ពលរដ្ឋរិះគន់ករណីលក់ដូរតាមផ្លូវមានភាពអនាធិបតេយ្យនិងស្ទះចរាចរណ៍

ប្រភព ៖ ហង្សមាសព័ត៌មាន

ខេត្តបន្ទាយមានជ័យ៖ ផ្លូវបេតុងមួយខ្សែដែលអាជ្ញាធរទើបតែស្ថាបនារួច ត្រូវបានពលរដ្ឋរិះគន់ថា មានការកកស្ទះនៅចំណុចខាងកើតផ្សារត្រី ស្ថិតនៅក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ព្រោះតែអាជីវករបានយកដីផ្លូវធ្វើជាកន្លែងធ្វើអាជីវកម្មលក់ដូរបន្ថែ ត្រីសាច់ ផ្លែឈើ បន្ត​ការ​អាន

Advertisements

ក្រសួង​ធន​ធានទឹក​ នៅ​តែ​ប្រកាស​ឱ្យ​ខេត្ត​ចំនួន​៦ នៅ​តាម​ដងទន្លេមេគង្គលើ​​និង​តាមដងទន្លេ​បាសា​ក់​ ប្រុង​ប្រយ័ត្ន​​គ្រោះ​ទឹក​ជំនន់​ជាលើកទី៣

ប្រភព ៖ ហង្សមាសព័ត៌មាន

 

 

 

 

 

 

 

 

 

 

ភ្នំពេញ​៖
​មន្ត្រីក្រសួង​ធនធានទឹក​និង​ឧត្តុនិយម ​ឱ្យដឹងថា៖​កំពស់​​ទឹក​ទន្លេ​មេគង្គ​​នឹង​ប្រែប្រួល​ ឡើង​ស្រ​ក ​​អត់ទៀង​ទាត់​​នៅ​ក្នុង​រយៈពេល​៣-៤ថ្ងៃ​ខាងមុខទៀត​នេះ​។​​
បន្ត​ការ​អាន

ពលរដ្ឋ​នៅ​បន្ទាយមានជ័យ​តវ៉ា​រឿង​ក្រុមហ៊ុន​និង​អាជ្ញាធរ​មិន​ត​ភ្ជាប់​បណ្ដាញ​ទឹក​ស្អាត​ឡើងវិញ

ប្រភ​ព ៖ ទំព័រពត៌មានខ្មែរ 

បណ្តាញ​ទឹក​ស្អាត​របស់​រោងចក្រ​ផ្គត់ផ្គង់​ទឹក​ស្អាត​ភ្នំ​តូច​ភ្នំ​ធំ ដែល​ត្រូវ​បាន​កាត់​ផ្តាច់ នៅ​ឃុំ​ភ្នំតូច ស្រុក​មង្គលបុរី ខេត្ត​បន្ទាយមានជ័យ។ ថត​ថ្ងៃ​ទី២៤ ខែ​សីហា ឆ្នាំ២០១៨។ រូប៖ អង្គការ លីកាដូ

ប្រជាពលរដ្ឋ ៤​ភូមិ​នៅ​ស្រុក​មង្គលបុរី ខេត្ត​បន្ទាយមានជ័យ តវ៉ា​ស្នើសុំ​ឲ្យ​អាជ្ញាធរ និង​ក្រុមហ៊ុន ផ្គត់ផ្គង់​ទឹក​ស្អាត ត​ភ្ជាប់​បណ្ដាញ​ទឹក​ស្អាត​ឲ្យ​ពួកគេ​ប្រើប្រាស់​វិញ បន្ទាប់ពី​ប្រព័ន្ធ​ទឹក​ស្អាត​របស់​អ្នកភូមិ​កន្លង​មក ត្រូវ​បាន​កាត់ផ្ដាច់​ចាប់តាំង​ពី​អាជ្ញាធរ ធ្វើ​ផ្លូវជាតិ​លេខ​៥ ជាង​មួយ​ខែ​មុន​មក។ បន្ត​ការ​អាន

ធនាគារជាតិ នៃ កម្ពុជា ជូនដំណឹងពិសេសដល់ប្រជាពលរដ្ឋ ស្តីពី យុទ្ធនាការស្រឡាញ់ប្រាក់រៀល

ប្រភពៈ (ហ្វេស ប៊ុក) ថ្ងៃ ទី ២២ ខែ កញ្ញា ឆ្នាំ ២០១៦ | ដោយ ឈន់សុធា|

ភ្នំពេញៈ កាលពីពេលថ្មីៗនេះ ធនាគារជាតិ នៃ កម្ពុជា បានជូនដំណឹងស្តីអំពីរ(យុទ្ធនាការស្រឡាញ់ប្រាក់រៀល) ដើម្បី គោលនយោបានលើកកំពស់ការប្រើប្រាស់ប្រាក់រៀល ហើយបានលើកទឹកចិត្តអោយប្រជាពលរដ្ឋគ្រប់រូប អោយប្រើប្រាស់រូបីយវត្ថុកាន់តែ ច្រើន នឹងក៏ក៏ដូចជាការចូលរួមលើកចំនែក អបអរសាទរនៅ ពិធី បុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ។ មិនត្រឹមតែប៉ុណ្ណោះមានយុទ្ធនាការពិសេស ចំពោះប្រជាពលរដ្ឋខ្មែរ ដែលមានក្រដាសប្រាក់រៀល ត្រូវបាន រហែក រឺ ចាស់ អាចយកមកប្តូយកនៅក្រដាសប្រាក់ថ្មីពីធនាគារជាតិ នៃកម្ពុជា។ផ្តល់ជូននៅគ្រប់សាខារាជធានី-ខេត្ត (លើកលែងស្នាក់ការកណ្តាល) របស់ធនាការនៃកម្ពុជា ជារៀងរាល់ថ្ងៃធ្វើការ។

14440676_936376569805929_4449855255866917002_n

 

សហគមន៏ក្រីក្របានចូលរួម ពីការដោះស្រាយ​​វិវាទ​ដីធ្លី​ ពីការបណ្តេញចេញ.

ប្រភពៈ (សារីកា) ថ្ងៃ ទី ១៣ ខែ កញ្ញា ឆ្នាំ ២០១៦|ដោយ ឈន់ សុធា|

photo_2016-09-13_09-42-19

សហគមន៏ក្រីក្របានចូលរួម ពីការដោះស្រាយវិវាទដីធ្លី ពីការបណ្តេញចេញ. រូបភាព ដោយ វុត្ថា

ភ្នំពេញៈ  វេទិការសមគមន៏ក្រីក្រ ដែលបានរៀបចំឡើងដោយ សមាគម(ធាងត្នោត) ហើយនៅក្នងពេលនេះ មានប្រជាពលរដ្ឋបឹងកក់ចំនួន ១៦ នាក់ទៀតឯណុះដែលមិនទាន់មានវិធីដោះស្រាយ។ប្រធានកម្មវិធីបច្ចេកទេសនៃសមាគមធាងត្នោត លោក សៅ កុសល បានថ្លែងថា បញ្ហាទំនាស់ដីធ្លីនៅកម្ពុជា នៅតែមានស្ថានភាពធ្ងន់ធ្ងរ ដែលកន្លងមក បញ្ហាដីធ្លីបានធ្វើឲ្យប្រជាពលរដ្ឋជិត ៣០ម៉ឺននាក់ ត្រូវរងនូវការបណ្តេញចេញដោយបង្ខំ។សកម្មជនដែលមានបញ្ហាជម្លោះដីធ្លីបានប្រមូលផ្ដុំគ្នាកាលពីម្សិលមិញប្រហែល២០០នាក់ដើម្បីលើកទឹកចិត្តគ្នាឲ្យមានសាមគ្គីភាព និងសេចក្ដីក្លាហានក្នុងការតស៊ូទាមទារឲ្យបាននូវសិទ្ធិកាន់កាប់ដីធ្លីរបស់ខ្លួនដែលនឹងអាចត្រូវរងការប្រឈមមុខក្នុងការបណ្ដេញចេញដោយសារគម្រោងអភិវឌ្ឍន៍នានារបស់រដ្ឋាភិបាល។

លោកថា៖«បញ្ហាដីធ្លីភាគច្រើនគឺនៅលើការអនុវត្តច្បាប់ហ្នឹងមិនត្រឹមត្រូវជាពិសេសច្បាប់ភូមិបាលដែលចែងច្បាស់លាស់ហើយថាប្រជាពលរដ្ឋមានសិទ្ធិគ្រប់គ្រងដីរបៀបម៉េច ផ្ទះរបៀបម៉េច តែផ្ទុយទៅវិញវាអត់មានប្រសិទ្ធភាពការអនុវត្តច្បាប់នៅមានចន្លោះខ្វះខាត ទន្ទឹមនឹងនោះ ក៏យើងឃើញថា ការដោះស្រាយមានបញ្ហាពុករលួយអីផ្សេងៗទៅ ធ្វើឲ្យការដោះស្រាយជម្លោះដីធ្លីនៅតែមនបញ្ហា»។

អ្នកគ្រប់គ្រងបច្ចេកទេសការិយាល័យសិទ្ធិមនុស្សនៃអង្គការ(លីកាដូ)លោក អំ សំអាត បានកត់សម្គាល់ថា នៅពេលដែលប្រជាពលរដ្ឋរងគ្រោះដោយសារបញ្ហាដីធ្លី បាននាំគ្នាតវ៉ា ដោយសារតែអាជ្ញាធរ និងរដ្ឋាភិបាល ពុំបានបំពេញកាតព្វកិច្ចក្នុងការដោះស្រាយនោះ បែរជាពួកគាត់រងនូវការបង្ក្រាប ការប្រើហិង្សា និងការប្រើប្រាស់ប្រព័ន្ធតុលាការចាប់ឃុំខ្លួនក្នុងពន្ធនាគារទៅវិញ ដែលនេះជាការរំលោភទៅលើសិទ្ធិសេរីភាពក្នុងការជួបជុំ ការបញ្ចេញមតិក្នុងការស្វែងរកដំណោះស្រាយរបស់ប្រជាពលរដ្ឋថែមទៀត។

លោកថា៖ «ការអភិវឌ្ឍរបស់រាជរដ្ឋាភិបាល ទាមទារឲ្យមានការដោះស្រាយដោយសមរម្យ យុត្តិធម៌ ដែលពលរដ្ឋអាចទទួលយកបាន»។

លោក សាវឿន លើកឡើងទៀតថាដើម្បីធានាឲ្យមានសុវត្ថិភាពដីធ្លីជូនប្រជាពលរដ្ឋគឺត្រូវមានការអនុវត្តច្បាប់ឲ្យមានតម្លាភាព និងឈរលើគោលការណ៍ច្បាប់ដែលទាមទារឲ្យប្រជាពលរដ្ឋដែលរងគ្រោះដោយជម្លោះដីធ្លីត្រូវចេះសាមគ្គីគ្នាក្នុងការតស៊ូមតិ និងមានជំហររឹងមាំ។

លោកបន្ថែមថា៖ «កាលណាគេកាន់តែរឹតត្បិតយើងត្រូវតែរឹងមាំយើងត្រូវសាមគ្គីគ្នាគ្រប់វិស័យមិនថាកសិករ កម្មករទេ សាមគ្គីគ្នា និងចែករំលែកផ្សព្វផ្សាយបញ្ហា»។

លោកថា៖ «ការលើកឡើងរបស់ពួកគាត់ ដោយសារគាត់មិនបានឃើញសកម្មភាពផ្ទាល់ ឬអ្វីដែលជាការដោះស្រាយថ្មីៗទេ ខ្ញុំគិតថា ការលើកឡើងរបស់ពួកគាត់ គ្រាន់តែជាការព្រួយបារម្ភទេ តែបើគាត់ឃើញសកម្មភាពនៃការដោះស្រាយរបស់ក្រុមការងារយើង នោះគាត់នឹងលែងមានអារម្មណ៍ដូច្នេះហើយ ហើយក្រសួងដែនដី ស្វាគមន៍រាល់បញ្ហារបស់ប្រជាពលរដ្ឋ និងដោះស្រាយឲ្យទាល់តែអស់បញ្ហាទំនាស់ដីធ្លីជូនប្រជាពលរដ្ឋ»។
បើតាមការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី លោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា កាលពីខែចុងខែសីហា ការដោះស្រាយវិវាទដីធ្លីនៅតាមបណ្តារាជធានី-ខេត្ត មកដល់ពេលនេះ នៅសល់តែប្រមាណ ៨០០ករណីប៉ុណ្ណោះ ក្នុងចំណោមវិវាទជាង ៧០០០ករណី កាលពី៤ខែមុន៕

 

ជប៉ុន​នឹង​ផ្ដល់​ជំនួយ​ឥត​សំណង​សម្រាប់​ជួសជុល​ស្ពាន​ជ្រោយចង្វារ

ប្រភព៖ វិទ្យុអាស៊ីសេរី | ថ្ងៃពុធ ទី១៦ ខែមីនា ឆ្នាំ២០១៦, ដោយ យាង សុជាមេត្តា

image (2)

រូបភាព​ស្ពាន​ជ្រោយ​ចង្វារ​ថ្មី ដែល​បើក​ឲ្យ​ប្រើប្រាស់​បណ្ដោះអាសន្ន​អំឡុង​ពេល​បុណ្យ​ភ្ជុំបិណ្ឌ។ ថត​នៅ​ថ្ងៃ​ទី ២២ ខែ​កញ្ញា ឆ្នាំ ២០១៤។

ប្រទេស​ជប៉ុន នឹង​ផ្ដល់​ជំនួយ​ឥត​សំណង​ដល់​កម្ពុជា ជា​ទឹក​ប្រាក់ ៣.៣៤៣​លាន​យ៉េន ឬ​ស្មើ​ប្រមាណ ៣០​លាន​ដុល្លារ​អាមេរិក ដើម្បី​ជួសជុល ឬ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ស្ពាន​ជ្រោយចង្វារ ដែល​ប្រទេស​ជប៉ុន បាន​ផ្ដល់​ជំនួយ​សាងសង់​កន្លង​មក។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ចុះ​ថ្ងៃ​ទី​១៦ ខែ​មីនា ឲ្យ​ដឹង​ថា ពិធី​ចុះហត្ថលេខា​នៃ​ការ​ផ្ដល់​ជំនួយ​នេះ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២១ ខែ​មីនា នា​ទីស្ដីការ​ក្រសួង​ការបរទេស​ដោយ​មាន​ការ​ចូលរួម​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន រដ្ឋមន្ត្រី​ការបរទេស លោក ហោ ណាំហុង និង​ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​កម្ពុជា លោក យូជី គូម៉ាម៉ារូ (Yuji Kumamaru)។

ក្រៅ​ពី​​ផ្ដល់​ជំនួយ​ឥត​សំណង​ជួសជុល​ស្ពាន​ជ្រោយចង្វារ ប្រទេស​ជប៉ុន ក៏​ផ្ដល់​ហិរញ្ញប្បទាន ឥត​សំណង​ដែល​មាន​ទឹកប្រាក់ ១.៣៧២​លាន​យ៉េន ឬ​ស្មើ​ជាង ១២​លាន​ដុល្លារ​អាមេរិក​សម្រាប់​អនុវត្ត​គម្រោង​ជំនួយ​សម្ភារៈ​បច្ចេកទេស​សំអាត​មីន​ដំណាក់កាល​ទី​៧។

​បន្ថែម​ពីលើ​នេះ ឥណទាន​សម្បទាន​ដែល​មាន​ទឹកប្រាក់ ១៧.២៩៨​លាន​យ៉េន ឬ​ស្មើ​ប្រមាណ ១៥០​លាន​ដុល្លារ​អាមេរិក នឹង​ត្រូវ​រដ្ឋាភិបាល​ជប៉ុន ផ្ដល់​ឲ្យ​កម្ពុជា សម្រាប់​គម្រោង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​វិញ​នូវ​ផ្លូវ​ជាតិ​លេខ​៥ កំណាត់​ផ្លូវ​ពី​ព្រែកក្តាម-​ធ្លាម្អម ដំណាក់កាល​ទី​២៕​

ពលរដ្ឋ​មាន​ជម្លោះ​ដី​២១​គ្រួសារ​នៅ​ស្ទឹងត្រែង​អំពាវនាវ​ឲ្យ​​ពន្លឿន​ការ​ដោះស្រាយ

ប្រភព៖rfa.org​ ថ្ងៃទី២៦ធ ធ្នូ ២០១៥

ដោយ៖ម៉ែន សុធីរ

៣

ពលរដ្ឋ​រស់​នៅ​សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង ២១​គ្រួសារ មាន​ជម្លោះ​ដីធ្លី​ជាមួយ​យោធា​សាលា​ពលទាហាន​ទី​១ ចំណុះ​ឲ្យ​ភូមិភាគ​១ អំពាវនាវ​ឲ្យ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​ពន្លឿន​ការ​ដោះស្រាយ​ឲ្យ​បាន​ឆាប់។ ការ​អំពាវនាវ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ជម្លោះដីធ្លី​ដ៏​រ៉ាំរ៉ៃ​បាន​អូស​បន្លាយ​ជាង ១​ទសវត្សរ៍ បង្ក​ផល​លំបាក​ធ្ងន់ធ្ងរ​ដល់​អ្នក​ភូមិ​មាន​ជម្លោះដីធ្លី​នេះ ខណៈ​ពួកគាត់​នៅ​រង់ចាំ​ដំណោះស្រាយ។

ពលរដ្ឋ ២១​គ្រួសារ រស់​នៅ​ភូមិ​ហាងខូសួន សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង បារម្ភ​ពី​ជម្លោះ​ដីធ្លី​រវាង​ពលរដ្ឋ និង​សាលា​ពលទាហាន​ទី​១ ចំណុះ​ឲ្យ​ភូមិភាគ​១ បាន​អូស​បន្លាយ​ពេល ១៥​ឆ្នាំ​កន្លង​មក នៅ​មិន​ទាន់​ដោះស្រាយ​បញ្ចប់។ ការ​ពន្យារ​ពេល​ដោះស្រាយ​នេះ ជា​ឧបសគ្គ​ចម្បង​ដែល​រំខាន​ដល់​ការ​ប្រកប​របរ​ចិញ្ចឹម​ជីវិត​របស់​អ្នក​ភូមិ បន្ទាប់ពី​ពួកគាត់​មិន​អាច​អាស្រ័យ​ផល និង​សាងសង់​លំនៅឋាន​លើ​ដី​នោះ​បាន។

តំណាង​ពលរដ្ឋ​ជា​អតីត​យោធា លោក សុខ បូរី កត់សម្គាល់​ថា អ្នកភូមិ​បាន​គ្រប់គ្រង​ដី​នៅ​តំបន់​នោះ​នៅ​ឆ្នាំ​១៩៧៩ ហើយ​រហូត​ដល់​ឆ្នាំ​១៩៨១ ពលរដ្ឋ​បាន​ប្រគល់​ដី​ទាំង​នេះ​ឲ្យ​ទាហាន​ជនជាតិ​វៀតណាម ធ្វើ​បន្ទាយ​បណ្ដោះអាសន្ន រហូត​ដល់​ឆ្នាំ​១៩៩៣។ នៅ​ឆ្នាំ​១៩៩៣ ទាហាន​វៀតណាម បាន​ត្រឡប់​ទៅ​ប្រទេស​វិញ អ្នក​ភូមិ​ផ្ដើម​ត្រួសត្រាយ​ដី​ទី​នោះ​គ្រប់គ្រង ក៏​ផ្ដើម​កើត​មាន​ជម្លោះ​រ៉ាំរ៉ៃ​រហូត​ដល់​ឆ្នាំ​២០០៤ ទើប​អ្នក​ភូមិ​ដាក់​ពាក្យ​ប្ដឹង​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ និង​អង្គការ​សង្គម​ស៊ីវិល។

លោក​បន្ត​ទៀត​ថា ពលរដ្ឋ ២១​គ្រួសារ​មាន​ជម្លោះដីធ្លី​ជាមួយ​យោធា​ចំនួន​ជាង ២០​ហិកតារ ជា​ប្រភេទ​ដី​លំនៅឋាន និង​ដី​ប្រភេទ​កសិកម្ម​ផង។ លោក​បារម្ភ​ថា បច្ចុប្បន្ន​ផ្ទះ​របស់​លោក​កាន់តែ​ពុក​ផុយ​ខ្លាំង នឹង​គ្រោង​សាងសង់​ថ្មី តែ​យោធា​បាន​ហាម​មិន​ឲ្យ​សាងសង់​អ្វី​លើ​ដី​តំបន់​នោះ រង់ចាំ​ការ​ដោះស្រាយ៖ «ទាំង​គេ​ទាំង​ខ្ញុំ​រង់ចាំ​ខាង​ស្ថាប័ន​ក្រសួង​គេ​មក​វាស់​ហ្នឹង ចាំ​មើល​ថ្ងៃ​ណា​ធ្លាប់​ប្លង់​ឲ្យ​យើង​ពិតប្រាកដ​អ៊ីចឹង​ទៅ។ ដូច​ផ្ទះ​ខ្ញុំ​អី​សសរ​ពុក​អស់​ហើយ ចង់​ធ្វើ​ថ្មី​ក៏​គេ​អត់​ឲ្យ​ធ្វើ​ដែរ»

អ្នក​ភូមិ​ម្នាក់​ទៀត លោកស្រី ឡាំ ហើង កត់សម្គាល់​ថា ដី​ដែល​លោកស្រី​បាន​ទិញ​ពី​អ្នក​ភូមិ​ផ្សេង​ទៀត​ក្បាល ២០​ម៉ែត្រ គុណ ១៣០​ម៉ែត្រ កាល​ពី​ឆ្នាំ​២០១៤ មាន​អាជ្ញាធរ​ភូមិ និង​ឃុំ​ទ​ទូល​ស្គាល់ និង​ឋិត​នៅ​ក្រៅ​បរិវេណ​ដី​ដែល​មាន​ជម្លោះ​រវាង​ពលរដ្ឋ ២១​គ្រួសារ ជាមួយ​សាលា​ពលទាហាន​ទី​១។

លោកស្រី​អះអាង​ថា មេបញ្ជាការ​សាលា​ពលទាហាន​ទី​១ លោក ពៅ សំអាត ថា ហាមឃាត់​គ្រួសារ​លោកស្រី​មិន​ឲ្យ​ជីក​ស្រះ​លើ​ដី​របស់​គាត់​កាល​ពី​ពេល​ថ្មីៗ​នេះ ដោយ​សំអាង​ថា ជា​ដី​របស់​សាលា​ពលទាហាន​ទី​១ ចំណុះ​ឲ្យ​យោធភូមិភាគ​១៖ «គេ​រស់​នៅ ៣០​ឆ្នាំ​មក​ហើយ មីង​ទិញ​គេ​មាន​ក្រដាស​ភូមិ​ឃុំ​ស៊ីញ៉េ​ត្រឹមត្រូវ។ មីង​ទិញ​គេ​យក​ទឹក​ដាំ​បន្លែ​គ្រាន់​បាន​លុយ​ហ្នឹង ដោះស្រាយ​ជូន​អង្គការ​វិញ»

ឆ្លើយ​តប​ការ​ចោទ​ប្រកាន់​នេះ មេបញ្ជាការ សាលា​ពលទាហាន​ទី​១ លោក ពៅ សំអាត បញ្ជាក់​យ៉ាង​ខ្លី​ថា ជម្លោះ​ដីធ្លី​នេះ​កើត​មាន​ជា​ច្រើន​ឆ្នាំ​កន្លង​មក ហើយ​អ្នក​ភូមិ​បាន​តាំងទី​លំនៅ​លើ​ដី​របស់​យោធា៖ «ខ្ញុំ​អត់​ឆ្លើយ​ច្រើន​ទេ! ដី​នោះ​គឺ​ជា​ដី​របស់​សាលា​ពលទាហាន​ទី​១»

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក ហូ សំអុល ដែល​បាន​ចុះ​អង្កេត​ករណី​នេះ​កត់សម្គាល់​ថា មាន​ពលរដ្ឋ​មួយ​ចំនួន​បាន​សង់​ផ្ទះ​លើ​ដី​មាន​ជម្លោះ​នេះ​បាន ហើយ​មាន​ពលរដ្ឋ​ខ្លះ​សាងសង់​មិន​បាន។ បញ្ហា​នេះ​ហាក់​ដូចជា​ការ​អនុវត្ត​ច្បាប់​មិន​តម្លាភាព។

លោក​មើល​ឃើញ​ថា អាជ្ញាធរ​ពាក់ព័ន្ធ​ថ្នាក់​ខែត្រ និង​ថ្នាក់​ជាតិ ហាក់​ដូចជា​មិន​អើពើ​ដោះស្រាយ​ជម្លោះ​ដីធ្លី​ជូន​អ្នក​ភូមិ​ឡើយ រហូត​ដល់​អូស​បន្លាយ​រយៈពេល ១៥​ឆ្នាំ។ លោក​ក៏​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​ជម្លោះ​ដីធ្លី​ជូន​ពលរដ្ឋ​ឲ្យ​បាន​ឆាប់​ដោយ​យុត្តិធម៌៖«ប្រសិនជា​ពន្យារ​ទៅ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​របស់​ពួកគាត់។ យើង​ឃើញ​ហើយ គាត់​ដាំដុះ​បន្តិច​បន្តូច​ធ្វើស្រែ​ចម្ការ​នៅ​លើ​ដី​ហ្នឹង»

កាល​ពី​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ប្រធាន​គណៈកម្មការ​ទី​១ នៃ​ព្រឹទ្ធសភា គឺ​គណៈកម្មការ​ទទួល​ពាក្យបណ្ដឹង​សិទ្ធិមនុស្ស លោក គង់ គាំ បាន​ចុះ​ជួប​ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​នៅ​ខែត្រ​ស្ទឹងត្រែង ជាង ១០​ករណី។ បន្ទាប់​ពី​ការ​ចុះ​ជួប​ពលរដ្ឋ លោក​ថ្លែង​បញ្ជាក់​ថា គណៈកម្មការ​ទី​១ នៃ​ព្រឹទ្ធសភា​នឹង​ប្រឹងប្រែង​រក​មធ្យោបាយ​ជំរុញ​ឲ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ និង​រដ្ឋាភិបាល ពន្លឿន​ការ​ដោះស្រាយ​ជម្លោះ​ដីធ្លី​ឲ្យ​បាន​ឆាប់ និង​ដោយ​យុត្តិធម៌៕