ឈើ​ជិត​១០០​កំណាត់​ដែល​ឈ្មួញ​ដឹក​មក​លាក់​ទុក ត្រៀម​ដឹក​ចេញ​ទៅ​លក់​ស្រុក​យួន

ប្រភព​ ៖ កោះសន្តិភាព

ខេត្តរតនគិរី ៖ កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​សហ​ការណ៍​ជាមួយ​សមត្ថកិច្ច​ជា​ច្រើន​ស្ថាប័ន នៅ​ក្នុង​ខេត្តរតនគិរី​បាន​ចុះ​រឹបអូស​ឈើ​ឡាំង​បួន​ជ្រុង​ជិត​១០០​ បន្ត​ការ​អាន

Advertisements

នាយ​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ម្នាក់ ត្រូវ​មន្ត្រី​ឧទ្យានុរក្ស​ប្តឹង រឿង​ឃុប​ឃិត​ឲ្យ​ឈ្មួញ​​ ​ចូល​កាប់​ឈើ​ ដឹក​ទៅ​វៀត​ណាម

ប្រភព​ ៖ ភ្នំពេញ​ប៉ុស្តិ៍

ឡាន​ដឹក​ឈើ​តាម​ច្រក​របៀង​ខ្លា​ធំ ក្នុង​ខេត្ត​រតនគិរី ទៅ​កាន់​ប្រទេស​វៀត​ណាម​កាល​ពី​ពេល​កន្លង​មក​ថ្នីៗ​នេះ។ រូប​ថត​ ប្រជា​សហគមន៍

រតនគិរីៈ នាយ​នគរ​បាល​ប៉ុស្តិ៍​​ការពារ​ព្រំដែន​កម្ពុជា​-វៀត​ណាម​ម្នាក់ ត្រូវ​បាន​មន្ត្រី​ឧទ្យានុរក្ស ​នៃឧទ្យាន​ជាតិ​អូរយ៉ា​ដាវ ​ខេត្ត​រតនៈគិរី ប្ដឹង​ចោទ​ប្រកាន់​ថា​ បាន​ បន្ត​ការ​អាន

សហគមន៍​ជនជាតិ​ដើម​ខេត្ត​ភាគ​ឦសាន​ស្នើ​របប​ភ្នំពេញ​លប់​គម្រោង​បង្កើត​ខេត្ត ប៉ះពាល់​ដែន​ជម្រក​សត្វព្រៃ

ប្រភព ៖ វិទ្យុអាស៊ីសេរី

ជនជាតិ​ដើម​ភាគតិច​រស់នៅ​ភាគ​ឦសាន​សម្ដែង​ក្តី​បារម្ភ ពី​ផែនការ​បង្កើត​ខេត្ត​ថ្មី ដែល​របប​ក្រុងភ្នំពេញ​គ្រោង​យក​ស្រុក​កោះញែក បន្ត​ការ​អាន

ជនជាតិ​ដើម​ភាគតិច​នៅ​រតនគិរី​មិន​ពេញចិត្ត​នឹង​ការ​លក់​ដី​ព្រៃ​ព្រៃ​សហគមន៍​ ២៦០​ហិកតារ

ប្រភព ៖ វិទ្យុអាស៊ីសេរី

សហគមន៍​ភូមិ​សមុទ្រក្រោម ឃុំ​សេដា ស្រុក​លំផាត់ ខេត្ត​រតនគិរី ចុះ​ពិនិត្យ​កន្លែង​កាប់​រាន​ព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​លំផាត់ កាល​ពី​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០១៧។

ជនជាតិ​ដើម​ភាគតិច​ទំពួន រស់នៅ​ភូមិ​សមុទ្រក្រោម ឃុំ​សេដា ស្រុក​លំផាត់ ខេត្ត​រតនគិរី សម្ដែង​ការ​មិន​សប្បាយ​ចិត្ត នៅ​គ្រា​ដែល​អាជ្ញាធរ​មូលដ្ឋាន និង​មេ​សហគមន៍ បាន​ញុះញង់​អ្នកភូមិ​ជាង ១រយ​គ្រួសារ ឲ្យ​ចូលរួម​លក់​ដី​ព្រៃ ក្នុង​ដែន​ជម្រក​សត្វព្រៃ​លំផាត់​ចំនួន ២៦០​ហិកតារ។ បន្ត​ការ​អាន

ទឹកទន្លេសេសានឡើងហូសកំរិតប្រកាសអាសន្នអាជ្ញាធរជម្លៀសពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព

ប្រភព ៖ ហង្សមាសព័ត៌មាន

ខេត្តរតនគិរី៖ទឹកទន្លេសេសានឡើងហូសកំរិតប្រកាសអាសន្នអាជ្ញាធរជម្លៀសពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព។នេះបើតាមសេចក្ដីប្រកាសរបស់អាជ្ញាធរខេត្តបានអោយដឹងនៅថ្ងៃនេះ។

ប្រភពបានបន្កថា៖ខណៈពេលនេះ ស្ថានភាពទឹកទន្លេសេសាន្តបានកំពល់ទឹក៨,៥០ម៉្រែត ក្នុងកម្រិតប្រកាសអាសន្ន៨,០០ម៉្រែត ស្ថិតនៅតាមបណ្តាស្រុកតាវែង វើនសៃ និងស្រុកអណ្តូងមាស បានហក់លើសកម្រិតប្រកាសអាសន្ន និងបានជន់លិចលំនៅដ្ឋានប្រជាពលរដ្ឋមួយចំនួន។ អាជ្ញាធរស្រុកបានកំពុងធ្វើការជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព និងបានប្រកាសឲ្យមានការប្រុងប្រយ័ត្នខណៈការព្យាករណ៍អាកាសធាតុនៅតែមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ទៀត ៕

ទឹកទន្លេសេសាន ក្នុងខេត្តរតនគិរី ជន់ឡើងខ្លាំងលើសកម្រិត ប្រកាសឲ្យប្រុងប្រយ័ត្ន

ប្រភព ៖ ដើមអម្ពិល

ភ្នំពេញ៖ ទឹកជំនន់ទន្លេសេសាន ស្ថិតក្នុងខេត្តរតនគិរី បានហក់ឡើងយ៉ាងគំហុក លើសកម្រិតប្រកាសអាសន្ន គិតត្រឹមម៉ោង១០និង៣០ នាទីនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ នេះ ទឹកទន្លេសេសានមានកម្ពស់ ១០,៧០ម ខណៈ ដែលកម្រិតត្រូវប្រកាសឲ្យប្រុងប្រយ័ត្នមានត្រឹមតែកម្ពស់ ១០,៥០ ម ប៉ុណ្ណោះ ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសងធនធានទឹកនិងឧតុនិយមបានឲ្យដឹងថាតំបន់មួយចំនួននៅតាមដងទន្លេ កំពុងត្រូវបានទឹកជំនន់លិចចូលជាបណ្ដើរៗហើយ​ ៕

ក្រសួងធនធានទឹក៖ ទឹកជំនន់ទន្លេសេសាន នៅផ្នែកខាងលើបានចាប់ផ្តើមស្រកចុះ តែផ្នែកខាងក្រោម នៅតែបន្តកើនឡើងលើសកម្រិតប្រកាសអាសន្ន

ប្រភព ៖ Fresh News 

(រតនគិរី)៖ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា គិតត្រឹមម៉ោង៦ព្រឹក ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨នេះ ទឹកទន្លេសេសាននៅផ្នែកខាងលើ ចំណុចឃុំសេសាន ស្រុកអូរយ៉ាដាវ បានចាប់ផ្តើមស្រកចុះវិញហើយ ខណៈនៅផ្នែកខាងក្រោម ចំណុចឃុំកាចូន ស្រុកវើនសៃ ទឹកបានបន្តកើនឡើងដល់កម្ពស់ ៩.៣៤ម៉ែត្រ គឺលើសកម្រិតប្រកាសឱ្យប្រុងប្រយ័ត្ន ១.៣៤ ម៉ែត្រ។

ក្រសួងបញ្ជាក់ទៀតថា ទឹកនៅផ្នែកខាងក្រោម នឹងបន្តកើនឡើងមួយកម្រិតបន្ថែមទៀត រួចនឹងចាប់ស្រកចុះវិញជាបន្តបន្ទាប់នៅរសៀលថ្ងៃនេះ។

សូមជម្រាបថា តំបន់មួយចំនួននៅក្នុងស្រុកចំនួន៤ នៅក្នុងខេត្តរតនគិរី ចាប់ជន់លិចដោយសារទឹកជំនន់ពីទន្លេសេសាន។ ស្រុកដែលរងការជន់លិចនេះ រួមមាន៖ស្រុកតាវែង ស្រុកអូរយ៉ាដាវ ស្រុកអណ្តូងមាស និងស្រុកវើនសៃ។ បន្ទាប់ពីការជន់លិចនេះអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងខេត្ត បានចុះអន្តរាគមន៍ជម្លៀស ប្រជាពលរដ្ឋរកទីទួលសុវត្ថិភាពផងដែរ៕