ពលរដ្ឋ​កោះកុង​ស្នើ​អាជ្ញាធរ​ដោះស្រាយ​ជាមួយ​ក្រុមហ៊ុន​ចិន​ដូច​ការ​សន្យា​មុន​បោះឆ្នោត

ប្រភព ៖ វិទ្យុអាស៊ីសេរី

ពលរដ្ឋ​កំពុង​ឈរ​នៅ​ទីតាំង​ដែល​ក្រុមហ៊ុន​ចិន យូញៀន ឌីវីឡុបមិន គ្រុប (Union Development Group) ដុត​កម្ទេច​ផ្ទះ និង​កាប់​បំផ្លាញ​ផលដំណាំ​នៅ​តំបន់​ថ្មពាន ឃុំ​ព្រែកខ្សាច់ ស្រុក​គិរីសាគរ ខេត្ត​កោះកុង កាល​ពី​ថ្ងៃ​ទី៥ ខែ​កុម្ភៈ ឆ្នាំ​២០១៨។

ប្រជាពលរដ្ឋ​ស្រុក​គីរីសាគរ ខេត្ត​កោះកុង ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិនយូញៀន (Union Development Group) ស្នើសុំ​ឲ្យ​អាជ្ញាធរ​ជួយ​អន្តរាគមន៍​ដោះស្រាយ​តាម​ការសន្យា​ដូច​មុន បន្ត​ការ​អាន

Advertisements

តំណាង​អ្នក​មាន​ជម្លោះ​ដី​ជាមួយ​ក្រុមហ៊ុន​លោក​ លី យ៉ុងផាត់ ជាប់​ទោស​ ១ ​ឆ្នាំ​កន្លះ

ប្រភព ៖ ភ្នំពេញប៉ុស្ដី៍

តំណាង​ពលរដ្ឋ​ពេល​សមត្ថកិច្ច​ឃាត់​ខ្លួន​កន្លងមក​។ រូបថត សហការី

ខេត្តកោះកុង​: សាលា​ដំបូង​ខេត្ត​កោះកុង​កាលពី​ម្សិលមិញ​បាន​សម្រេច​ឃុំ​ខ្លួន​បុរស​ម្នាក់​ឈ្មោះ ហេង សុខ ​តំណាង​ពលរដ្ឋ​ ៥០ ​គ្រួសារ​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ ១ ​ឆ្នាំ​ ៦ ​ខែ និង​ពិន័យ​ជា​ប្រាក់​ ២ ​លាន​រៀល​ពាក់ព័ន្ធ​នឹង​ករណី​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ LYP GROUP របស់​ឧកញ៉ា លី យ៉ុងផាត់ ជា​ការ​សម្រេច​ដែល​មន្ត្រី​សិទ្ធិមនុស្ស​ និង​​គ្រួសារ​ជន​ជាប់ចោទ​ថា អយុត្តិធម៌​។ បន្ត​ការ​អាន

អភិបាលរងខេត្តបន្ទាយមានជ័យប្រជុំដោះស្រាយទំនាស់ដី

ប្រភព ៖ ហង្សមាសព័ត៌មាន

បន្ទាយមានជ័យ៖ទំនាស់ដីធ្លីដីស្រែនិងចំការដើមបណ្តឹងប្តឹងទាមទាពាក់កណ្តាលម្នាក់ដោយចុងបណ្តឹងដែលជាអ្នកអាស្រ័យផលមិនយល់ព្រម។បើតាមកិច្ចប្រជុំដោះស្រាយនៅរសៀលថ្ងៃទី២០ខែសីហាឆ្នាំ២០១៨នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។ បន្ត​ការ​អាន

ពលរដ្ឋ​រង​ផល​ប៉ះពាល់​ពី​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ​គ្រោង​រើស​ទីតាំង​ថ្មី​ធ្វើ​លំនៅឋាន

ប្រភព៖ វិទ្យុអាស៊ីសេរី

(ឆ្វេង) យុវជន​ជនជាតិ​ដើម​ភាគ​តិច​ព្នង នៅ​ភូមិ​ក្បាលរមាស ខេត្ត​ស្ទឹងត្រែង កញ្ញា ជឿន ស្រីមុំ និងសហគមន៍​ស្រែគរ ក្នុង​ទំនប់​សេសានក្រោម២ ខេត្ត​ស្ទឹងត្រែង លោក ហ្វុត ឃឿន ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី​១៤ កក្កដា ឆ្នាំ​២០១៧។

ពលរដ្ឋ​ដែល​បដិសេធ​មិន​ទទួល​សំណង ពី​ក្រុមហ៊ុន​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ នៅ​ភូមិ​ស្រែគរចាស់ និង​ភូមិ​ក្បាល​រមាសចាស់ ស្រុក​សេសាន ខែត្រ​ស្ទឹងត្រែង គ្រោង​ប្រជុំ​ពិភាក្សា​គ្នា ស្វែងរក​ទីតាំង​រស់​នៅ​ថ្មី ស្រប​ពេល​ដែល​កម្ពស់​ទឹក កើន​ឡើង​លិច​ភូមិ​ស្រែគរ​ទាំងស្រុង។ ការ​លើកឡើង​នេះ នៅ​គ្រា​ដែល​រដ្ឋាភិបាល​សម្រេច​ឲ្យ​ពួកគាត់​អាច​ទៅ​តាំង​ទីលំនៅ​ថ្មី នៅ​ក្បែរ​ភូមិ​ចាស់ រីឯ​គណៈកម្មការ​ដោះស្រាយ​ផល​ប៉ះពាល់​ខែត្រ នឹង​សហការ​ជាមួយ​ក្រុមហ៊ុន​ដោះស្រាយ​សំណង​តាម​ក្រោយ។

បន្ត​ការ​អាន

ពលរដ្ឋ៧នាក់មានជម្លោះដីធ្លីជាមួយក្រុមហ៊ុននៅពោធិ៍សាត់​​សុំពន្យារពេល​ចូលបំភ្លឺនៅតុលាការ​

ប្រភព៖ សំឡេងប្រជាធិបតេយ្យ

រូបភាពលោក ឡាច សារ៉ាន់ សកម្មជនដីធ្លីខេត្តពោធិ៍សាត់

ពលរដ្ឋមានជម្លោះដីធ្លីចំនួន​៧នាក់ក្នុងខេត្តពោធិ៍សាត់ សុំពន្យារពេលចូលបំភ្លឺនៅតុលាការ តាមបណ្តឹងរបស់ក្រុមហ៊ុនមួយ ដោយពួកគាត់ថា ការកោះហៅទុកពេលឲ្យខ្លីពេក រកពេលធាវីការពារក្តីឲ្យមិនទាន់។​

កាលពីឆ្នាំ២០១០ ពលរដ្ឋចំនួន៦ភូមិ រស់នៅក្នុងស្រុកគគរ ខេត្តពោធិ៍សាត់ មានជម្លោះដីធ្លីជាមួយក្រុមហ៊ុនភាពីម៉ិច ក្រោយពីក្រុមហ៊ុននេះទទួលបានគម្រោងដីសម្បទានសេដ្ឋកិច្ចនៅទីនោះ។ ពលរដ្ឋថា កាលណោះ ក្រុមហ៊ុនបានឈួសឆាយប៉ះពាល់ដីធ្លីពួកគាត់​រាប់​រយហិកតា ហើយធ្វើឲ្យក្រុមអ្នកភូមិផ្ទុះការ​តវ៉ា ហើយអំឡុងពេលនោះក្រុមហ៊ុន ចោទថា ពលរដ្ឋបានប្រើហិង្សារដុតគ្រឿងចក្ររបស់ក្រុមហ៊ុន។
បន្ត​ការ​អាន

អាជ្ញាធរឃុំនៅស្វាយរៀង រារាំងការបង្រៀនពលរដ្ឋឲ្យចិញ្ចឹមមាន់ សួររកច្បាប់ពីថ្នាក់ខេត្ត​

ប្រភព៖ សំឡេងប្រជាធិតេយ្យ

អាជ្ញាធរឃុំមួយនៅក្នុងស្រុករមាសហែក ខេត្តស្វាយរៀង នៅថ្ងៃសៅរ៍នេះ​ បានរារាំងដល់កម្មវិធីរបស់អង្គការកសិកម្ម ដែលបង្រៀនឲ្យកសិករឲ្យចេះចិញ្ចឹមមាន់ ហើយបានតម្រូវឲ្យសហគមន៍ត្រូវសុំច្បាប់ពីថ្នាក់ខេត្ត និង​ថ្នាក់ស្រុកជាមុនសិន​ ទើបអាចបន្តការបណ្តុះបណ្តាល​បាន។​ បន្ត​ការ​អាន

សាលារាជធានីឲ្យពលរដ្ឋតំបន់បឹងទំពុននិង​ជើងឯកដាក់បង្ហាញឯកសារកាន់កាប់ដីធ្លី

ប្រភព៖ សំឡេងប្រជាធិបតេយ្យ

ពលរដ្ឋតំបន់បឹងទំពុននិង​ជើងឯក

សាលារាជធានីភ្នំពេញទុករយៈពេលមួយខែ ឲ្យពលរដ្ឋដែលកាន់កាប់ដីតំបន់បឹងទំពុន និងបឹងជើងឯក ដាក់ឯក​សារ​ផ្សេងៗ​​ ដែលទាក់ទងនឹងការកាន់កាប់ដីធ្លី ដើម្បីពិនិត្យផ្ទៀងផ្ទាត់លក្ខណៈត្រឹមត្រូវពីប្រវត្តិនៃការកាន់កាប់ដី។

រដ្ឋបាលនៃសាលារាជធានីភ្នំពេញបានចេញសេចក្ដីជូនដំណឹងមួយចុះថ្ងៃទី៦ ខែ តុលា ស្ដីពីការស្រង់ទិន្នន័យ​ក្បាល​​ដីដែលស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍ក្រុងរណបបឹងទំពុននិងបឹងជើងឯក ដោយសាលារាជធានី​ ទុករយៈពេល​មួយខែ រហូតដល់ថ្ងៃទី៦ ខែក្រោយ ដើម្បីឲ្យពលរដ្ឋយកឯកសារកាន់កាប់ដីច្បាប់ដើម មករដ្ឋបាលខណ្ឌមានជ័យ និងរដ្ឋបាល​ខណ្ឌដង្កោ ដើម្បីត្រួតពិនិត្យផ្ទៀងផ្ទាត់លក្ខណៈត្រឹមត្រូវពីប្រវត្តិនៃការកាន់កាប់ដី។
បន្ត​ការ​អាន