រដ្ឋាភិបាលយល់ព្រមឲ្យក្រសួង ៤ រៀបចំកែលម្អរំដោះទឹកកខ្វក់ និង ដោះស្រាយសំរាមតាមឆ្នេរ

ប្រភព ៖ ភ្នំពេញប៉ុស្តិ៍

សកម្មភាពប្រមូលសំរាមនៅខេត្តព្រះសីហនុ កន្លងទៅ ។ រូបថត ហ្វេសប៊ុក

​ព្រះសីហនុ​: ឧបនាយក​រដ្ឋមន្ត្រី​ប្រចាំការ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​បាន​យល់ព្រម​ឲ្យ​ក្រសួង​ចំនួន​ ៤ ​រៀបចំ​កែលម្អ និង​ពង្រីក​បន្ថែម​សមត្ថភាព​ស្ថានីយ បន្ត​ការ​អាន

Advertisements

ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​កោះកុង​ផ្ដល់​ផល​ប៉ះពាល់​ធំធេង​ដល់​បរិស្ថាន​និង​ជីវភាព​ពលរដ្ឋ

ប្រភព ៖ វិទ្យុអាស៊ីសេរី 

ប្រជាពលរដ្ឋ​នៅ​ស្រុក​មាន​ព្រំប្រទល់​ជាប់​គ្នា​ចំនួន​ពីរ គឺ​ស្រុក​គីរីសាគរ និង​ស្រុក​បុទុមសាគរ ក្នុង​ខេត្ត​កោះកុង នៅ​ថ្ងៃ​៥ កុម្ភៈ បាន​នាំ​គ្នា​តវ៉ា​នៅ​ការដ្ឋាន​ក្រុមហ៊ុន​ចិន ឈ្មោះ យូញៀន ឌីវីឡុបមែន គ្រុប (UNION DEVELOPMENT GROUP) ក្រោយ​ក្រុម​សន្តិសុខ​ដុត​ផ្ទះ​ពួកគាត់ ៤៥​ខ្នង កាល​ពី​ដើម​ខែ​កុម្ភៈ ដើម្បី​យក​ដី​ធ្វើ​តំបន់​ទេសចរណ៍។

ប្រជាពលរដ្ឋ និង​សង្គម​ស៊ីវិល អះអាង​ថា ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ឲ្យ​ក្រុមហ៊ុន​ចិន យូ ញៀន (UDG) និង​ក្រុមហ៊ុន​លោក ឧកញ៉ា លី យ៉ុងផាត់ នៅ​ក្នុង​ខេត្ត​កោះកុង បាន​ផ្តល់​ផល​ប៉ះពាល់​ធំធេង​ដល់​បរិស្ថាន និង​ផ្ដល់​ផលវិបាក​យ៉ាង​ច្រើន​ចំពោះ​ប្រជាជន​កម្ពុជា​ដែល​ស្ថិតនៅ​ជុំវិញ​តំបន់​សម្បទាន​ដី​សេដ្ឋកិច្ច​ទាំងនោះ។ ប្រជាពលរដ្ឋ អំពាវនាវ​ឲ្យ របប​លោក ហ៊ុន សែន ពិនិត្យមើល​លើ​ការ​អនុវត្ត​របស់​ក្រុមហ៊ុន និង​ជួយ​ដោះស្រាយ​ទំនាស់​ដីធ្លី​ជូន​ពួកគាត់​អោយ​បាន​ឆាប់។ បន្ត​ការ​អាន

អាជីវករ​ផ្សារ​គគីរ​ប្រមូលផ្តុំ​គ្នា​នៅ​សាលាស្រុក រឿង​សំរាម​គរ​ដូច​ភ្នំ​នៅ​ក្នុង​ផ្សារ

ប្រភព កោះសន្តិភាព

ខេត្តកណ្តាល ៖ នៅ​រសៀល​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១៨​នេះ ក្រុម​អាជីវករ​លក់ដូរ​នៅ​ក្នុង​ផ្សារ​គគីរ ស្ថិត​ក្នុង​ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល បាន​ប្រមូលផ្តុំ​គ្នា​នៅ​សាលាស្រុក​កៀនស្វាយ ដើម្បី​សូម​ឲ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ​រឿង​បញ្ហា​គំនរ​សំរាម​គរ​ចោល​រាប់​ខែ​មក​ហើយ​។ ឡើង​ជិត​ដល់ ដំបូល​តូប​របស់​ពួក​គាត់ ឡើង​ស្អុយរលួយ មាន​ដង្កូវ​វា​រងើម​ចូល​ក្នុង​តូប​របស់​ពួក​គាត់​ទៀត​ផង ជា​ពិសេស​ជះក្លិន​ស្អុយ​អសោច​សាយភាយ​ពេញ​ក្នុង​ផ្សារ​ពេល​ហូប​បាយ​ម្តង​ៗ​ចង់​ក្អួតចង្អោរ​។

រីឯ​ខាង​ប្រធាន​ផ្សារ​គិតតែ​ពី​ប្រមូល​ភាស៊ី យក​លុយ​ពី​ពួក​គាត់​ម្នាក់ ៥០០​រៀល​,៧០០​រៀល​, ១.០០០​រៀល​, ២.០០០​រៀល ជា​រៀងរាល់ថ្ងៃ​។ ដោយសារ​តែ​ក្លិនស្អុយ​នេះ​ធ្វើ​ឲ្យ​ពួក​គាត់​មានការ​ព្រួយបារម្ភ ពី​បញ្ហា​ប៉ះពាល់​ដល់​សុខភាព​យ៉ាង​ធ្ងន់​រហូត​ដល់​មាន​អ្នកខ្លះ​ធ្លាក់ខ្លួន​ឈឺ​ទៀត​ផង​។ ចំពោះ​បញ្ហា​សំរាម នេះ​មាន​អាជីវករ​ខ្លះ​ហូរ​ទឹកភ្នែក​អួល​ដើម​ក​និយាយ​មិន​ចេញ​ដោយសារ​តែ​គ្រួសារ​មាន​ជំងឺ​ប្រចាំ​កាយ ហើយ​លក់ដូរ​ក៏​មិន​ដាច់​គ្មាន​ភ្ញៀវ​ចូល​ទិញ​អីវ៉ាន់​ទេ ព្រោះ​បរិស្ថាន​ក្នុង​ផ្សារ​កខ្វក់ និង​ជះក្លិន​ស្អុយ​អសោច ជា​ខ្លាំង​ទ្រាំ​មិន​ចង់បាន​ដូច​អង្គុយ​លក់​នៅ​លើ​លាមក​អ៊ីចឹង​។

ហើយ​រឿង​ដែល​ធ្វើ​ឲ្យ​ពួក​គាត់​ហួសចិត្ត នោះ​គឺ ពេល​ពួក​គាត់​ជា​អាជីវករ​ចូល​មក​សុំ​ឲ្យ​អាជ្ញាធរ​ស្រុក​ជួយ​ដោះស្រាយ បែរជា​លោក អ៊ូ ឈាង អភិបាលស្រុក​បើកឡាន​ចេញ​ដោយ​ប្រាប់​ថា ជាប់​ទៅ​ប្រជុំ​ទៅ​វិញ​។ មួយសន្ទុះ​ទើប​មាន​មន្ត្រី​សាលាស្រុក ក្មេង​ៗ២​នាក់ មក​កត់​ឈ្មោះ​ក្រុម​អាជីវករ​ដោយ​ប្រាប់​ថា ថ្ងៃស្អែក​ទី​២០ តុលា ខាង​អាជ្ញាធរ និង​ហៅ​ប្រធាន​ផ្សារ​មក​ជួប​ជាមួយ​ក្រុម​អាជីវករ​រក​ស្រុក​ជួយ​ដោះស្រាយ​។ ពាក់ព័ន្ធ​បញ្ហា​នេះ ភ្នាក់ងារ​យើង​បាន​ព្យាយាម​ទូរស័ព្ទ​ទៅ​លោក អ៊ូ ឈាង អភិបាលស្រុក​ដើម្បី​សូម​ការ​បកស្រាយ​ដែរ តែ​ខ​ល​មិន​ចូល​៕

 

រដ្ឋាភិបាលបញ្ជាទិញម៉ាស៊ីនបូមសំរាមមាត់សមុទ្រតម្លៃជាងកន្លះលានដុល្លារ

ប្រភព ៖ VOD

ម៉ាស៊ីនសម្អាតនៅតាមឆ្នេរសមុទ្រក្នុងប្រទេសអូស្ត្រាលី

រដ្ឋាភិបាលកំពុងបញ្ជារទិញឧបករណ៍​ប្រមូល​សំរាម​តាមមាត់​សមុទ្រ បន្ទាប់ពីមានបញ្ហាកំប្លោកអណ្តែតចូល​ក្នុង​ផ្ទៃសមុទ្រខេត្តព្រះសីហនុធ្វើឲ្យខូចសោភ័ណភាព។ បន្ត​ការ​អាន

អាជ្ញាធរ​ និង ​ពល​រដ្ឋ​ខេត្ត​ព្រះ​សីហនុ​ កំពុង​សហការ​គ្នា​ប្រមូល​សំរាម​​នៅ​តាម​ឆ្នេរ

ប្រភព ៖ ភ្នំពេញប៉ុស្ដី៍

ព្រះសី​ហនុៈ​ អាជ្ញាធរ​ខេត្ដ​ព្រះសី​ហនុ ​សហ​ការ​ជា​មួយ​ប្រ​ជា​ពល​រដ្ឋ​ បាន​ចំណាយ​ពេល​ប្រ​មាណ​ ៥ថ្ងៃ​ ដើម្បី​ប្រ​មូល​សំរាម​ និង​កំប្លោក​ដែល​បាន​អណ្ដែត​មក​ពី​សមុទ្រ​ ពី​​ប្រទេស​ជិត​ខាង​ នៅ​ឆ្នេរ​អូឈើ​ទាលបាន​ប្រមាណ​ ៧៧ ​តោន និង​កំពុង​បន្ដ​ប្រមូល​នៅ​តាម​ឆ្នេរ​ផ្សេង​ទៀត​​។ បន្ត​ការ​អាន

សំរាម​គរ​ពេញ​លើ​ដងផ្លូវ​ស្ទើរ​ធ្វើ​ដំណើរ​លែង​កើត​ហើយ

ប្រភព ៖ កោះសន្ដិភាព

រាជធានី​ភ្នំពេញ ៖ ប្រវែង​ផ្លូវ​ប្រមាណ​ជាង​២០​ម៉ែត្រ​ជាប់​នឹង​អតីត​ទីលាន​ចាក់សំរាម​ចាស់ ស្ថិត​ក្នុងភូមិ​ព្រែក​ទាល់ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ ខណ្ឌមានជ័យ ដែល​បច្ចុប្បន្ន​ប្រវែង​ផ្លូវ​ជាង​២០​ម៉ែត្រ​​កំពុង​ប្រែ​ក្លាយជា​កន្លែង​ប្រមូលផ្តុំ​​សំរាម​ពាសពេញ​នៅ​លើ​ដងផ្លូវ​ប៉េ​តុង បង្ក​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន​អនាម័យ ។ បន្ត​ការ​អាន

សំរាម​នៅ​ភ្នំពេញ ១ ថ្ងៃ ​កើន​ដល់​ជិត ៣ ពាន់​តោន ខណៈ​សាលាក្រុង​ កំពុង​រក​ដៃគូ​អន្ដរជាតិ​មក​កែច្នៃ

ប្រភព ៖ ភ្នំពេញប៉ុស្តិ៍

សកម្មភាពប្រមូលសំរាមនៅរាជធានីភ្នំពេញកន្លងមក ។ ហេង ជីវ័ន

ភ្នំពេញៈ កាក​សំណល់​សំរាម​ផ្ទះ​បាយ​នៅ​រាជធានី​ភ្នំពេញ​ កើនឡើង​ដល់​ជិត ៣ ពាន់​តោន​ក្នុង១ថ្ងៃនា​ពាក់​កណ្ដាល​ឆ្នាំ ២០១៨ ខណៈ​សាលា​រាជធានី​ភ្នំពេញ កំពុង​ស្វែង​រក​ក្រុម​ហ៊ុន​ដៃ​គូមក​កែ​ច្នៃ​ឱ្យ​​ទៅ​ជា​ថាម​ពល​អគ្គិ​សនីនិង​ជី​កំប៉ុស​។ នេះ​បើ​តាម​ លោក​ កែវ ចាន់​ណា​រិ​ទ្ធ ប្រ​ធាន​គណៈ​គ្រប់​គ្រង​ទីលាន​ចាក់​សំរាម​ដង្កោ ​រាជ​ធានី​ភ្នំពេញ​ប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២០ ខែកញ្ញានេះ​។ បន្ត​ការ​អាន