អ្នកមានជម្លោះដីធ្លីជាមួយអគ្គិសនីកំពង់ចាមជំរុញឲ្យអាជ្ញាធរដោះស្រាយតាមសន្យាមុនបោះឆ្នោត

ប្រភព ៖ វិទ្យុអាស៊ីសេរី

អភិបាល​​ខេត្ត​កំពង់ចាម ថ្មី លោក គួច ចំរើន ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​និស្សិត​សាកលវិទ្យាល័យ​ន័រតុន នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត​កោះពេជ្រ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៦។

ប្រជាពលរដ្ឋ​នៅ​ខេត្ត​កំពង់​ដែលមាន​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុនអគ្គិសនី​កម្ពុជា ស្នើសុំ​ឲ្យ​អាជ្ញាធរ​​ដោះស្រាយ​ជូន​ពួកគាត់​តាម​ការសន្យា បន្ទាប់ពី​បោះឆ្នោត​រួច​។ មន្ត្រី​សិទ្ធិមនុស្ស យល់ថា អាជ្ញាធរ​គួរតែមាន​វិធាន​ការជួយ​ដល់​ប្រជាពលរដ្ឋ ដើម្បី​កុំ​ឲ្យ​ពួកគាត់​មាន​ជម្លោះ​រាំ​រ៉ៃ​ពីមួយ អាណត្តិ​ទៅមួយ​អាណត្តិ ​ដែល​ធ្វើ​ប៉ះពាល់​ដល់​ជីវភាព​ និង​សិទ្ធិ​រស់រានមានជីវិត​។​ បន្ត​ការ​អាន

Advertisements

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ស្នើ​ឲ្យ​ធានា​នូវ​ការ​ជំនុំជម្រះ​ដោយ​យុត្តិធម៌​ដល់​ស្ត្រី

ប្រភព ៖ វិទ្យុអាស៊ីសេរី

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ហៅ​កាត់​ថា CCHR អំពាវនាវ​ដល់​រដ្ឋាភិបាល និង​ស្ថាប័ន​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ពិនិត្យ​ឡើង​វិញ​ពី​គោលនយោបាយ​ជំនួយ​ផ្នែក​ច្បាប់ និង​ការ​ប្រតិបត្តិ​ទាំងឡាយ ដើម្បី​ធានា​ថា ស្ត្រី​បាន​ទទួល​នូវ​ការ​ជំនុំជម្រះ​ដោយ​យុត្តិធម៌។ បន្ត​ការ​អាន

ប្រធាន​អនុគណៈកម្មាធិការ​សភា​អឺរ៉ុប​ផ្នែក​សិទ្ធិមនុស្ស​ជំរុញ​ឲ្យ​ចាត់ការ​ប្រឆាំង​នឹង​ការ​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា

ប្រភព ៖ វិទ្យុអាស៊ីសេរី

ប្រធាន​អនុគណៈកម្មាធិការ​សភា​អឺរ៉ុប​ទទួលបន្ទុក​កិច្ចការ​សិទ្ធិមនុស្ស លោក ព្យែ អង់តូនីញ៉ូ ប៉ង់ហ្សឺរី (Pier Antonio Panzeri)។

 

ប្រធាន​អនុគណៈកម្មាធិការ​សភា​អឺរ៉ុប​ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស ជំរុញ​ឲ្យ​គណៈកម្មាធិការ​អឺរ៉ុប​ស្នើ ដាក់​វិធានការណ៍​នានា​ប្រឆាំង​នឹង​ការ​រំលោភបំពាន​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ ការ​ស្នើ​នេះ ធ្វើឡើង​ក្រោយ​ពេល​ដែល​សហភាព​អឺរ៉ុប ចេញ​សេចក្ដីថ្លែងការណ៍ មិន​ទទួលស្គាល់​លទ្ធផល​នៃ​ការបោះឆ្នោត ដែល​សហភាព​អឺរ៉ុប ចាត់ទុកថា មិន​អាច​ជឿ​ទុកចិត្ត​បាន ព្រោះតែ​ខ្វះ​ការ​ប្រកួតប្រជែង​ស្មោះត្រង់ និង​ត្រឹមត្រូវ ហើយ​មិន​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​ប្រជាពលរដ្ឋ​ពិតប្រាកដ​បាន​ឡើយ។ បន្ត​ការ​អាន

សមាគម​អាដហុក​ព្រួយ​បារម្ភ​ពី​គេហទំព័រ​របស់​ខ្លួន​ត្រូវ​បាន​ក្រុម​ចោរ​បច្ចេកវិទ្យា​ចូល​គ្រប់គ្រង

ប្រភពពី ៖ វិទ្យុអាស៊ីសេរី 

មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​ស៊ើប​អង្កេត​នៃ​សមាគម​អាដហុក (ADHOC) លោក ស៊ឹង សែនករុណា ផ្ដល់​បទសម្ភាសន៍​កាល​ពី​​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១៧។

Photo: RFA

គេហទំព័រ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ត្រូវ​បាន​ក្រុម​ចោរ​បច្ចេកវិទ្យា ឬ​ហេកគ័រ (Hacker) ចូល​គ្រប់គ្រង​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៩ កក្កដា នេះ។ បន្ត​ការ​អាន

សហគមន៍​ដីធ្លី​មួយ​នៅ​ខេត្ត​បន្ទាយមានជ័យ​បារម្ភ​ពី​អាជ្ញាធរ​តាមដាន​រឹតត្បិត​សេរីភាព

ប្រភព ​៖ វិទ្យុអាស៊ីសេរី  មន្ត្រីសមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) លោក សំ ច័ន្ទគា ផ្ដល់​បទសម្ភាសន៍​ឲ្យ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០១៦។

សហគមន៍​ដីធ្លី​នៅ​ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ​ចោទប្រកាន់​អាជ្ញាធរ​មូលដ្ឋាន​ថា ដាក់​កម្លាំង​សមត្ថកិច្ច​ឃ្លាំមើល និង​តាមដាន​ហាមឃាត់​មិន​ឲ្យ​ពួកគាត់​ជួបពិភាក្សា​គ្នា​ជា​ក្រុម។ សហគមន៍​ដីធ្លី​ចាត់​ទុក​ទង្វើ​នេះ​ថា បាន​ប៉ះពាល់​ដល់​ការ​បញ្ចេញ​មតិ​របស់​ពួកគាត់ ហើយ​ធ្វើ​ឲ្យ​មិន​អាច​ជួបជុំគ្នា​ដើម្បី​ស្វែងរក​ដំណោះស្រាយ​រឿង​ដីធ្លី​ជាមួយ​អាជ្ញាធរ​បាន​ដូច​ពេល​មុនៗ។ មេឃុំ​ភូមិ​ថ្មី បាន​បដិសេធ​ចំពោះ​ការចោទប្រកាន់​នេះ។

សហគមន៍​ដីធ្លី​នៅ​ស្រុក​ថ្មពួក លើកឡើង​ថា មួយរយៈ​ចុងក្រោយ​នេះ ពួកគាត់​បាន​បាត់បង់​សិទ្ធិ​ក្នុង​ការ​ជួប​គ្នា​អស់ហើយ ដោយ​សូម្បីតែ​ពី​២ ទៅ​៣​នាក់​ក៏​អាជ្ញាធរ​មិន​លើកលែង​ដល់​ពួកគាត់​ដែរ។

តំណាង​សហគមន៍​ដីធ្លី​ឃុំ​ភូមិ​ថ្មី ស្រុក​ថ្មពួក លោក សាន ម៉ាប់ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៥ កក្កដា ថា សព្វថ្ងៃ​លោក​មិន​អាច​ធ្វើដំណើរ​ទៅ​ណា​បាន​យូរ​ដូច​ពេល​មុន​នោះ​ទេ ព្រោះ​អាជ្ញាធរ​បាន​ដាក់​ប្រជា​ការពារ​ភូមិ​តាមដាន​សកម្មភាព​របស់​លោក​ជា​រៀងរាល់ថ្ងៃ ហើយ​ពេល​លោក​មិន​ទៅផ្ទះ​គឺ​អាជ្ញាធរ​នឹង​សាកសួរ​ទៅ​សមាជិក​ក្នុង​គ្រួសារ​លោក​ភ្លាមៗ​តែម្ដង។ «»

តំណាង​សហគមន៍​ដីធ្លី​ស្រុក​ថ្មពួក​ម្នាក់ទៀត លោក ហាក់ សុភ័ក្រ អះអាង​ថា អាជ្ញាធរ​បញ្ជូន​មនុស្ស​តាមដាន​សកម្មភាព​របស់​លោក​កាន់តែ​ខ្លាំង មាន​រយៈពេល​ជាង​មួយ​ខែ​ហើយ ធ្វើ​ឲ្យ​ពួកគេ​មិន​អាច​ជួបជុំគ្នា​ដើម្បី​តវ៉ា​ទាមទារ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី​ជូន​ពួកគាត់​បាន​នោះ​ទេ។ លោក​បន្ថែម​ទៀត​ថា អាជ្ញាធរ​មូលដ្ឋាន​គិតតែ​ពី​ឃោសនា​គណបក្ស ដើម្បី​បាន​កាន់អំណាច​បន្ត​ទៀត ដោយ​មិន​គិត​ពី​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​ក្រីក្រ​នោះ​ទេ។ «»

ឆ្លើយតប​នឹង​បញ្ហា​នេះ​មេឃុំ​ភូមិ​ថ្មី លោក ប៊ុន វាសនា មានប្រសាសន៍ថា អាជ្ញាធរ​មិនបាន​បញ្ជូន​ប្រជា​ការពារ​ទៅ​រារាំង​បំបិទ​សិទ្ធិ​សេរីភាព​របស់​សហគមន៍​ដីធ្លី​ដូច​ការចោទប្រកាន់​នោះ​ទេ។ លោក​បន្ថែម​ទៀត​ថា សព្វថ្ងៃ​ប្រជាពលរដ្ឋ​គ្រប់រូប​អាច​ជួបជុំគ្នា​ជា​ធម្មតា ដោយ​ពុំ​មាន​បញ្ហា​អ្វី​នោះ​ទេ។ «»

ប៉ុន្តែ មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា អះអាង​ថា អាជ្ញាធរ​ដាក់​មនុស្ស​តាមដាន​នេះ​គឺជា​ការ​គំរាមកំហែង​មួយ​ដល់​សហគមន៍​ដីធ្លី​ធ្វើ​ឲ្យ​ពួកគាត់​មានការ​ភ័យខ្លាច ហើយ​បាន​ធ្វើ​អោយ​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​របស់​ប្រជាពលរដ្ឋ ដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់។ «»

លោក ស៊ុំ ច័ន្ទគា បន្ថែម​ទៀត​ថា ការរារាំង​នេះ គឺ​កាន់តែ​ធ្វើ​ឲ្យ​គ្មាន​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ ទៅវិញ​ទេ ព្រោះ​បញ្ហា​ទាំងឡាយ​ដែល​ពលរដ្ឋ​ទាមទារ​ត្រូវ​បាន​កប់​ចោល ដោយ​មិនបាន​លើក​យក​ទៅ​ដោះស្រាយ​នោះ​ឡើយ ហើយ​វា​នឹង​ជះឥទ្ធិពល​អាក្រក់​នៅ​ក្នុង​សង្គមជាតិ​ទៅ​ថ្ងៃ​អនាគត​ទៀត​ផង៕

 

សហគមន៍​បារម្ភ​ថា បទល្មើស​នេសាទ​នៅ​តំបន់​អភិរក្ស​ខេត្ត​ក្រចេះ​កើត​មាន​ច្រើន​មុន​​បោះឆ្នោត

ប្រភព ៖ អាស៊ីសេរី ( RFA ) 

ភូមិ​នេសាទ​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​រកាកណ្ដាល ក្រុង​ក្រចេះ ខេត្ត​ក្រចេះ។ រូបថត​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០១៥

សហគមន៍​នេសាទ​ព្រែកកាំពី ស្រុក​ចិត្របុរី ខេត្ត​ក្រចេះ​បង្ហាញ​ក្តី​កង្វល់​ជា​ថ្មី​ទៀត ពី​ជោគវាសនា​សត្វ​ផ្សោត ដែល​ជា​ដង្ហើម​សេដ្ឋកិច្ច​របស់​សហគមន៍​នៅ​តែ​ទទួលរង​ហានិភ័យ​ខ្ពស់ ខណៈ​ដែល​បទល្មើស​នេសាទ នៅតែ​កើតមាន​ឥត​ឈប់ឈរ​នៅ​មុន​ពេល​បោះឆ្នោត។ សហគមន៍​ថា ជនល្មើស​បាន​លួច​ឆក់​ត្រី​នៅ​អន្លង់​អភិរក្ស​ផ្សោត​ព្រែកកាំពី និង​មាន​ពលរដ្ឋ​ខ្លះ​បាន​ពង្រាយ​មង នៅ​តំបន់​សំខាន់ៗ ដែល​ផ្សោត​ឆ្លង​កាត់ បង្ក​ប៉ះពាល់​ការ​ចិញ្ចឹម​ជីវិត​សត្វ​ផ្សោត។

សហគមន៍​អភិរក្ស​ផ្សោត​ព្រែកកាំពី នៅតែ​ចាំ​អ៊ុត​មើល​ពី​ចំណាត់​ការ​របស់​តុលាការ អនុវត្ត​ច្បាប់​លើ​ជនសង្ស័យ​ជិត ២០​នាក់ ដែល​អាជ្ញាធរ​មូលដ្ឋាន​បញ្ជូន​ឈ្មោះ​ពួកគេ​ទៅ​សាលាដំបូង​ខេត្ត​ក្រចេះ​កាលពី​ឆ្នាំ​២០១៧ តែ​រហូត​មក​ទល់​ពេល​នេះ ពុំ​ឃើញ​មាន​សមត្ថកិច្ច​ឃាត់ខ្លួន​ជនល្មើស​ឲ្យ​មក​ទទួលខុសត្រូវ​តាមច្បាប់​នៅឡើយ​ទេ រីឯ​ជនល្មើស​នៅតែ​បន្ត​សកម្មភាព​ឆក់​ត្រី​ខុសច្បាប់​ដដែលៗ។ បន្ត​ការ​អាន

ពលរដ្ឋ​និង​សង្គម​ស៊ីវិល​ដង្ហោយ​រក​យុត្តិធម៌​ជូន​បណ្ឌិត កែម ឡី ក្នុង​ឱកាស​ខួប​២​ឆ្នាំ

ប្រភព ៖ វិទ្យុអាស៊ីសេរី ( RFA ) 

ម្ដាយ​លោក​បណ្ឌិត កែម ឡី លោកស្រី ភោគ សេ (រូប​ស្ដាំ) ពេល​ទទួល​រូប​សំណាក​បណ្ឌិត កែម ឡី នៅ​ស្រុក​កំណើត​នា​ខេត្ត​តាកែវ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​តុលា ឆ្នាំ​២០១៦។

ថ្ងៃទី១០ កក្កដា នេះ គឺជា​ខួប​គម្រប់ ២ ឆ្នាំ​គត់ នៃ​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី។ ប្រជា​ពលរដ្ឋ មន្ត្រី​សិទ្ធិមនុស្ស ថ្នាក់ដឹកនាំ​សហជីព និង​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ដែល​ជា​អ្នក​គោរព​ស្រឡាញ់ ឬ​ជា​រាប់អាន​គ្នា​ជាមួយ​បណ្ឌិត កែម ឡី បាន​នាំគ្នា​យក​បាច់​ផ្កា​ទៅ​ដាក់​នៅមុខ​ហាង​លក់ទំនិញ​ស្ដារ​ម៉ាត​កាល់តិច (Caltex) ស្តុប​បូកគោ ទី​ដែល​លោក​បណ្ឌិត​ត្រូវ​បាន​ឃាតក​បាញ់សម្លាប់​កាលពី ២ ឆ្នាំមុន។ អ្នក​ខ្លះ​ទៀត​ក៏បាន​នាំគ្នា​ទៅ​គោរព​វិញ្ញាណក្ខន្ធ​របស់​លោក​ដល់​ឯ​ខេត្ត​តាកែវ។ សារសំខាន់​ដែល​ពួកគាត់​លើកឡើង​នោះ គឺ​ការ​ទាមទារ​រក​យុត្តិធម៌​ជូន​បណ្ឌិត កែម ឡី ដែល​មិន​ត្រូវ​បិទ​បញ្ចប់​ត្រឹម​បុគ្គល ជួប សម្លាប់ នោះ​ឡើយ។
បន្ត​ការ​អាន