កម្ពុជា-វៀតណាម​ បញ្ចប់​ការបោះ​បង្គោល​​កន្លែង​ឯកភាព​ នៅក្នុង​ខេត្ត​ចំនួន ២

ប្រភព ៖ ភ្នំពេញប៉ុស្តិ៍

មន្ត្រី​ជំនាញ​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា-វៀតណាម​កំពុង​បោះបង្គោល​ព្រំដែន​ក្នុង​ខេត្ត​រតនគិរី​ពី​ថ្ងៃ​ទី​ ១៩ ខែ​វិច្ឆិកា​។ រូបថត ដក​ពី​ហ្វេសប៊ុក​ កុយ ពិសី

ភ្នំពេញៈ កម្ពុជា​បាន​បញ្ចប់​ការបោះបង្គោល​ព្រំដែន​ក្នុង​ខេត្ត​រតនគិរី​ និង​មណ្ឌលគិរី​នៅលើ​ទីតាំង​ដែល​បាន​ព្រមព្រៀង​ដោយ​សមភាគី​វៀតណាម ប៉ុន្តែ​បាន​ទុក​កន្លែង​ដែល​មាន​ជម្លោះ​នៅ​ដដែល ដោយ​មិន​ទាន់​ប៉ះពាល់ ខណៈ​ការបោះបង្គោល​រួម​ដំណើរការ​បាន​ ៨៤ ​ភាគរយ​។ នេះ​បើ​យោង​តាម​មន្ត្រី​គណៈកម្មាធិការ​ព្រំដែន​។ បន្ត​ការ​អាន

Advertisements

អាជ្ញាធរ​ប្រកាស​រុះរើ​សំណង់​ពលរដ្ឋ​​ នៅ​តាម​ដងស្ទឹង​ព្រែក​ត្នោត បើ​នៅ​តែ​មានះ

ប្រភព ៖ ភ្នំពេញប៉ុស្ដី៍

 

 

ផ្ទះ​ពលរដ្ឋ​នៅ​តាម​មាត់​ស្ទឹង​ព្រែកត្នោត​ដែល​ប្រឈម​នឹង​ការរុះរើ​។ រូបថត FN

ភ្នំពេញៈ មន្ត្រី​រដ្ឋបាល​ខណ្ឌដង្កោ​ព្រមាន​ថា អាជ្ញាធរ​នឹង​ចាត់​វិធានការ​រុះរើ​សំណង់​របស់​ប្រជាពលរដ្ឋ​ដែល​សាងសង់​សំណង់​ផ្ទះល្វែង និង​តូប​ខុសច្បាប់​ចូល​ចំណី​ស្ទឹង​ព្រែកត្នោត​ក្នុង​សង្កាត់​ក្រាំងពង្រ ប្រសិន​បើ​ពួកគេ​មិន​អនុវត្ដ​តាម​ការណែនាំ​របស់​រដ្ឋបាល​ខណ្ឌ​ប្រាប់​ឲ្យ​រុះរើ​នោះ​។ បន្ត​ការ​អាន

រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដីសន្យាដោះស្រាយករណីទំនាស់ដីធ្លីនៅស្រុកស្នូលខេត្តក្រចេះ

ប្រភព ៈ ហង្សមាសពត៌មាន

ភ្នំពេញ៖ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើ្ទញទទួលជួបតំណាងប្រជាពលរដ្ឋ ដែលមកតវ៉ាករណីវិវាទដីធ្លីពាក់ព័ន្ធនឹងដីសម្បទានសេដ្ឋកិច្ច ក្រុមហ៊ុនចំការកៅស៊ូមេមត់ ស្ថិតនៅឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ នៅទីស្ដីការក្រសួង ថ្ងៃពុធ ១៥កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០១៨។

ក្នុងជំនួបរដ្ឋមន្ដ្រីក្រសួងរៀបចំដែនដីជា សុផារ៉ា បានសន្យាដោះស្រាយករណីទំនាស់ដីធ្លីនៅស្រុកស្នូលខេត្តក្រចេះ។

កាលពីព្រឹកនេះនៅចំណុចក្រសួងរៀបចំដែនដីនគររូបនីយ៍កម្មនិងសំណង់ តាមបណ្ដោយផ្លូវព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន ប្រជាពលរដ្ឋប្រមាណជាង២០០នាក់ដេីរដង្ហែជាក្បួនតាមផ្លូវនិងមកតវ៉ាកាន់បដារូបសម្ដេចតេជោ ហ៊ុន សែនជានាយករដ្ឋមន្រ្តីប្រទេសកម្ពុជាអោយជួយអន្តរាគមន៍ដល់ពួកគាត់ដែលបាត់បង់ដីប្រមាណ៦៦៥គ្រួសារដែលក្រុមហ៊ុនកៅស៊ូមេមត់។

ប្រជាពលរដ្ឋបានអោយដឹងថាគាត់មានវិវាទជាមួយក្រុមហ៊ុនមេមត់ជាច្រេីនឆ្នាំ​ហេីយដោយក្រុមហ៊ុនយកគ្រឿងចក្រនិងធ្វេីរបងព័ន្ធមិនអោយពួកគាត់ចូលស្នាក់នៅនិងដាំដុះដំណាំនោះទេហេីយក៏បានប្ដឹងទៅថ្នាក់ខេត្តមិនមានចំណត់ការក៏​បន្តរហូតមកដល់ក្រុងភ្នំពេញជាច្រេីនមកហេីយតែព្រឹកនាំគ្នាឈរនៅមុខក្រសួងដែនដីនិងស្រែកប្រធានក្រសួងដែនដីនិងអោយសម្តេចអគ្គមហាសេនា​បតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិ​ព្រឹទ្ឋ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាជួយអន្តរា​គមន៍​យកដីធ្លីអោយពួកគាត់មកវិញយោងតាមមានឯកសារប័ណ្ណដីត្រឹមត្រូវសូម្បីតែអត្តសញ្ញាណប័ណក៏មាននៅភូមិឃុំស្រុកនិងដែរ ៕

 

មន្ត្រី​សង្ស័យ​ ការស្រុត​ចេតិយ​នៅ​មាត់ទន្លេ​មកពី​គ្រោះធម្មជាតិ

ប្រភព កោះសន្តិភាព

សមត្ថកិច្ច​ ពិនិត្យ​មើល​ចេតិយ​​បាក់ស្រុត​​ដោយ​​ការ​បាក់ដី​ច្រាំង​ទន្លេ​នៅ​ក្នុង​វត្ត​ក្ដីតាកុយ សង្កាត់​វាលស្បូវ​ ខណ្ឌ ច្បារអំពៅ​ពី​ថ្ងៃ​ម្សិលមិញ​។ មន្ត្រី​ជំនាញ​ខណ្ឌ​បាន​ដាក់​ការ​សង្ស័យ​ថា អាច​មកពី​គ្រោះ​ធម្មជាតិ។ ផា លីណា

ភ្នំពេញៈ មន្ត្រី​ជំនាញ​ខណ្ឌ​ច្បារអំពៅ​រាជធានី​ភ្នំពេញ​បាន​ដាក់​ការសង្ស័យ​ករណី​បាក់​ដី​ច្រាំងទន្លេ​នៅ​វត្ត​ក្តីតាកុយ​ក្នុង​សង្កាត់​វាលស្បូវ​ដែល​ធ្វើឲ្យ​រំលំ​ចេតិយ​អស់​ ២ ​ថា​អាច​មកពី​គ្រោះ​ធម្មជាតិ ខណៈ​មិន​ទាន់​វាយតម្លៃ​ច្បាស់​នៅ​ឡើយ តែ​កំពុង​ចាក់ដី និង​ដាក់​ប៉ាវ​ខ្សាច់​លុប​ទីតាំង​ដែល​ស្រុត​នោះ​កាលពី​ម្សិលមិញ​។ បន្ត​ការ​អាន

៩ ​ខែ​ឆ្នាំ​នេះ​បទល្មើស​នេសាទ​ធ្លាក់​ចុះ​ជាង​ឆ្នាំ​កន្លង​ទៅ

ប្រភព ៖ ភ្នំពេញប៉ុស្ដី៍

សមត្ថកិច្ច​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ថ្មីៗ​នេះ​។ រូបថត ក្រសួងកសិកម្ម

ភ្នំពេញៈ ក្នុង​រយៈពេល​ ៩ ​ខែ​ឆ្នាំ​ ២០១៨ ​នេះ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ជលផល​នៃ​ក្រសួង​​កសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ បង្ក្រាប​បទល្មើស​នេសាទ​បាន​ ២២៤៨ ​ករណី​ដែល​ទិន្នន័យ​នេះ​បាន​ថយ​ចុះ​ចំនួន​ ៦២២ ​ករណី បើ​ប្រៀបធៀប​នឹង​ឆ្នាំ​ ២០១៧​។ នេះ​បើ​តាម​ការអះអាង​របស់​លោក​ ហុង ហ៊ី មន្ត្រី​រដ្ឋបាល​ជលផល​។ បន្ត​ការ​អាន

សំរាម​គរ​ពេញ​លើ​ដងផ្លូវ​ស្ទើរ​ធ្វើ​ដំណើរ​លែង​កើត​ហើយ

ប្រភព ៖ កោះសន្ដិភាព

រាជធានី​ភ្នំពេញ ៖ ប្រវែង​ផ្លូវ​ប្រមាណ​ជាង​២០​ម៉ែត្រ​ជាប់​នឹង​អតីត​ទីលាន​ចាក់សំរាម​ចាស់ ស្ថិត​ក្នុងភូមិ​ព្រែក​ទាល់ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ ខណ្ឌមានជ័យ ដែល​បច្ចុប្បន្ន​ប្រវែង​ផ្លូវ​ជាង​២០​ម៉ែត្រ​​កំពុង​ប្រែ​ក្លាយជា​កន្លែង​ប្រមូលផ្តុំ​​សំរាម​ពាសពេញ​នៅ​លើ​ដងផ្លូវ​ប៉េ​តុង បង្ក​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន​អនាម័យ ។ បន្ត​ការ​អាន

អ្នកជំនួញ​ដីធ្លីស្វាគមន៍ការអំពាវនាវ​​​របស់​​ក្រសួងដែនដី តែ​សុំ​ឲ្យ​អនុវត្តដោយតម្លាភាព

ប្រភព  ៖ VOD 

អ្នកប្រកបអាជីវកម្មដីធ្លីជំរុញឲ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់អនុវត្តប្រកាសប្រកបដោយតម្លាភាព បន្ទាប់ពីការផ្សព្វផ្សាយប្រកាសស្តីពីការអភិវឌ្ឍដីដោយតម្រូវឲ្យអ្នកពុះដីឡូតិ៍លក់ត្រូវមកសុំច្បាប់អនុញ្ញាត។ បន្ត​ការ​អាន