អ្នកភូមិ​ព្រៃពាយ​ថា បក្ខពួក​ឈ្មួញ​ដី​របស់​អតីត​ទីប្រឹក្សា​លោក ហេង សំរិន យល់​ព្រម​បើក​ផ្លូវ​១ខ្សែ​បណ្ដោះអាសន្ន ឲ្យ​ចេញ​ចូល​ភូមិ​ឡើង​វិញ

ប្រភព ៖ វិទ្យុអាស៊ីសេរី

ប្រជាពលរដ្ឋ​តំណាង​ឲ្យ​ពលរដ្ឋ ១៨៩​គ្រួសារ នៅ​ភូមិ​ព្រៃពាយ ឃុំ​ត្រពាំងភ្លាំង ស្រុក​ឈូក ខេត្ត​កំពត ជួបជុំ​ក្នុង​បរិវេណ​សាលា​ខេត្ត​កំពត ដើម្បី​ស្នើសុំ​អន្តរាគមន៍​ឲ្យ​ជួយ​ដោះស្រាយ​ទំនាស់​ដីធ្លី និង​ចាត់​វិធានការ​លើ​ក្រុម​បង្ក​ហិង្សា នៅ​ថ្ងៃ​ទី​៨ ខែ​មិថុនា ឆ្នាំ​២០១៧។ Photo ADHOC

ពលរដ្ឋ​មាន​ជម្លោះ​ដី​ធ្លី​នៅ​ភូមិ​ព្រៃពាយ ឃុំ​ត្រពាំង​ភ្លាំង​ ស្រុក​ឈូក ខេត្ត​កំពត ឲ្យ​ដឹង​ថា ក្រោយ​ពី​អ្នក​ភូមិ​បាន​តវ៉ា​ជា​ច្រើន​ថ្ងៃ​មក​នេះ មេការ​ក្រុមហ៊ុន​របស់​ឈ្មួញ​ដី បាន​យល់​ព្រម​បើក​ផ្លូវ ១​ខ្សែ​ឲ្យ​អ្នក​ភូមិ​ចេញ​ចូល​ភូមិ​វិញ​ហើយ ប៉ុន្ដែ​ពលរដ្ឋ​ទាមទារ​ឲ្យ​មាន​ការ​បើក​ផ្លូវ​ឡើង​វិញ​ទាំង​អស់។ បន្ត​ការ​អាន

Advertisements

ពលរដ្ឋ​កោះកុង​ស្នើ​អាជ្ញាធរ​ដោះស្រាយ​ជាមួយ​ក្រុមហ៊ុន​ចិន​ដូច​ការ​សន្យា​មុន​បោះឆ្នោត

ប្រភព ៖ វិទ្យុអាស៊ីសេរី

ពលរដ្ឋ​កំពុង​ឈរ​នៅ​ទីតាំង​ដែល​ក្រុមហ៊ុន​ចិន យូញៀន ឌីវីឡុបមិន គ្រុប (Union Development Group) ដុត​កម្ទេច​ផ្ទះ និង​កាប់​បំផ្លាញ​ផលដំណាំ​នៅ​តំបន់​ថ្មពាន ឃុំ​ព្រែកខ្សាច់ ស្រុក​គិរីសាគរ ខេត្ត​កោះកុង កាល​ពី​ថ្ងៃ​ទី៥ ខែ​កុម្ភៈ ឆ្នាំ​២០១៨។

ប្រជាពលរដ្ឋ​ស្រុក​គីរីសាគរ ខេត្ត​កោះកុង ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិនយូញៀន (Union Development Group) ស្នើសុំ​ឲ្យ​អាជ្ញាធរ​ជួយ​អន្តរាគមន៍​ដោះស្រាយ​តាម​ការសន្យា​ដូច​មុន បន្ត​ការ​អាន

សល់តែ​០,៨០ម៉ែត្រ​នឹងប្រកាស​អាសន្នហើយ​

ប្រភព ៖ កោះសន្ដិភាព

រាជធានី​ភ្នំពេញ​៖ លោក សាំ ពិសិដ្ឋ នាយក​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០១៨ កំពស់​ទឹកទន្លេ​ចតុមុខ ឡើង​ដល់​កំពស់​នីវ៉ូ +៩,៧០​ម៉ែត្រ នៅ​សល់​០,៨០​ម៉ែត្រ ដល់​កំពស់​ប្រកាស​អាសន្ន +១០,៥០​ម៉ែត្រ ។ បន្ត​ការ​អាន

អាមេរិក​មាន​គម្រោង​នឹង​បញ្ជូន​ពលរដ្ឋ​ខ្មែរ​៣០​ទៀត​ទៅ​កាន់​​កម្ពុជា​នៅ​ចុងខែ​សីហា​នេះ

ប្រភព ៖ វិទ្យុអាស៊ីសេរី

អាជ្ញាធរ​សហរដ្ឋអាមេរិក​នឹង​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​នៅ​អាមេរិក ៣០​នាក់​បន្ថែម​ទៀត​ទៅ​កាន់​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​​២២ ខែ​សីហា ខាងមុខ​នេះ។ ទាំង​អង្គការ​សង្គម​ស៊ីវិល និង​សមត្ថកិច្ច​កម្ពុជា អោយ​ដឹង​ថា បន្ត​ការ​អាន

សហគមន៍​ថា ឧកញ៉ា​ ៣​រូប​បញ្ជូន​​គោ​យន្ត ២​រយ​គ្រឿង​ និង​រថយន្ត​ប៉ាកុង ៣០​គ្រឿង ចូល​ដឹក​ឈើ​នៅ​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ព្រេច​ខេត្ត​មណ្ឌល​គិរី

ប្រភព ៖ វិទ្យុអាស៊ីសេរី

រថយន្ត​ប៉ាកុង​ដឹក​ឈើ​ចេញ​ពី​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ព្រេច ឋិត​ក្នុង​ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី កាល​ពី​ថ្ងៃ​ទី៩ ខែ​សីហា ឆ្នាំ ២០១៨។

សហគមន៍​ការពារ​ព្រៃឈើ​ខេត្ត​មណ្ឌលគិរី​ឲ្យ​ដឹង​ថា បទ​ល្មើស​ព្រៃ​ឈើ​ក្នុង​ដែន​ជម្រក​ព្រៃ​ភ្នំ​ព្រេច​​កម្រើក​ឡើង​វិញ​ ក្រោយ​ពី​​ស្ងប់​ស្ងាត់​មួយ​រយៈ​អំឡុង​​ពេល​បោះ​ឆ្នោះ​ជាតិ។ សហគមន៍​រស់​នៅ​តំបន់​នោះ​បង្ហើប​ថា​ ថ្មីៗ នេះ​ឧកញ៉ា ៣រូប​ ដែល​ល្បី​ឈ្មោះ​ខាង​ជូញ​ដូរ​ឈើ​ឆ្លង​ដែន​ខុស​ច្បាប់​ បាន​បញ្ជូន​គោយន្ត​ ២០០ គ្រឿង​ និង​រថយន្ត​ប៉ាង​កុង ៣០គ្រឿង ចូល​ក្នុង​ព្រៃ​អភិរក្ស​មួយ​នេះ។ បន្ត​ការ​អាន

ពលរដ្ឋ​នៅ​ប៉ោយប៉ែត ​ប្រតិកម្ម​នឹង​ក្រុមហ៊ុន​ចាក់មេ​អាស៊ីដ​ក្នុង​ទឹក​ប៉ះពាល់​ដល់​សុខភាព

ប្រភព ៖ វិទ្យុអាស៊ីសេរី

ទីតាំង​ស្រះ​ទឹក នៅ​ភូមិ​ទួល​ពង្រ សង្កាត់​ផ្សារ​កណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ដែល​ក្រុមហ៊ុន CWADO ចាក់​កាក​សំណល់​មេ​អាស៊ីដ ចេញ​ពី​រោងចក្រផលិត ហាតឌីស។

ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ មួយ​ចំនួន បាន​ប្រតិកម្ម​នឹង​ក្រុមហ៊ុន ស៊ីវ៉ាឌូ (CWADO) ដែល​បាន​ចាក់​មេ​អាស៊ីដ ជា​កាកសំណល់​លាង​សំអាត​ចេញ​ពី​រោងចក្រ ហើយ​យក​ទៅ​ចាក់ចោល​ទៅ​ក្នុង​ទឹកស្រះ ក្បែរ​ភូមិ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​ពលរដ្ឋ​ជាច្រើន​នាក់។ ការ​អះអាង​នេះ ដោយសារតែ​ពលរដ្ឋ​ខ្លះ​បាន​ធ្លាក់ខ្លួន​ឈឺ​បណ្ដើរ​ហើយ ក្រោយពី​បាន​ធ្វើ​ដំណើរ​ឆ្លងកាត់​នៅ​ទីតាំង​ដែល​ចោល​កាកសំណល់​នោះ។ បន្ត​ការ​អាន

កម្មករ​រោងចក្រ​មួយ​នៅ​ខណ្ឌ​សែនសុខ​នាំគ្នា​តវ៉ា​បិទ​ផ្លូវ​ជាថ្មី​ក្រោយ​រង់ចាំ​ដំណោះស្រាយ​ជិត​កន្លះ​ខែ

ប្រភព ៖ វិទ្យុអាស៊ីសេរី

កម្មករ កម្មការិនី ជាង​២០០​នាក់ នៅ​រោងចក្រ ជូលី អាប់ភើរ៉ែល (Jullee Apperal) នៅ​ខណ្ឌ​ពោធិ៍សែនជ័យ នាំគ្នា​បិទ​ផ្លូវ​ជាថ្មី ដើម្បី​ទាមទារ​រក​ដំណោះស្រាយ បន្ទាប់​ពី​ពួកគាត់ បាន​នាំគ្នា​ឈរ និង​ដេក​យាម មុខ​រោងចក្រ រង់ចាំ​ដំណោះស្រាយ​ជិត​កន្លះ​ខែ​ហើយ ដោយសារ​ថៅកែ​រោងចក្រ ចងក​សម្លាប់​ខ្លួន និង​អ្នកគ្រប់គ្រង​រោងចក្រ បាន​នាំគ្នា​រត់ចោល​រោងចក្រ។ បន្ត​ការ​អាន