឹងទំពុន និងបឹងជើងឯក ដាក់ឯក​សារ​ផ្សេងៗ​​ ដែលទាក់ទងនឹងការកាន់កាប់ដីធ្លី ដើម្បីពិនិត្យផ្ទៀងផ្ទាត់លក្ខណៈត្រឹមត្រូវពីប្រវត្តិនៃការកាន់កាប់ដី។

រដ្ឋបាលនៃសាលារាជធានីភ្នំពេញបានចេញសេចក្ដីជូនដំណឹងមួយចុះថ្ងៃទី៦ ខែ តុលា ស្ដីពីការស្រង់ទិន្នន័យ​ក្បាល​​ដីដែលស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍ក្រុងរណបបឹងទំពុននិងបឹងជើងឯក ដោយសាលារាជធានី​ ទុករយៈពេល​មួយខែ រហូតដល់ថ្ងៃទី៦ ខែក្រោយ ដើម្បីឲ្យពលរដ្ឋយកឯកសារកាន់កាប់ដីច្បាប់ដើម មករដ្ឋបាលខណ្ឌមានជ័យ និងរដ្ឋបាល​ខណ្ឌដង្កោ ដើម្បីត្រួតពិនិត្យផ្ទៀងផ្ទាត់លក្ខណៈត្រឹមត្រូវពីប្រវត្តិនៃការកាន់កាប់ដី។
បន្ត​ការ​អាន

មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ខេត្ត​កំពង់ធំ​រង​ការ​ចោទ​ថា​បង្ខំ​ពលរដ្ឋ​ឲ្យ​ដក​ដំណាំ​ចេញ​ពី​ដី​មាន​ទំនាស់

ប្រភព ៖​ RFA

ប្រជាពលរដ្ឋ​នៅ​ឃុំ​ក្រយា ស្រុក​សន្ទុក ខេត្ត​កំពង់ធំ បញ្ជាក់​ថា មន្ត្រី​រដ្ឋបាល​ព្រៃឈើ​បាន​បង្ខំ​ពលរដ្ឋ​ឲ្យ​ដក​ដំណាំ​ចេញ​ពី​ដី​ចម្ការ​របស់​ខ្លួន ដោយ​អះអាង​ថា​ជា​ដី​របស់​រដ្ឋ។ ពួក​គាត់​យល់​ថា ករណី​នេះ​មិន​ត្រឹមត្រូវ​ឡើយ ត្បិត​ដី​តំបន់​នោះ​ពលរដ្ឋ​កាន់​កាប់​ជាច្រើន​ឆ្នាំ​មក​ហើយ។ ម្យ៉ាង​ទៀត អាជ្ញាធរ​ស្រុក និង​ខេត្ត ក៏​បាន​យល់ព្រម​ឲ្យ​ពួក​គាត់​អាស្រ័យ​ផល​លើ​ដី​នោះ​ដែរ។ ចំណែក​មន្ត្រី​ បន្ត​ការ​អាន

គ្រួសារ​មួយ​មាន​បញ្ហា​ទំនាស់​ដីធ្លី សុំ​ឲ្យ​សម្តេច​តេ​ជោ ជួយ​អន្តរាគមន៍

ប្រភព ៖ កោះសន្តិភាព

ការ​អនុវត្តន៍​សាលដីកា​តុលា​កំពូល​រុះរើ​ផ្ទះ និង​រឹបអូស​យក​ដី​១​គ្រួសារ​ថា គាត់​រស់នៅ​ពី​ឆ្នាំ​១៩៧៩ សុំ​ឲ្យ​សម្តេច​តេ​ជោ ហ៊ុន សែន ជួយ​អន្តរាគមន៍​ដែល​មន្ត្រី​សាលាដំបូង​ខេត្ត​ចុះ​ធ្វើការ​អនុវត្តន៍​នៅ​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០១៧ ស្ថិត​ក្នុងភូមិ​៤ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ​។ ឈ្មោះ ស៊ុម ទូច អាយុ​៤៥​ឆ្នាំ ត្រូវជា​ប្តី និង​ឈ្មោះ វួ​ច នី អាយុ​៤២​ឆ្នាំ ត្រូវជា​ប្រពន្ធ​បាន​ប្រាប់​ថា ដី​ដែល​មន្ត្រី​ បន្ត​ការ​អាន

ទាហានភូមិភាគទី៤រងការចោទថា កាប់បំផ្លាញដំណាំពលរដ្ឋនៅខេត្ដសៀមរាប

ប្រភព ៖ VOD

យោធាយោធភូមិភាគទី៤ ប្រចាំការនៅទិសមុខ ស្ថិតនៅឃុំកន្ទួតស្រុកស្វាយលើ ខេត្ដ​សៀមរាប រងការចោទថា កាប់បំផ្លាញដំណាំពលរដ្ឋ លួចយកសម្ភារៈ ​ព្រមទាំងប្រើហឹង្សា។

តំណាងពលរដ្ឋនៅភូមិសែនជ័យ ឃុំកន្ទួត លោក ស៊ុំ សាយ ប្រាប់វីអូឌីនៅថ្ងៃទី២៦ខែកក្កដានេះថា ដំណាំដំឡូងមី របស់ប្រជា បន្ត​ការ​អាន

សហគមន៍ស្នើអាជ្ញាធរពន្យល់ពីគម្រោងអភិវឌ្ឍទីក្រុងរណប ដោយ​បារម្ភការ​បណ្តេញ​ចេញ

ប្រភព ៖ VOD

ប្រជាពលរដ្ឋជាង១០០នាក់ មក​ពីសហគមន៍ចំនួនពីរបានប្រមូល​ផ្តុំនៅមុខសាលារាជធានីភ្នំពេញ ដោយ​ថា​​ទាម​ទារឲ្យមន្ត្រីស្ថាប័ននេះ ពន្យល់​​ឲ្យ​ច្បាស់​ពី​គម្រោង​​អភិវឌ្ឍ​ទីក្រុង​រណប​នៅ​​តំបន់​​នោះ ខណៈពួកគេ ព្រួយ​បារម្ភ​ពីការបណ្តេញ​ចេញដោយ​បង្ខំ​ដូច​សហគមន៍​ដទៃ។ បន្ត​ការ​អាន

អាជ្ញាធរ​ឃុំ​ខេត្ត​កំពង់ធំ​រង​ការ​ចោទ​ថា​ឃុបឃិត​ចែក​ដី​សហគមន៍​ឲ្យ​ពលរដ្ឋ​ផ្សេង

ប្រភព ៖ RFA

ប្រជា​សហគមន៍​នៅ​ឃុំ​ត្រពាំងឫស្សី ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ សម្ដែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​សម្រេច​របស់​អាជ្ញាធរ​ឃុំ ក្នុង​ការ​បែងចែក​ដី​សហគមន៍​ទៅ​ឲ្យ​ពលរដ្ឋ​នៅ​ភូមិ​ផ្សេង។ ពួក​គេ​ថា ដី​ព្រៃ​សហគមន៍​មួយ​នេះ​បាន​ផ្តល់​ប្រយោជន៍​ច្រើន​ដល់​ការ​រស់នៅ​របស់​ពួក​គាត់ និង​ជា​ទ្រព្យ​សម្បត្តិ​រួម ប៉ុន្តែ​អាជ្ញាធរ​ឃុំ​បែរ​ជា​ឃុបឃិត​គ្នា​បែងចែក​ដី​ព្រៃ​សហគមន៍​ឲ្យ​ក្លាយ​ជា​សម្បត្តិ បន្ត​ការ​អាន