បរិយាកាស​ក្នុង​ការិយាល័យ​កាសែត​ឌឹ​ខេមបូឌា ដេលី នៅ​ថ្ងៃ​ឱសាន​វាទ

ប្រភព ៖ វិទ្យុបារាំង

នៅ​ថ្ងៃ​ទី​៤ កញ្ញា​នេះ ជា​ថ្ងៃ​ឱសាន​វាទ​របស់​កាសែត​ឌឹខេមបូឌា​ដេលី​ហើយ ប្រសិន​បើ​កាសែត​នេះ​មិន​បាន​បង់​ពន្ធ​តាម​ការ​កំណត់​របស់​រដ្ឋាភិបាល​កម្ពុជា។ នៅ​ថ្ងៃ​នេះ​ យ៉ា រសាត់​បាន​ចុះ​ទៅ​ពិនិត្យ​ដោយ​ផ្ទាល់​ពី​ស្ថានភាព​ក្នុង​ការិយាល័យ​របស់​កាសែត​នេះ។ ចង់​ដឹង​ថា តើ​ស្ថានភាព​ការិយាល័យ​របស់​កាសែត​នេះ​យ៉ាង​ដូច​ម្ដេច យើង​ទៅ​ស្ដាប់​ការ​អត្ថាធិប្បាយ​របស់ យ៉ា រសាត់។

បន្ត​ការ​អាន

Advertisements

លោក​សម រង្ស៊ី៖ ការ​ចោទ​លោក​កឹម សុខា​ពី“បទ​ក្បត់​ជាតិ” គឺ​ជា​លេស​ដើម្បី​កម្ចាត់​ក្បាល​ម៉ាស៊ីន​បក្ស​ប្រឆាំង

ប្រភព ៖ RFI

តាម​រយៈ​ទំព័រ​ហ្វេស​ប៊ុក​ផ្លូវ​ការ​របស់​ខ្លួន​កាល​ពី​យប់​មិញ លោក​សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ បាន​ចាត់​ទុក​ការ​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​លោក​កឹម សុខា ដែល​ជា​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​បច្ចុប្បន្ន ថា​ដើម្បី​តែ​ចង់​រលាយ​ក្បាល​ម៉ាស៊ីន​គណក្ស​ប្រឆាំង។ ការ​អះអាង​របស់​លោក​សម រង្ស៊ី​នា​ពេល​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​កំពុង​តែ​មាន​ប្រតិកម្ម​យ៉ាង​សម្បើម​ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​ជុំវិញ​ការ​ចាប់​ខ្លួន​លោក​កឹម សុខា ទាំង​កណ្តាល​យប់​និង​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង​ក្នុង​ខេត្ត​ត្បូងឃុំ។

បន្ត​ការ​អាន

សារព័ត៌មាន​បរទេសផ្សាយ​ដំណឹងពី​​ការ​ចាប់​ខ្លួន​លោក កឹម សុខា

ប្រភព ៖ វិទ្យុបារាំង

ហេតុការណ៍​ចាប់​ខ្លួន​លោក កឹម សុខា នៅយប់​ថ្ងៃ​សៅរ៍​ឆ្លង​ចូល​​​​ថ្ងៃ​អាទិត្យ​នេះ មិន​ត្រូវ​បាន​សារព័ត៌មាន​បរទេស​មើល​រំលង​ទេ។​ វិបសៃត៍​​របស់​សារព័ត៌មាន​បារាំង អង់គ្លេស ស្វ៊ីស ប៊ែលហ្សិក … បាន​ផ្សព្វផ្សាយ​យ៉ាង​ព្រោងព្រាត​ដំណឹង​ចាប់​ខ្លួន​មេបក្ស​ប្រឆាំង ពី​បទ​ក្បត់​ជាតិនេះ។ ខ្លះ​បាន​ចុះ​ផ្សាយ​តាំង​ពី​ប៉ុន្មាននាទី​ក្រោយ​ប្រតិបត្តិការ​របស់​ប៉ូលិស។​

បន្ត​ការ​អាន

ពលរដ្ឋ​នៅ​ភ្នំពេញ​ភ្ញាក់​ផ្អើល​ពេល​ដឹង​ថា លោក កឹម សុខា ត្រូវ​ចាប់​ខ្លួន

ប្រភព ៖ វិទ្យុបារាំង

ជុំវិញ​ប្រតិកម្ម​នៃ​ការ​ចាប់​ខ្លួន​លោក កឹម សុខា នេះដែរ ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​រាជធានី​ភ្នំពេញ​មិន​ទាន់​ហ៊ាន​ធ្វើ​ការ​សន្និដ្ឋាន​ណា​មួយ​នៅ​ឡើយ​ដោយ​សារ​តែ​ព្រឹត្តការណ៍នៅ​ថ្មីៗ​ពេក។ ភាគ​ច្រើន​នៃ​ពលរដ្ឋ​ដែល​វិទ្យុ​បារាំង​បាន​ជួប​សម្ភាស​គ្រាន់​តែ​សម្ដែង​ការភ្ញាក់​ផ្អើល​ចំពោះ​ការ​ចាប់​ខ្លួន​នេះ​តែ​ប៉ុណ្ណោះ។ សូម​ស្ដាប់​ការ​លើក​ឡើង​របស់​ពលរដ្ឋមួយ​ចំនួន​នៅ​ បន្ត​ការ​អាន

និពន្ធ​នាយក​កាសែត​ខេមបូឌា​ដេលី៖ រដ្ឋាភិបាល​ប្រើ​វិធី​យក​ពន្ធ សម្លាប់​កាសែត​នេះ

ប្រភព ៖ វិទ្យុបារាំង

កាសែត​ខេម​បូឌា​ដេលី ដែល​មាន​អាយុ​កាល​២៤​ឆ្នាំ​ហើយ​នោះ នឹង​ត្រូវ​បិទ​ការ​ផ្សាយ​របស់​ខ្លួន​ចាប់​ពី​ថ្ងៃទី៤ ខែ​កញ្ញា តទៅ។ នៅ​ថ្ងៃ​នេះ​សឿង ភារៈ​បាន​ជួប​សម្ភាស​លោក​ស្រី Jodie DeJonge និពន្ធ​នាយក​កាសែត​ខេមបូឌា​ដេលី ហើយ​លោក​ស្រីបាន​លើក​ឡើង​ថា​ក្នុង​ស្ថានការណ៍​បច្ចុប្ប​ន្នេះ គេ​(រដ្ឋាភិបាល)​ប្រើ​ការ​បង់​ពន្ធ​ ដើម្បី​សម្លាប់​កាសែត​នេះ​តែ​ម្តង​។ បន្ត​ការ​អាន

កង​ទ័ព គាំទ្ររដ្ឋាភិបាលដែល​​ចាប់​ខ្លួន​លោក កឹម សុខា

ប្រភព ៖ វិទ្យុបារាំង

ប្រតិកម្ម​ចំពោះ​ការ​ចាប់​ខ្លួន​លោក កឹម សុខា នៅ​តែ​ធ្លាក់​មក​ជា​បន្ត​បន្ទាប់​។ ក្នុង​នោះ ក្រៅ​ពី​ការ​រិះគន់​ពី​សហគមន៍​អន្ដរជាតិ ក៏​មាន​ផង​ដែរ ប្រតិកម្ម​គាំទ្រ​ចំណាត់ការ​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច ដែល​បាន​ចាប់​ខ្លួន​លោក កឹម សុខា ពី​បទ​ក្បត់​ជាតិ​។ កង​ទ័ព​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ផុស​ផុល​ជាង​គេ នៅ​ក្នុង​ការ​ថ្លែងសារ​គាំទ្រ​នេះ​។

បន្ត​ការ​អាន

ជីវិត​លោក កឹម សុខា រង​កម្ម​ដោយ​សារ​ការ​គម្រាម​កំហែង ចោទ​ប្រកាន់ និង​ចាប់​ដាក់​គុក​

ប្រភព ៖ វិទ្យុបារាំង

លោក កឹម សុខា ទើប​ត្រូវបាន​​ចាប់​ខ្លួនកាល​ពីយប់​មិញ​ ​នៅ​គេហដ្ឋាន​របស់​លោក​​ ក្នុង​ខណ្ឌទួលគោក រាជ​ធានីភ្នំពេញ​​ ក្រោម​បទចោ​ទ អំពើក្បត់ជាតិ ដែល​មាន​ចែង​ក្នុង​ក្រម​ព្រហ្មទណ្ឌរបស់​កម្ពុជា។ ជាការ​កត់​សម្គាល់​នេះ​មិន​មែន​ជាលើក​ទីមួយ​ទេ​ លោក ប្រ​ធាន​គណបក្ស​ប្រឆាំង​រូប​នេះ​ត្រូវបាន​ចោទប្រកាន់ និង​ចាប់​ខ្លួនពីសំណាក់​រដ្ឋាភិបាល​កម្ពុជា។ បន្ដ​ទៅនេះ យ៉ា រសាត់ សូម​សង្ខេប​ប្រវត្តិ​នៃ​ការចាប់​ខ្លួន​របស់​លោក កឹម សុខា។

បន្ត​ការ​អាន